**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

ក្រុមការងារព័ត៌មាន និងអ្នកនាំពាក្យព្រមទាំងមន្ត្រីអាជ្ញាធរពាក់ព័ន្ធជាង ជាង៣០០០នាក់ ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ភ្នំពេញ៖ ក្នុងបេសកកម្មពង្រឹងការងារព័ត៌មាននិងអ្នកនាំពាក្យ ជូនរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងរយៈពេល១ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចុះទៅពង្រឹងសមត្ថភាពមន្រ្តីព័ត៌មាន និងអ្នកនាំពាក្យទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន ៩លើក ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំខេត្ត មន្ត្រីទទួលបន្ទុកអ្នកនាំពាក្យខេត្ត និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣ ៣៤០នាក់ ក្នុងនោះរួមមាន៖ ខេត្តបន្ទាយមានជ័យ ស្វាយរៀង កណ្តាល កំពង់ចាម ពោធិ៍សាត់ បាត់ដំបង ព្រៃវែង កំពង់ស្ពឺ និងកំពង់ឆ្នាំង។

គោលបំណងនៃបេសកកម្មនេះ គឺដើម្បីពង្រឹងការយល់ដឹងពីការងារព័ត៌មាន និងនាំពាក្យ នៅក្នុងបរិបទ ដែលបណ្តាញសង្គមត្រូវបានមហាជនប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេសការឆ្លើយតបដើម្បីបន្សាបព័ត៌មានមិនពិត បំផ្លើសបំភ្លៃ និងព័ត៌មានដែលមានចរិតញុះញង់នានា ឱ្យបានទាន់ពេលវេលា។ លើសពីនេះ ការងារបូរេសសកម្មដើម្បីនាំព័ត៌មានពិតជូនប្រជាពលរដ្ឋបានដឹងអំពីសមិទ្ធផល គោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ គឺជាកិច្ចការដ៏សំខាន់មួយទៀតរបស់ក្រុមការងារព័ត៌មាននិងនាំពាក្យនៅគ្រប់ក្រសួង ស្ថាប័ន និងរាជធានីខេត្តដែលត្រូវធ្វើជាប្រចាំដើម្បីបញ្ជ្រាបព័ត៌មានទាំងនោះដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងបន្តបេសកកម្មនេះពង្រឹងសមត្ថភាពក្រុមការងារព័ត៌មាននិងនាំពាក្យនៅគ្រប់ទិសទីដើម្បីការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាការពារសុខសន្តិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង