**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

តំបន់ការពារធម្មជាតិបង្កើតជាសក្តានុពលធម្មជាតិ សម្រាប់គោលដៅលំហែបៃតង ជួយដល់ការការពារនិងអភិរក្សធនធានធម្មជាតិ និងជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

ភ្នំពេញ៖ ដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបង្កប់នូវសក្តានុពលទេសចរណ៍ សម្រាប់គោលដៅលំហែបៃតង។ ភ្នំខ្នងព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្មទា មានកម្ពស់ជាង ១៦០០ម៉ែត្រ ពីនីវ៉ូទឹកសមុទ្រ និងបានក្លាយជាគោលដៅតំបន់ទេសចរណ៍ធម្មជាតិ ដែលមានសម្បត្តិធម្មជាតិ ធនធានព្រៃឈើ សត្វព្រៃ រុក្ខជាតិ ផ្កាព្រៃ និងទេសភាពដ៏ស្រស់ត្រកាល។

លោក អេង រស្មី ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រសិនបើអ្នកទេសចរ ធ្វើដំណើរឡើងភ្នំខ្នងព្រះ ត្រូវឆ្លងកាត់ចំណោតចុះឡើង ប៉ុន្តែហាក់ដូចជាមិនហត់ ព្រោះតែមានសត្វបក្សាបក្សីយំឆ្លងឆ្លើយពីរោះរណ្តំ និងមានកន្លែងសម្រាកជាដំណាក់ៗ មានផ្ទាំងថ្មធំៗ រុក្ខជាតិនិងផ្កាព្រៃជាច្រើនប្រភេទ ចំពោះអាកាសធាតុវិញត្រជាក់ខ្លាំង ដែលធ្វើឱ្យយើងទទួលបានក្តីសុខ ខ្យល់បរិសុទ្ធ និងមានអារម្មណ៍សប្បាយរីករាយ។ លោក អេង រស្មី បានបញ្ជាក់បន្ថែមថា ការឡើងភ្នំដោយថ្មើជើង មានរយៈពេលពី៥ទៅ៨ម៉ោង ចម្ងាយប្រហែល ៨គ.ម ដើម្បីទៅដល់លើកំពូលភ្នំខ្នងព្រះ។

លោក សាវ ធីម ប្រធានក្រុមអ្នកនាំផ្លូវដែលជាអតីតកងទ័ព បានស្គាល់ភូមិសាស្រ្តព្រៃភ្នំច្បាស់។ លោកបានបោះបង់មុខរបរស៊ីឈ្នួលកាប់ឈើ ងាកមកចូលរួមជាមួយសហគមន៍ភ្នំខ្នងព្រះ ដែលស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មកនាំផ្លូវអ្នកទេសចរណ៍ និងផ្តល់សេវាទេសចរណ៍ធម្មជាតិនៅតាមតំបន់ភ្នំខ្នងព្រះ និងតំបន់ភ្នំមួយចំនួនទៀត។

លោក សាវ ធីម មានមោទនភាពដែលមាតុភូមិកម្ពុជា មានសក្តាពលធម្មជាតិ ដ៏ស្រស់ស្អាត និងកម្រមានទេសភាពណា ដូចនៅប្រទេកម្ពុជា ដែលលោកត្រូវតែបន្តថែរក្សា និងផ្សព្វផ្សាយឱ្យអ្នកទេសចរណ៍បានស្គាល់។

លោកបានចាត់ទុកថាធម្មជាតិទាំអស់នេះ ជាជីវិត ដែលធ្វើឱ្យលោក និងក្រុមគ្រួសារលោក ព្រមទាំងអ្នកភូមិឯទៀត មានចំណូលក្រៅពីការពឹងអាស្រ័យ លើការរកផលនិង អនុផលព្រៃឈើ។

អ្នកនាំផ្លូវរូបនេះ បានធ្វើការលើកទឹកចិត្តដល់ពលរដ្ឋខ្មែរ ជាពិសេសយុវជនចូលរួម ដើរកម្សាន្តតាមតំបន់ធនធានធម្មជាតិកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងថែរក្សាសម្បត្តិធម្មធម្មជាតិបន្ថែមទៀត។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ចាក់ថា ក្រសួងបរិស្ថានបានយកចិត្តទុកដាក់ លើការការពារនិងអភិរក្សធនធានធម្មជាតិ ដោយបានដាក់ចេញវិធានការចំនួន៤ ក្នុងនោះមានទាំង ការសហការគ្រប់ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងពង្រឹងការអនុវត្តច្បាប់ក្នុងការគ្រប់គ្រង ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងតំបន់ការពារដោយបច្ចេកវិទ្យាទំនើប ជួយដល់កម្លាំងល្បាតនៃមន្រ្តីឧទ្យានុរក្ស ការជំរុញយុទ្ធនាការ «ពន្លកបៃតង» ដែលធ្វើការបណ្តុះ និងដាំកូនឈើ ស្តារព្រៃ បង្កើនគម្របព្រៃ និងជួយលើកកម្ពស់ សហគមន៍តំបន់ ការពារធម្មជាតិ។

អ្នកនាំពាក្យរូបនេះ បានលើកឡើងបន្ថែមថា តំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាជម្រកដ៏សុខសាន្ត សម្រាប់ព្រៃឈើ និងធនធានជីវៈចម្រុះគ្រប់ប្រភេទនោះទេ វាក៏មានសក្តានុពល តំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ការអភិវឌ្ឍគោលដៅលំហែបៃតង ដែលចូលរួមចំណែកពង្រឹង ការថែរក្សាបានគង់វង្ស នូវសម្បត្តិធនធានធម្មជាតិ សម្រាប់ប្រយោជន៍ ដល់កូនចៅជំនាន់ក្រោយ និងជំរុញដល់សេដ្ឋកិច្ចមូលដ្ឋាន ឱ្យកាន់តែរីកចម្រើន ៕

អត្ថបទដែលជាប់ទាក់ទង