**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន**ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកតាមអនឡាញ បង្ហោះលក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទ ពេលអ្នកទិញផ្ទេរប្រាក់មករូបគេមិនផ្ញើទំនិញត្រឡប់ទៅវិញ ហើយប្លុកអ្នកទិញនោះចោលតែម្ដង

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ គណបក្សប្រជាជន តែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណ:អចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ ស្រុកមុខកំពូល និងស្រុកពញាឮ បានថ្លែងថា មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបែបនេះ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកល្វាឯម។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងរយៈពេលជាង ២៦ ឆ្នាំចុងក្រោយ, បន្ទាប់ពីការសម្រេចបាននូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ និង ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ប្រធានគណបក្ស, កម្ពុជាធានាបាននូវអធិបតេយ្យជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ព្រមទាំងរក្សាបានយ៉ាងគត់មត់នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ។ ស្នាដៃដ៏ធំធេងនេះ គឺជាសមិទ្ធផលដ៏អស្ចារ្យ មិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានខិតខំតស៊ូសម្រេចបានដោយលំបាកបំផុត ជូនជាតិ និងប្រជាជនកម្ពុជា និង ជាមូលដ្ឋានមិនអាចខ្វះបាន ក្នុងការពន្លឿនកិច្ចអភិវឌ្ឍជាតិ ប្រកបដោយនិរន្តរភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្តថា មិនថាក្នុងកាលៈទេសៈ និងស្ថានភាពបែបណានោះទេ, គណបក្សប្រជាជនកម្ពុជា តែងតែប្តេជ្ញាថែរក្សាឲ្យខាងតែបាននូវ «សន្តិភាព» ជូនប្រជាពលរដ្ឋ។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នាជាថ្នាក់ដឹកនាំ និង សមាជិក-សមាជិកាគណបក្ស គ្រប់ជាន់ថ្នាក់ ប្តេជ្ញាបន្តចូលរួមថែរក្សា និងការពារ សុខសន្តិភាព ជូនជាតិ និង ប្រជាជនយើងឲ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា ជាការពិត មូលដ្ឋានគ្រឹះដ៏រឹងមាំដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់សម្តេចតេជោ ប្រធានគណបក្ស គឺជាកម្លាំងស្នូល មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យឆ្ពោះទៅមុខឥតឈប់ឈរ តាមរយៈការជំរុញការអភិវឌ្ឍវិស័យ ឯកជន និងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគ ដែលជាប្រភពដ៏សំខាន់ ក្នុងការបង្កើតការងារ ក្នុងគ្រប់វិស័យ ជូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ព្រមទាំងជាកម្លាំង ចលករនៃសេដ្ឋកិច្ចជាតិ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាពដល់រាជរដ្ឋាភិបាល ម្យ៉ាងក្នុងការបង្កើនការវិនិយោគ សាធារណៈ ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ដូចជា៖ ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីពេទ្យ, ប្រព័ន្ធធារាសាស្ត្រ, ប្រព័ន្ធទឹកស្អាត, បណ្តាញអគ្គិសនី ។ល។ និង ម្យ៉ាងទៀត, ក្នុងការដំឡើងប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និងរបបសន្តិសុខសង្គម ជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និវត្តជន និងមន្ត្រីបុគ្គលិកគ្រប់ប្រភេទ ព្រមទាំងការបង្កើនប្រាក់សោធនប្រចាំខែ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ទៅតាមលទ្ធភាពនៃថវិកាជាតិផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមថា លើមូលដ្ឋាននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវស្វាហាប់ និងឈ្លាសវៃ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ដោយឈរលើអភិក្រម «រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី» និង «គិតគូរជាសកល ប៉ុន្តែអនុវត្តតាមបរិការណ៍ក្នុងប្រទេស» រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បាននិងកំពុងបន្តបោះជំហានយ៉ាងស្វាហាប់ ប្រកបដោយ ឆន្ទៈយ៉ាងមោះមុត ក្នុងការបន្តអភិវឌ្ឍប្រទេស, ដោយខិតខំចាប់យកនូវកាលានុវត្តភាព ទាំងឡាយដែលផុសឡើង ក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងរហ័សនៃស្ថានភាពសង្គម-សេដ្ឋកិច្ចតំបន់ និងសកល។ ក្នុងគោលដៅនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដោយកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា, ជាពិសេស បច្ចេកវិទ្យាឌីជីថល។

បើតាមឯកឧត្តម គង់ វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងអរិយក្សត្រ និងស្រុកល្វាឯម អគារស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកល្វាឯម ដែលដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនេះ ជាសក្ខីភាពថ្មីមួយបន្ថែមទៀត ដែលសបញ្ជាក់ពីភាពរឹងមាំ និងជានិមិត្តរូបនៃសាមគ្គីភាព និងភាពរុងរឿងរបស់គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានេះ

ការសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនភាពថ្មីមួយនេះ គឺជាការឆ្លុះបញ្ចាំងពីការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។

ក្នុងការឆ្លើយតបនឹងតម្រូវការប្រើប្រាស់ឱ្យបានសមស្របនិងសមរម្យក្នុងការផ្ដល់សេវាជូនសមាជិកគណបក្ស។

ឯកឧត្តមបានសង្ខេបអំពីគម្រោងសាងសង់អគារស្នាក់ការថ្មីរបស់គណបក្សប្រជាជនកម្ពុជាប្រចាំស្រុកល្វាឯម ដូចតទៅ៖

•អគារស្នាក់ការគណបក្សត្រូវបានសាងសង់ឡើងដោយមានរចនាបទស្រដៀងគ្នាជាមួយនឹងស្ថាបត្យកម្មសំណង់នៃវិមាន៧មករា (DNA ស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា) ដែលជាការរក្សានូវឯកសណ្ឋានភាពនៃរចនាបទតែមួយ

•អគារស្នាក់ការមានក្រឡាផ្ទៃសរុបប្រមាណ ៣ ០០០ ម៉ែត្រក្រឡា មានបណ្តោយ ៥៨ ម៉ែត្រ ទទឹង ៤៧ ម៉ែត្រ កម្ពស់ ១៤ ម៉ែត្រ និងត្រូវបានរៀបចំឱ្យមានជាមានការរៀបចំជា៖
-សាលប្រជុំធំ ចំនួន ១៖ (បណ្តោយ 40m, ទទឹង 32m, ផ្ទៃក្រឡាប្រមាណ 1,265 m2) ដែលអាចទទួលអ្នកចូលរួមបានរហូតដល់ប្រមាណ ១ ២០០ នាក់
-សាលប្រជុំតូច ចំនួន ១៖ (បណ្តោយ 24m x ទទឹង 8,8m, ផ្ទៃក្រទ្បាប្រមាណ 211 m2) អាចទទួលអ្នកចូលរួមបានរហូតដល់ប្រមាណ ៨០ នាក់
-បន្ទប់ការិយាល័យចំនួន ២៖ បន្ទប់ទី១ (បណ្តោយ ៩ម៉ែត្រ x ទទឹង ៧,៨ម៉ែត្រ), បន្ទប់ទី២ (បណ្តោយ ៩ម៉ែត្រ x ទទឹង ៦,៨ម៉ែត្រ)
-បន្ទប់គណអធិបតី (បន្ទប់ VIP) ចំនួន ១៖ (បណ្តោយ ៧,៨ម៉ែត្រ x ទទឹង ៥,៥ម៉ែត្រ)
-ឃ្លាំងសម្ភារចំនួន ២៖ ឃ្លាំងទី១ (បណ្តោយ ៩ម៉ែត្រ x ទទឹង ៧ម៉ែត្រ), ឃ្លាំងទី២ (បណ្តោយ ២,៥ម៉ែត្រ x ទទឹង ២ម៉ែត្រ)
-បន្ទប់គ្រប់គ្រងប្រព័ន្ធអគ្គិសនីចំនួន ១៖ (បណ្តោយ ២ម៉ែត្រ x ទទឹង ១,៧ម៉ែត្រ)
-បន្ទប់គ្រប់គ្រងប្រព័ន្ធសោតទស្សចំនួន ១៖ (បណ្តោយ ៣ម៉ែត្រ x ទទឹង ២ម៉ែត្រ)
-បន្ទប់ស្នាក់នៅចល័តសម្រាប់បុគ្គលិកប្រចាំការ ចំនួន២
-បង្គន់អនាម័យមានចំនួន ៣ទីតាំង៖ សរុប បង្គន់ចំនួន២៣ និងបង្គន់បត់ជើងតូច ចំនួន១០ គឺ បន្ទប់ទឹកទី១៖ បុរសមានបង្គន់ចំនួន៦ និងបង្គន់នោមចំនួន៦, ខាងស្រ្តី បង្គន់ចំនួន១០ និងបន្ទប់ទឹកសម្រាប់ជនពិការ បង្គន់ចំនួន០១ បន្ទប់ទឹកទី២៖ បុរសមានបង្គន់ ២ និងបង្គន់នោមចំនួន២, ខាងស្រ្តីមានបង្គន់ចំនួន៣ ហើយបន្ទប់ទឹកទី៣៖ បង្គន់ចំនួន០១ និងបង្គន់នោមបុរសចំនួន២។

•អគារស្នាក់ការគណបក្សមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលត្រូវបានគិតគូររៀបចំសាងសង់ដោយយកចិត្តទុកដាក់គិតចាប់ពី៖
-ផ្នែកខាងមុខអគារឱ្យមានលក្ខណៈធំទូលាយ ប្រមាណ ១ហិចតា (១០០ម៉ែត្រ x ១០០ម៉ែត្រ) ដែលផ្ដល់ភាពងាយស្រួលក្នុងការរៀបចំពិធីធំៗ ឬប្រើប្រាស់សម្រាប់រៀបចំក្បួនដង្ហែឃោសនាផ្សេងៗ
-បរិវេណជុំវិញជាសួនធម្មជាតិ និងផ្លូវក្រាលបេតុង ដែលផ្ដល់នូវភាពងាយស្រួលក្នុងការចេញចូល ប្រកបដោយសោភ័ណភាព
-ចំណតយានយន្តធំទូលាយ ដែលចតរថយន្តបានប្រមាណ ៣០០គ្រឿង និងដោយមានរក្សានូវទីធ្លាធំទូលាយដែលអាចប្រើប្រាស់ជាចំណតបន្ថែមទៀតបានក្នុងករណីចាំបាច់
-ការបំពាក់សម្ភារបរិក្ខារបច្ចេកទេសចាំបាច់ផ្សេងៗ រួមបញ្ចូលទាំងប្រព័ន្ធផលិតថាមពលអគ្គិសនីដោយពន្លឺព្រះអាទិត្យ ដែលនឹងចូលរួមចំណែកកាត់បន្ថយជាអតិបរមានូវការចំណាយថ្លៃអគ្គិសនីសម្រាប់ដំណើរការការងារ ព្រមទាំងមានបន្ទប់គ្រប់គ្រងបច្ចេកទេសលើឧបករណ៍បរិក្ខារបច្ចេកទេសក្នុងអគារ
-មានបំពាក់នូវគ្រឿងសង្ហារិមសមរម្យនិងគ្រប់គ្រាន់សម្រាប់សាលប្រជុំធំ បន្ទប់ប្រជុំ បន្ទប់ការិយាល័យ និងបន្ទប់គណអធិបតី ៕

អត្ថបទដែលជាប់ទាក់ទង