សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសពនិងរបួសដោយឃាតកម្មបាញ់សម្លាប់នៅខេត្តត្បូងឃ្មុំ
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តាំង ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត ជំនួយការអគ្គលេខាធិការដ្ឋាន និងសហការី អញ្ជើញនាំយកសម្ភារៈរួមនិងថវិកាចំនួន៥លានរៀលជូនក្រុមគ្រួសារសព និងថវិកាចំនួន៣លានរៀលជូនគ្រួសារអ្នករងរបួសពីឃាតកម្មបាញ់ប្រហារនៅភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
សូមបញ្ជាក់ឲ្យដឹងថាជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន៖
ទី១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែងកើតហេតុ)
ទី២៖ ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែងកើតហេតុ)
ទី៣៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាបងថ្លៃ (របួសស្រាល)
ទី៤៖ ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ (របួសធ្ងន់)។
ទី៥៖ ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រជាការពារ (បានស្លាប់ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ) អ្នកទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ក្នុងនាមកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពជនរងគ្រោះខាងលើសូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងជូនពរអ្នករងរបួសសូមឆាប់បានជាសះស្បើយឡើងវិញ ៕