**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

អានដើម្បីឈប់ច្រឡំថា «អេតាស៊ីវិល» សំដៅតែលើសំបុត្រចំណងប្ដីប្រពន្ធ

ភ្នំពេញ៖ ពាក្យ អេតាស៊ីវិល (État Civil) ជាពាក្យបារាំង ដែលកម្ពុជាទទួលរងអាណានិគមនិយមបារាំងអស់រយៈពេល៩០ឆ្នាំ ហើយពាក្យអេតាស៊ីវិលនេះសំដៅលើ សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណៈភាព និងសំបុត្រផ្សេងៗដទៃទៀត ពាក់ព័ន្ធនឹងបុគ្គលនីមួយៗ។ កន្លងមកបារាំងតែងតែហៅអេតាស៊ីវិល ហើយក៏មានប្រជាពលរដ្ឋខ្មែរមួយចំនួនមានការភ័ន្តច្រឡំ រួចក៏ហៅតៗគ្នាដែរ។

បើតាមលោក បណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អេតាស៊ីវិលនេះ គឺសំដៅដល់ពាក្យ ក៣ កើត ការ កប់ ពោលគឺនៅពេលកើតត្រូវទៅធ្វើសំបុត្រកំណើត នៅពេលការ (រៀបអាពាហ៍ពិពាហ៍) ត្រូវទៅធ្វើសំបុត្រអាពាហ៍ពិពាហ៍ និងពេលកប់ (ស្លាប់) គឺត្រូវធ្វើសំបុត្រមរណៈភាព ដែលទាំងនេះគឺជាបណ្ដុំ ឬចំណែកអត្រានុកូលដ្ឋាន ឬដែលគេហៅថាអេតាស៊ីវិល។

លោកបណ្ឌិត ទូច សុឃៈ «ភាគច្រើនខ្ញុំតែងតែងឃើញថា ប្រជាពលរដ្ឋខ្មែរនៅពេលទៅចុះសំបុត្រអាពាហ៍ពិពាហ៍បែរជានិយាយថា ខ្ញុំមិនបានចុះអេតាស៊ីវិលទេ ពេលទៅចុះអេតាស៊ីវិល បែរជានិយាយថា ខ្ញុំមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទៅវិញ ធ្វើឱ្យមានការយល់ច្រឡំពេញហ្នឹង»។ លោកបន្តថា ប្រពលរដ្ឋគួរតែប្រើប្រាស់ពាក្យឱ្យបានត្រឹមត្រូវដើម្បីចៀសវាងកុំឱ្យមានការភ័ន្តច្រឡំ។ បើសំបុត្រកំណើតហៅថា សំបុត្រកំណើត បើសំបុត្រអាពាហ៍ពិពាហ៍ ហៅថាសំបុត្រអាពាហ៍ពិពាហ៍ ហើយសំបុត្រមរណៈភាព ហៅថាសំបុត្រមរណៈភាព ។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាទើបតែមានយន្តការចុះសំបុត្រអាពាហ៍ពិពាហ៍ជាផ្លូវការនៅឆ្នាំ២០០២ ចាប់តាំងពីកម្ពុជា មានក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងនោះដែរ ពីមុនមកការចុះសំបុត្រអាពាហ៍ពិពាហ៍នេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ តែបច្ចុប្បន្ននេះប្រជាពលរដ្ឋក៏មានការយល់ដឹងបានច្រើនពីអត្ថប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍។ ដើម្បីចុះសំបុត្រអាពាហ៍ពិពាហ៍បានគូស្វាមី ភរិយាត្រូវទៅចុះនៅឃុំ សង្កាត់ ប៉ុន្តែនៅពេលដែលលែងលះ ត្រូវអនុវត្តនៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង