**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ រជ្ជទាយាទ នៃប្រទេសលុចសំបួ**សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង**នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា**បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅខេត្តកណ្តាល**ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក**កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១៣រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល**ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា**សម្តេចតេជោ បង្ហាញអារម្មណ៍សោកសៅចំពោះបងប្រុសដែលនឹងត្រូវបញ្ចុះនៅថ្ងៃស្អែក**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា បន្តកើនដល់លើស២៧០០នាក់**មនុស្ស ១១២នាក់បានរងរបួស ក្នុងហេតុការណ៍អគ្គិភ័យ ដែលផ្តើមចេញពីការផ្ទុះបំពង់ឧស្ម័នរបស់ក្រុមហ៊ុនរដ្ឋ Petronas នៅឯតំបន់ Putra Heights ក្នុងរដ្ឋ Selangor**ប្រធានាធិបតីអាមេរិក គ្រោងធ្វើទស្សនកិច្ចទៅកាន់អារ៉ាប៊ីសាអូឌីត នៅខ្ទង់ខែឧសភាខាងមុខ**អភិបាលខេត្តកំពង់ធំ បំពាក់ភ្លើងសូឡាលើផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ខេត្តសៀមរាប**ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំបូកសរុបលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៩ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម**អភិបាលខេត្តកណ្តាល ជំរុញរដ្ឋបាលស្រុកល្វាឯម ត្រូវខិតខំសម្របសម្រួល បញ្ចប់ទំនាស់ដីធ្លីឱ្យបានអស់ ដើម្បីក្លាយជាស្រុកគំរូ**សម្តេច ឃួន សុដារី គាំទ្រការរៀបចំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៩ ស្តីពីសុខភាពសកលនៅឆ្នាំ២០២៦ សហការរៀបចំដោយគណៈកម្មការទី៨សភា ជាមួយនឹង WHO

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន ការពារផែនការរបស់លោក Donald Trump ក្នុងការបិទUSAID

បរទេស៖ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានឱ្យដឹងថា ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Michael Waltz កាលពីថ្ងៃអាទិត្យបានការពារផែនការ របស់លោកប្រធានាធិបតី Donald Trump ក្នុងការបិទទីភ្នាក់ងារជំនួយបរទេស ឬ USAID របស់ប្រទេសនេះ ដោយអះអាងថា “ញឹកញាប់ពេក” ដោយវាមិនស្របតាមផលប្រយោជន៍យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក និងខ្ជះខ្ជាយលុយ។

លោក Waltz បានប្រាប់ NBC “Meet the Press” ថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កម្មវិធីអភិវឌ្ឍន៍អន្តរជាតិ ដែលជារឿយៗផ្តល់ជំនួយផ្នែកអាហារ និងមនុស្សធម៌នៅទូទាំងពិភពលោក “មិនសមស្របនឹងផលប្រយោជន៍របស់ សហរដ្ឋអាមេរិកជាយុទ្ធសាស្ត្រ ដូចជាការរុញច្រានប្រទេសចិននោះទេ។ ពួកគេកំពុងធ្វើអ្វីៗគ្រប់បែបយ៉ាង ដែលនិយាយដោយត្រង់ៗទៅ គឺមិនស្របនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្រ ឬចក្ខុវិស័យរបស់ប្រធានាធិបតី»។

ជាងនេះទៅទៀត លោក Michael Waltz បាននិយាយថា “ជាញឹកញយ ជាញឹកញាប់ពេក មានតែប្រាក់សេនលើប្រាក់ដុល្លារប៉ុណ្ណោះ ដែលធ្វើឲ្យវាទៅដល់មនុស្សដែលត្រូវការ រវាងអ្នកម៉ៅការធំ អ្នកម៉ៅការបន្ត អ្នកម៉ៅការក្នុងស្រុក ប្រាក់ដុល្លារមិនត្រូវបានប្រើប្រាស់ … ដោយប្រាជ្ញា, យើងត្រូវពិនិត្យមើលឲ្យបានច្បាស់។ យើងត្រូវធ្វើឲ្យបានលឿន ហើយនោះជាអ្វីដែលត្រូវបានធ្វើ»។

លោក Trump កាលពីសប្តាហ៍មុនបានបញ្ជាឱ្យ ទីភ្នាក់ងារដែលមានបុគ្គលិក ១០.០០០នាក់ បិទទ្វារ ដោយមានតិចជាង ៣០០ នាក់ក្នុងចំណោមពួកគេដែលរំពឹងថា នឹងត្រូវបានរក្សាទុកជាយថាហេតុ ដោយសារតែកម្មវិធីរបស់ទីភ្នាក់ងារនេះត្រូវបាន ផ្លាស់ប្តូរទៅការគ្រប់គ្រង របស់ក្រសួងការបរទេស ឬត្រូវបានបញ្ចប់។ ទោះជាយ៉ាងណាក៏ដោយ ចៅក្រមសហព័ន្ធនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃសុក្របានបញ្ជាឱ្យផ្អាក ជាបណ្តោះអាសន្ននូវផែនការដកបុគ្គលិក USAID រាប់ពាន់នាក់ចេញពីការងារ ៕

អត្ថបទដែលជាប់ទាក់ទង