**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដឹកនាំកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួប ឯកឧត្តម ណុះ ស្លេះ រដ្ឋលេខាធិការ និងជាអនុប្រធាន គ.ជ.ស.ជ. និងលោក លោកស្រី ជាអគ្គលេខាធិការដ្ឋាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាពី“វឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត”ដើម្បីរៀបចំកិច្ចប្រជុំដំបូងនៃ គ.ជ.ស.ជ។

គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត ត្រូវបានបង្កើតឡើងជាយន្តការ សម្របសម្រួល ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ជូនរាជរដ្ឋាភិបាលអំពីដំណើរការនៃការអនុវត្តគោលនយោបាយជាតិស្ដីពីការសិក្សាពេញមួយជីវិត។ គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត (គ.ជ.ស.ជ.)បានផ្តើមរៀបចំផែនការសកម្មភាពដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតដោយមានកិច្ចសហការជាមួយក្រសួងស្ថាប័នជាសមាជិករបស់ គ.ជ.ស.ជ. អង្គភាពពាក់ព័ន្ធ រដ្ឋបាលថ្នាក់ជាតិនិងក្រោមជាតិ អង្គការដៃគូអភិវឌ្ឍវិស័យឯកជន និងបណ្តាប្រទេសក្នុងតំបន់និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំនេះ គ.ជ.ស.ជ.បានជម្រាបជូននូវវឌ្ឍនភាពនិងផែនការនៅពេលខាងមុខក្នុងការត្រៀមរៀបចំផែនការ និងរបៀបវារៈកិច្ចប្រជុំដំបូង គ.ជ.ស.ជ. ខែមីនា ឆ្នាំ២០២៥, ស្នើអនុម័តបទបញ្ជាផ្ទៃក្នុងរបស់ គ.ជ.ស.ជ., បង្ហាញពីរបាយការណ៍វឌ្ឍនភាពការរៀបចំលិខិតបទដ្ឋានគតិយុត្តរបស់ គ.ជ.ស.ជ., សកម្មភាពដែលលេខាធិការដ្ឋានបានអនុវត្តជាមួយគោលនយោបាយជាតិ, ស្នើសុំការអនុម័តលើផែនការសកម្មភាពជាតិ, ស្នើសុំផែនការសកម្មភាពថវិកាក្នុងកិច្ចដំណើរការរបស់ គ.ជ.ស.ជ. ក្នុងការសម្របសម្រួលរបស់អគ្គលេខាធិការ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន(គ.ជ.ស.ជ) បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គលេខាធិការដ្ឋានដែលបានខំខិតរៀបចំឯកសារបទដ្ឋានគតិយុត្តផ្សេងៗនិងវឌ្ឍនភាពនៃការប្រព្រឹត្តទៅរបស់(គ.ជ.ស.ជ) ក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការសិក្សាពេញមួយជីវិតឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ បង្កើតឱកាស និងគាំទ្រដល់ប្រជាជនគ្រប់រូបទទួលបានការសិក្សា តាមគ្រប់រូបភាព គ្រប់ទីកន្លែង និងគ្រប់ពេលវេលា ជាពិសេសប្រើប្រាស់ចំណេះដឹង ជំនាញបច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាព និងផលិតផលការងារ គាំទ្រដល់កំណើនសេដ្ឋកិច្ច បង្កើតការងារ ប្រកួតប្រជែងក្នុងសហគ្រាស កាត់បន្ថយភាពក្រីក្រ និងបង្កើនបរិយាបន្នសង្គម ស្របតាមយុគសម័យបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងសង្គមពុទ្ធិ។

ការរៀបចំផែនការសកម្មភាពជាតិ ស្តីពីការសិក្សាពេញមួយជីវិត ២០២៤-២០២៨ មានគោលដៅរួមចំណែកជួយលើកកម្ពស់វិស័យអប់រំ សំដៅឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ មុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាគន្លឹះ ដើម្បីឆ្លើយតបទៅនឹងបរិបទពិភពលោកនាពេលបច្ចុប្បន្ន និងនំាកម្ពុជាទៅសម្រេចចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព។
គូសបញ្ជាក់ផងដែរថា គោលនយោបាយសិក្សាពេញមួយជីវិតត្រូវបានអនុម័ត និងចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ខែកក្កដា ឆ្នាំ២០១៩ និង ព្រះរាជក្រឹត្យលេខ នស/០៨២០/៩២៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ស្តីពីការរៀបចំនិងការប្រព្រឹត្ត ទៅរបស់គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញមួយជីវិត៕

អត្ថបទដែលជាប់ទាក់ទង