**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

ឯកឧត្តម ចាយ បូរិន៖ តាមរយៈបេសកកម្មការទូតរបស់ឥណ្ឌា ក្នុងអាណត្តិថ្មីនេះ និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សានៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Vanlalvawna Bawitlung (វ៉ាន់ឡាល់វ៉ាវណ្ណា បាវីលូង) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ដែលទើបត្រូវបានតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនេះ ឯកឧត្តម ចាយ បូរិន សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃប្រទេសឥណ្ឌា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេចសង្ឃ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និមន្តនិងអញ្ជើញទស្សនកិច្ចទៅកាន់ពុទ្ធកយា ប្រទេសឥណ្ឌា កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏បុិនប្រសព្វនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺរក្សាបានសុខសន្តិភាព ស្ថេរភាព និងមានការអភិវឌ្ឍរីកចម្រើនទាំងវិស័យអាណាចក្រនិងពុទ្ធចក្រគួរឱ្យកត់សម្គាល់ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឥណ្ឌា ដែលតែងតែជួបឧបត្ថម្ភគាំទ្រដល់ព្រះសង្ឃ វត្តអារាម និងអាហារូបករណ៍ដល់មន្រ្តីរាជការ និងនិស្សិតបានទៅសិក្សានៅប្រទេសឥណ្ឌាផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម និងក្រុមការងារ និងជម្រាបជូនគោលបំណងសំខាន់ៗដូចខាងក្រោម៖

១.ស្នើឲ្យមានកិច្ចសហប្រតិបត្តិការមួយ បើទោះជាប្រទេសឥណ្ឌាពុំមានក្រសួងធម្មការនិងសាសនាដូចកម្ពុជា ប៉ុន្តែមានក្រសួងវប្បធម៌ ដែលអាចជំរុញវិស័យសាសនារវាងប្រទេសទាំង២ កម្ពុជា-ឥណ្ឌា កាន់តែរីកចម្រើន។

២.អំពីគោលបំណងនៃការដង្ហែព្រះបរមសិរីរិកធាតុ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា។

៣.គោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ទៅទស្សនកិច្ចនៅពុទ្ធកយា ប្រទេសឥណ្ឌា នៅពេលវេលាសមស្របណាមួយ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា ទាក់ទងនិងការដង្ហែព្រះបរមសិរីរិកធាតុ ពីប្រទេសឥណ្ឌាមកកាន់កម្ពុជា ឯកឧត្តមនិងចាត់ថ្នាក់ដឹកនាំជំនាញធ្វើការសិក្សានិងសហការជាមួយមន្រ្តីជំនាញរបស់ឥណ្ឌាឡើងវិញ ដែលនិងគ្រោងប្រារព្ធឡើងនៅឆ្នាំ២០២៦ខាងមុខ។

ក្នុងនោះឯកឧត្តមរដ្ឋមន្រ្តី បានទទួលនៅការអញ្ជើញរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត កាន់ទស្សនកិច្ចនៅពុទ្ធកយា ប្រទេសឥណ្ឌានៅពេលវេលាសមស្របណាមួយ។

ក្នុងនោះឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម ក្នុងអាណត្តិថ្មីនេះ និងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសវិស័យព្រះពុទ្ធសាសនា និងពុទ្ធិកសិក្សានៅកម្ពុជាដែល មានវិស័យពុទ្ធិកចាត់តាំងពីបឋមរហូតដល់ឧត្តមសិក្សា។

ឯកឧត្តមរដ្ឋមន្រ្តី សូមជូនពរ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ទទួលបាននូវសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងបេសកកម្មបម្រើជាតិមាតុភូមិ ពិសេសបន្តបេសកកម្មរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឥណ្ឌា កាន់តែរឹងមាំនិងស្ថិតស្ថេរជាអង្វែងតទៅ ៕

អត្ថបទដែលជាប់ទាក់ទង