**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47

លោក ដូណាល់ ត្រាំ បញ្ជាឱ្យមន្ត្រីកំពូលៗរបស់អាមេរិក ចាប់ផ្ដើមកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា ទាំងប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្ហាញ ពីគោលបំណងចង់បានសន្តិភាពនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយនឹងរូបលោក កាលពីថ្ងៃពុធ ទី១២ ខែកុម្ភៈ ហើយលោក ត្រាំ បានបញ្ជាឱ្យមន្ត្រីកំពូលៗរបស់អាមេរិក ចាប់ផ្ដើមកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កិច្ចសន្ទនាខាងលើកើតមានឡើង ក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បានលើកឡើងថាទីក្រុងកៀវនឹងត្រូវបោះបង់ចោលគោលដៅចង់ក្លាយជាសមាជិក NATO និងការ ប៉ុនប៉ងដណ្ដើមទឹកដីរបស់ខ្លួនទាំងអស់ដែលរុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ ដែលនេះជាសញ្ញាមួយនៃការផ្លាស់ប្ដូរនៅក្នុងយុទ្ធសាស្ត្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសង្រ្គាមអ៊ុយក្រែន។

នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន អស់ពេលច្រើនជាងមួយម៉ោង លោក ត្រាំ បានឱ្យដឹងថាមេដឹកនាំរុស្ស៉ីដែលបានចាប់ផ្ដើមសង្រ្គាមឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ចង់ ឱ្យសង្រ្គាមបិទបញ្ចប់ ហើយថាអ្នកទាំង២បានពិភាក្សាគ្នាពីលទ្ធភាពសម្រេចឱ្យនូវបទឈប់បាញ់មួយក្នុងពេលដ៏ខ្លីខាងមុខ។ «គាត់ (លោក ពូទីន) ចង់ឱ្យសង្រ្គាមបិទបញ្ចប់។ គាត់មិនចង់ឱ្យ សង្រ្គាមបិទបញ្ចប់ ហើយ៦ខែក្រោយមក ផ្ទុះឡើងវិញនោះទេ»។ នេះជាការបញ្ជាក់របសលោក ត្រាំ ដោយបន្ថែមថា «ខ្ញុំគិតថាយើងកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកសន្តិភាព។ ខ្ញុំគិតថា លោក ប្រធានាធិបតី ពូទីន លោកប្រធានាធិបតី ហ្សេលេនស្គី ចង់បានសន្តិភាព ហើយខ្ញុំចង់បានសន្តិភាព។ ខ្ញុំគ្រាន់តែមិនចង់ឃើញមនុស្សស្លាប់តទៅទៀតតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង ក៏បានឱ្យដឹងផងដែរថាលោក ពូទីន និងលោក ត្រាំ បានព្រមព្រៀងថានឹងជួបគ្នា ហើយលោក ពូទីនថែមទាំងបានអញ្ជើញលោក ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីក្រុង មូស្គូទៀតផង។ ចំណែក ខាងអ៊ុយក្រែនវិញបាននិយាយថា លោក ត្រាំ និងលោក ហ្សេលេនស្គី បានពិភាក្សាតាមទូរស័ព្ទ ក្រោយកិច្ចសន្ទនារបស់លោក ត្រាំ ជាមួយលោក ពូទីន៕

អត្ថបទដែលជាប់ទាក់ទង