**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ**រដ្ឋមន្រ្តី ឈាង រ៉ា៖ មានគំនិត មានប្រាជ្ញា ឧស្សាហ៍ព្យាយាម និងត្រូវប្រើពេលវេលាគ្រប់វិនាទីនៃដង្ហើមចេញចូលរបស់យើងម្នាក់ៗ ដើម្បីជាប្រយោជន៍សំដៅអភិវឌ្ឍន៍សុខាភិបាល**ក្រសួងបរិស្ថាន គាំទ្រសមាគមយុវជនខ្មែរមហានគរក្នុងការរួមចំណែកលើកកម្ពស់ភាពស្អាត បៃតង និងចីរភាព**លោក Rodrigo Duterte នឹងត្រូវដោះលែងឲ្យមានសេរីភាព នៅថ្ងៃទី២៦ ខែមីនា ខាងមុខនេះ**នាយឧត្តមសេនីយ៍ ស ថេត កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានយ៉ាងល្អ**ប្រជាពលរដ្ឋប្រើប័ណ្ណ ប.ស.ស. ថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល**ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ណែនាំឱ្យបំផុសស្មារតីជាតិនិយមដល់យុវជន តាមគ្រឹះស្ថានឧត្តមសិក្សា**ខេត្តឧត្តរមានជ័យ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រានឧត្តរ» រយៈពេល៣ថ្ងៃ**រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពភូមិ ដែលគ្រោងអភិវឌ្ឍជាភូមិគំរូគន្លឹះចំនួន ២ភូមិ នៅខេត្តព្រះវិហារ**ស្រុកភ្នំស្រុក ទទួលបានជ័យលាភីជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល**ក្រសួងមហាផ្ទៃ សម្រេចចុះឈ្មោះគណបក្សសន្តិភាពជាតិ ក្នុងបញ្ជីគណបក្សនយោបាយ**ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានធនាគារអភិវឌ្ឍន៍អាស៊ី**សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ បានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករ**គ្រូជោគជ័យ ប៊ុន រស្មី ហៅ ប៊ុន ផាក ទទួលស្គាល់កំហុស ធ្វើកិច្ចសន្យានិងបញ្ឈប់ការផ្សព្វផ្សាយបំភ្លៃអត្ថន័យនៃពាក្យសន្តិភាព**នាយឧត្តមសេនីយ៍ ស ថេត ក្រើនរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ត្រូវខិតខំបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ**នាយករដ្ឋមន្រ្តីស៊ុយអែតថា ការទិញសព្វាវុធពីសហរដ្ឋអាមេរិក មិនត្រូវបានចាត់ទុកជាហានិភ័យផ្នែកសន្តិសុខឡើយ**កងទ័ពស៊ូដង់អះអាងថា ខ្លួនដណ្តើមកាន់កាប់បានមកវិញទាំងស្រុង នូវវិមានប្រធានាធិបតី ក្នុងរដ្ឋធានី Khartoum**អាកាសយានដ្ឋានអន្តរជាតិ Heathrow របស់ចក្រភពអង់គ្លេស ប្រកាសបិទទាំងស្រុងបន្ទាប់ពីមានអគ្គិភ័យដ៏សាហាវមួយឆាបឆេះនៅស្ថានីយអគ្គិសនីក្បែរនោះ**អាល្លឺម៉ង់ បើកស្ថានទូតរបស់ខ្លួនប្រចាំនៅស៉ីរីឡើងវិញ**UN៖ ថ្ងៃណាដែលមានអំពើហិង្សាថ្មីក្នុងតំបន់ហ្កាហ្សា នឹងធ្វើឱ្យការវិលត្រឡប់មកវិញនៃចំណាប់ខ្មាំងសេសសល់ កាន់តែមិនអាចទៅរួច

មនុស្ស ១៤០០នាក់ អាចត្រូវបានសម្លាប់នៅក្នុងប្រទេសបង់ក្លាដែស ក្នុងការបង្ក្រាបការតវ៉ាដឹកនាំដោយនិស្សិតប្រឆាំងអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង

ហ្សឺណែវ៖ កាលពីថ្ងៃពុធទី១២កុម្ភៈ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សរហូតដល់១៤០០នាក់អាចត្រូវបានសម្លាប់នៅក្នុងប្រទេសបង់ក្លាដែស នៅក្នុងការបង្ក្រាបលើការតវ៉ាមួយដែលដឹកនាំដោយនិស្សិតប្រឆាំងអតីតនាយករដ្ឋមន្ត្រី ដែលត្រូវបានបណ្តេញចេញពីតំណែង។

នៅក្នុងរបាយការណ៍ថ្មីមួយ ការិយាល័យដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវបង្ហាញថា សេវាសន្តិសុខ និងចារកម្ម បានចូលរួមជាប្រព័ន្ធក្នុងការរំលោភសិទ្ធិដែលអាចឈានដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទាមទារឱ្យមានការស៊ើបអង្កេតបន្ថែម។ដោយ លើក ឡើង ពីប្រភព គួរ ឱ្យ ទុក ចិត្ត ផ្សេងៗ ការិយាល័យ សិទ្ធិ មនុស្ស បាន ប៉ាន់ ស្មាន ថា មនុស្ស រហូត ដល់១៤០០នាក់ អាច ត្រូវ បាន សម្លាប់ នៅ ក្នុង ការ តវ៉ា រវាង ថ្ងៃ ទី១៥ ខែ កក្កដា និង ថ្ងៃ ទី៥ ខែ សីហា ជា ថ្ងៃ ដែល នាយក រដ្ឋមន្ត្រី លោកស្រី ស៊ីក ហាស៊ីណា បាន ភៀស ខ្លួន ទៅ ប្រទេស ឥណ្ឌា ចំពេល មាន ការ បះបោរ។

របាយការណ៍បន្តថា មនុស្សរាប់ពាន់នាក់ទៀតបានរងរបួសក្នុងប៉ុន្មានសប្តាហ៍នៃការតវ៉ា ហើយភាគច្រើននៃអ្នកស្លាប់ និងរបួស ត្រូវបានបាញ់ប្រហារដោយកងកម្លាំងសន្តិសុខរបស់ប្រទេសបង់ក្លាដែស។មនុស្សជាង១១៧០០នាក់ត្រូវបានឃុំខ្លួន។ ប្រហែល១២ទៅ១៣ភាគរយនៃមនុស្ស ដែលត្រូវបានគេប៉ាន់ប្រមាណថា ត្រូវបានសម្លាប់ ឬប្រហែល១៨០នាក់ គឺជាកុមារ។

ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក វ៉ុលឃឺរ ទួក លើកឡើងថា ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការចាប់ខ្លួន និងការឃុំខ្លួនដោយបំពាន និងការធ្វើទារុណកម្ម ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលពីថ្នាក់ដឹកនាំនយោបាយ និងមន្ត្រីសន្តិសុខកំពូល ជាមធ្យោបាយមួយដើម្បីបង្ក្រាបការតវ៉ា។ ក្រុមស្វែងរកការពិតរបស់អង្គការសហប្រជាជាតិ ត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសបង់ក្លាដែស តាមការអញ្ជើញរបស់មេដឹកនាំបណ្តោះអាសន្នរបស់ប្រទេស គឺ លោក មូហាំម៉ាត់ យូនុស ដែលទទួលបានជ័យលាភីរង្វាន់ណូបែលសន្តិភាព ដើម្បីពិនិត្យមើលការបះបោរ និងការបង្ក្រាបដោយហិង្សា។

ក្រុមអ្នកស៊ើបអង្កេតនិយាយថា រដ្ឋាភិបាលបណ្តោះអាសន្នត្រូវបានគេរាយការណ៍ថាបានចាប់ខ្លួនមនុស្ស១០០នាក់ ពាក់ព័ន្ធនឹងការវាយប្រហារលើក្រុមសាសនា និងជនជាតិដើមភាគតិច។ បើតាមការិយាល័យអង្គការសហប្រជាជាតិ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសបង់ក្លាដែស បន្តជាក្ដីបារម្ភ។ អ្នកស៊ើបអង្កេតបានចេញអនុសាសន៍ជាច្រើនដល់រដ្ឋាភិបាល ដូចជាជំហានដើម្បីកែលម្អប្រព័ន្ធយុត្តិធម៌ និងការបង្កើតកម្មវិធីការពារសាក្សី។

ក្រុមអ្នកស៊ើបអង្កេតក៏បានផ្តល់អនុសាសន៍ផងដែរក្នុងការហាមឃាត់ការប្រើប្រាស់អាវុធដ៏សាហាវ ដោយកងកម្លាំងសន្តិសុខដើម្បីបំបែកក្រុមមនុស្ស លុះត្រាតែពួកគេប្រឈមមុខនឹងការគំរាមកំហែងនៃការស្លាប់ ឬរបួសធ្ងន់ធ្ងរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីរបាយការណ៍នេះ ត្រូវបានបោះពុម្ពផ្សាយ លោក យូនុស បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់គាត់ក្នុងការលើកកម្ពស់នីតិរដ្ឋ ហើយបាននិយាយថា វាមានសារសំខាន់ណាស់ក្នុងការធ្វើកំណែទម្រង់ការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌របស់ប្រទេស៕

អត្ថបទដែលជាប់ទាក់ទង