**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន**យុទ្ធសាស្ត្រអភិវឌ្ឍន៍សម្របសម្រួលក្នុងតំបន់៖គន្លឹះសម្រាប់បើកច្រកទ្វារឆ្ពោះទៅវិបុលភាពរួមនិងទំនើបកម្ម —–**បទវិភាគ៖គោលនយោបាយដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកបានបំផ្លាញផលប្រយោជន៍ទាំងអ្នកដទៃផងនិងខ្លួនឯងផងដែរ ចុងក្រោយគង់តែចំណេញដាច់ចំណងជាក់ជាមិនខាន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងក្រុមហ៊ុន KESS Innovation PLC**សម្តេចធិបតី៖ កម្មវិធីលើកទឹកចិត្តសម្រាប់ការវិនិយោគនៅក្នុងខេត្តភាគឦសាន មិនមែនធ្វើសម្រាប់តែអ្នកវិនិយោគបរទេសនោះទេ

រដ្ឋមន្រ្តីសុខាភិបាល៖ «មន្ទីរពេទ្យមានការប្រែប្រួលជាងមុន ល្អជាងមុន ប្រជាជនមកទទួលសេវាច្រើនកុះករ រីកចម្រើនជាងមុន បុគ្គលិករហ័សរហួន»

ភ្នំពេញ៖ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៧ និងថែទាំវេជ្ជសាស្ត្រលើកទី១៤ និងការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ស្ថាប័នពាក់ព័ន្ធ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសម្ព័ន្ធមេត្រីភាព អង្គការដៃគូ ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងតាមប្រព័ន្ធអនឡាញ Zoom សរុបប្រមាណចំនួន ៣៥០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានចំណាប់អារម្មណ៍ថា ពេលមកដល់មន្ទីរពេទ្យនាពេលនេះ មានការប្រែប្រួល និងការរៀបចំបានល្អប្រសើរជាងមុន៖ ១) ភ្លឺជាងមុន ២) ភ្លូក មានអ្នកជំងឺមកពិនិត្យព្យាបាលច្រើនកុះករ ទទួលបានទំនុកចិត្តពីប្រជាជន ៣) ប្លែកជាងមុន ក្នុងន័យមន្ទីរពេទ្យមានការរីកចម្រើនល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ៤) ភ្លាម ផ្តោតលើបុគ្គលិកមានភាពរហ័សរហួស ការរៀបចំរបស់មន្ទីរពេទ្យលឿនឆាប់រហ័ស។ ឯកឧត្តមសាស្រ្តាចារ្យ បានណែនាំកត្តាដែលធ្វើឱ្យការពិនិត្យព្យាបាលបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានការចូលរួមពីអ្នកជំនាញពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយ ធ្វើរោគវិនិច្ឆ័យ និងសិក្សាស្វែងយល់ ប្រជុំគ្នា ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា រកគន្លឹះធ្វើយ៉ាងម៉េចឱ្យបានឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមសាស្រ្តាចារ្យ ក៏បានចែករំលែកបទពិសោធន៍គន្លឹះដល់គ្រូពេទ្យឱ្យបានពូកែ សម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខាងមុខ ដោយត្រូវ ១) ផ្តោតអារម្មណ៍លើអ្នកជំងឺ ២) ជ្រើសរើសគិតគូរឱ្យបានដិតដល់នូវសុខុមាលភាពរបស់អ្នកជំងឺ ៣) ផ្តោតលើការស្វែងយល់ សិក្សារៀនសូត្រជាបន្តបន្ទាប់ ៤) យកចំណេះដឹងទាំងឡាយ ដែលបានសិក្សា យកមកប្រើប្រាស់ដោយគតិបណ្ឌិត ៥) មានក្រមសីលធម៌ អនុវត្តត្រឹមត្រូវ តម្លាភាព សុចរិតភាព ៦) មានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ៧) បំពេញភារកិច្ចការងារ ដោយការបេ្តជ្ញាចិត្ត ៨) គ្រប់សកម្មភាពត្រូវផ្តោតលើការពង្រឹងវិជ្ជាជីវៈ វេជ្ជសាស្រ្ត ការព្យាបាល ថែទាំ។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍បន្ថែម មួយចំនួនទៀតជារួម ដល់អង្គពិធី និងដល់គ្រប់អង្គភាពសុខាភិបាលទូទាំងប្រទេស ៖
– ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។
– បន្តយកចិត្តទុកដាក់លើកកំពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយភាពទន់ភ្លន់ឆ្លើយតបបានទាន់ពេលវេលា ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីឱ្យមានភាពជិតស្និទ្ន រវាងគ្រូពេទ្យជាអ្នកបម្រើសេវាផ្ទាល់ជាមួយអ្នកជំងឺ និងសាច់ញាត្តិ បង្កើនបានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
– បន្តបង្កើនការផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា បងប្អូនពិការភាព បងប្អូនជួបលំបាកការខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈជូនដល់គាត់ ឱ្យទទួលសេវាព្យាបាលថែទាំ ឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ។
– យកចិត្តទុកដាក់ទៅលើអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម និងចែករំលែកចំណេះដឹងដល់ខេត្តនានា ពិសេសសុខភាពបឋម ដល់កម្រិតថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព។
ក្នុងនោះក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអង្គការដៃគូ សប្បុរសជន ដែលតែងតែសហការគាំទ្រ ជួយដល់មន្ទីរពេទ្យកន្លងមក ចំនួន ១៥២រូប។

អត្ថបទដែលជាប់ទាក់ទង