**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសវនាការ និងប្រគល់ថវិកាចំនួន ៥លានដុល្លារ ជូនមន្ទីរពេទ្យ ហ្លួងម៉ែ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសវនាការ និងប្រគល់ថវិកាចំនួន ៥.០០០.០០០ ដុល្លារ (ប្រាំលានដុល្លារអាម៉េរិក) ជូនមន្ទីរពេទ្យ ហ្លួងម៉ែ (មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក) ដែលអញ្ជើញមកទទួលដោយ លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា នាយកមន្ទីរពេទ្យ ហ្លួងម៉ែ ហើយដែលពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ បានស្វាគមន៍ និងសម្តែងនូវក្តីសោមនស្សរីករាយ ព្រមទាំងនាំនូវប្រសាសន៍សួរសុខទុក្ខ និងការកោតសរសើរពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះថ្នាក់ដឹកនាំ, មន្ត្រី និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យ ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តតាមផែនការរបស់រាជរដ្ឋាភិបាលរៀបចំឱ្យមន្ទីរពេទ្យ ហ្លួងម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិ ឯកទេសព្យាបាល​ជំងឺមហារីក» ដោយបានរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ដូចជា៖ ម៉ាស៊ីនបាញ់កាំរស្មី (:INAC), ម៉ាស៊ីន CT Scan,ម៉ាស៊ីន RF Ablation System, ម៉ាស៊ីន C-Arm, ម៉ាស៊ីន Endoscope Ultrasound System ។ល។ ដែលអាចដំណើរការដំណាក់កាលដំបូងបានចាប់តាំងពីថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២៤ រៀងមក។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា៖ «ដោយសារមន្ទីរពេទ្យមានតម្រូវការថវិកាដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យ និងព្យាបាលជំងឺមហារីកនោះ និងបានដឹងថាមន្ទីរពេទ្យមានផែនការបើកទទួលអ្នកជំងឺមកសម្រាកក្នុងមន្ទីរពេទ្យចាប់ពីខែមីនា ខាងមុខនេះ, បានជាកាលពីថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២៥ ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានសម្រេចផ្តល់ជូនមន្ទីរពេទ្យនូវថវិកា ចំនួន ៥លានដុល្លារអាម៉េរិក តាមការស្នើសុំរបស់មន្ទីរពេទ្យ ដើម្បីអាចបំពាក់បានបន្ថែមទៀតនូវសម្ភារៈបរិក្ខារដែលមានដូចជា៖ ម៉ាស៊ីន MRI, ម៉ាស៊ីន HDR Brachytherapy, ម៉ាស៊ីនអន្តរាគមន៍រូបភាពវេជ្ជសាស្ត្រ (Cath Lab) បរិក្ខារសម្រាប់បង្កើត​មន្ទីរពិសោធន៍ទំនើបវិភាគសាច់ និងសម្ភារៈ/បរិក្ខារជាច្រើនទៀត។»

ទន្ទឹមនឹងនេះ ការផ្តល់ថវិកាជួយដល់មន្ទីរពេទ្យហ្លួងម៉ែ ជាសក្ខីកម្មថ្មីមួយទៀតបង្ហាញពីការយកចិត្តទុកដាក់ និងការគិតគូររបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះសុខភាពបងប្អូនរួមជាតិ ហើយជាមួយនឹងវឌ្ឍនភាពរបស់មន្ទីរពេទ្យជាតិឯកទេសមហារីកនេះ កាកបាទក្រហមកម្ពុជា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាមានជំនឿយ៉ាងមុតមាំថា មន្ទីរពេទ្យ ហ្លួងម៉ែ នឹងបន្តផ្តល់សេវាពិនិត្យ និងព្យាបាលអ្នកជំងឺមហារីកប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ទទួលបានការជឿទុកចិត្តពីគ្រប់មជ្ឈដ្ឋានចំពោះសេវកម្មដ៏ល្អ និងវេជ្ជបណ្ឌិត ព្រមទាំងបុគ្គលិកសុខាភិបាលមានវិជ្ជាជីវៈ និងប្រកបដោយក្របសីលធម៌។

លោកជំទាវបណ្ឌិត បានគូសបញ្ជាក់ថា៖ «ថវិកាដែលបានកាកបាទក្រហមកម្ពុជា បានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ គឺជាថវិកាទទួលបានពីសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ដែលតែងតែបរិច្ចាគជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ៨ ឧសភាជារៀងរាល់ឆ្នាំ។ មូលនិធិទទួលបានពីទិវា៨​ឧសភា កាកបាទក្រហមកម្ពុជា តែងតែបានជួយឧបត្ថម្ភទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ចំនួន ១លាន​ដុល្លារជារៀងរាល់ឆ្នាំ (ចាប់តាំងពីឆ្នាំ២០១២ រៀងមក), បានចូលរួមក្នុងការកសាងមន្ទីរពេទ្យស្ត្រីនគរទេព, បានជួយឧបត្ថម្ភដល់ការអភិវឌ្ឍមន្ទីរពេទ្យកាល់ម៉ែត្រ, បានចូលរួមជួយដល់មន្ទីរពេទ្យកុមារអង្គរសៀមរាប​, បានចុះសួរសុខទុក្ខអ្នកជំងឺតាមមន្ទីរពេទ្យ, កុមារកំព្រា/អ្នកពិការ, អង្គការ/សមាគមមួយចំនួន។ ជាមួយគ្នានេះ ដោយសារការងារអប់រំថែទាំសុខភាពសហគមន៍ជា វិស័យអាទិភាពមួយរបស់កាកបាទក្រហមកម្ពុជា សមាគមជាតិទាំងនៅថ្នាក់កណ្តាល និងសាខា តែងតែមានសកម្មភាពជាប្រចាំក្នុងការអប់រំផ្សព្វផ្សាយ សុខភាពសហគមន៍, ការថែទាំសុខភាពបឋម និងការបង្ការទប់ស្កាត់ជំងឺឆ្លង-មិនឆ្លងនានានៅតាមជនបទ​ និងតាមគ្រឹះស្ថានសិក្សា។»

លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកជំទាវបណ្ឌិត ដែលបានឆ្លៀតឱកាសយ៉ាងមមាញឹក និងចំណាយពេលវេលាដ៏មានតម្លៃ ក្នុងការអញ្ជើញប្រគល់ថវិកាដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរពេទ្យ ហ្លួង ម៉ែ។ ទន្ទឹមនឹងនេះ លោក សូមសូមចងចាំជានិច្ចនូវគុណូបការៈរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់អំណោយឧបត្ថម្ភជូន ដល់មន្ទីរពេទ្យ ដែលនេះជាការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ដើម្បីបន្តខិតខំបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។
សូមជម្រាបជូនថា អតីតមន្ទីរពេទ្យស្រី្តនគរទេព (បច្ចុប្បន្នមន្ទីរពេទ្យ ហ្លួងម៉ែ) ត្រូវបានបង្កើតឡើង ព្រមទាំងបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងគោលបំណងផ្ដោតលើការពិនិត្យ និងព្យាបាលជំងឺរោគស្ត្រី ជូនដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងស្ថានភាពនៃការឆ្លងរីករាលដាលយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានទិញយកមន្ទីរពេទ្យស្រី្តនគរទេព សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ និងបានប្តូរឈ្មោះជា «មន្ទីរពេទ្យ ហ្លួង ម៉ែ» ។ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានបញ្ចប់ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកយោបល់គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបង្កើតមន្ទីរពេទ្យ ហ្លួង ម៉ែ ជា «មន្ទីរពេទ្យថ្នាក់ជាតិឯកទេសព្យាបាលជំងឺមហារីក»។ រាជរដ្ឋាភិបាលបានសម្រេចបង្កើតមន្ទីរពេទ្យ ហ្លួងម៉ែ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល តាមរយៈអនុក្រឹត្យលេខ១៩៨ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសុខាភិបាល និងស្ថិតនៅក្រោមអាណាព្យាបាលហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មន្ទីរពេទ្យបានបើកដំណើរការដំណាក់កាលដំបូងនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមមាន៖ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិគ្រោះជំងឺក្រៅ ផ្នែករូបភាពសាស្ត្រ និងអន្តរាគមន៍រូបភាពសាស្ត្រ និងផ្នែកមន្ទីរពិសោធន៍ ដែលផ្តល់សេវា៖
👉 ពិនិត្យ និងស្វែងរកជំងឺមហារីកដំណាក់កាលដំបូង (Screening)
👉 ចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន (HPV)
👉 ពិនិត្យ និងពិគ្រោះជំងឺមហារីកទាក់ទងនឹង៖ រោគស្ត្រី (ជំងឺស្បូន និងសុដន់), ប្រព័ន្ធរំលាយអាហារ (បំពង់រំលាយអាហារខាងលើ ក្រពះ ពោះវៀន ថ្លើម បំពង់បង្ហូរទឹកប្រមាត់ និងលំពែង), ប្រព័ន្ធទឹកមូត្រ និងប្រព័ន្ធដង្ហើម។
គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មន្ទីរពេទ្យ ហ្លួងម៉ែ បានទទួលពិនិត្យ ព្យាបាល អ្នកជំងឺបានចំនួន ៦.៩០៤នាក់ ដែលក្នុងនោះមានផ្នែកពិគ្រោះជំងឺទូទៅ, សង្គ្រោះបន្ទាន់, ជំងឺមហារីក, ជំងឺរោគស្ត្រី, ជំងឺពិគ្រោះមុនវះកាត់តូច និងវះកាត់តូច៕

អត្ថបទដែលជាប់ទាក់ទង