**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥**សម្តេចធិបតី ណែនាំឱ្យរួមគ្នាអភិវឌ្ឍទេសចរណ៍ប្រកបដោយបរិយាបន្ន និងការអភិវឌ្ឍទេសចរណ៍នៅនឹងកន្លែង ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងសហគមន៍**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

ប្រធានាធិបតីអ៊ុយក្រែន៖ អាមេរិក គួរតែយល់ព្រមលើផែនការរួមមួយដើម្បីបញ្ឈប់សង្រ្គាមរបស់រុស្ស៉ីជាមុនសិន មុននឹងចាប់ផ្ដើមកិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូ

កៀវ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាសហរដ្ឋអាមេរិក គួរតែយល់ព្រមលើផែនការរួមមួយដើម្បីបញ្ឈប់សង្រ្គាមរបស់រុស្ស៉ីជាមុនសិន មុននឹងចាប់ផ្ដើមកិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូ។

នៅបន្ទាប់ពីកិច្ចសន្ទនាតាមទូរស័ព្ទរយៈពេល ៩០នាទី ជាមួយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធកន្លងទៅនេះ លោក ដូណាល់ ត្រាំ បាននិយាយថារូបលោករំពឹងថាអាចនឹងជួបជាមួយលោក ពូទីន នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីពិភាក្សាពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន ដោយបង្កឱ្យទីក្រុងកៀវព្រួយបារម្ភថាខ្លួនអាចនឹងត្រូវបានផាត់ចេញពីកិច្ចចរចា។ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ លោក ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មានថាលោកមិនសប្បាយចិត្តទេ ដែលលោក ត្រាំ ហៅទូរស័ព្ទទៅកាន់លោក ពូទីនជាមុន ទើបហៅទូរស័ព្ទមកលោកតាមក្រោយ។

លោក ហ្សេលេនស្គី ដែលគ្រោងនឹងជួបអនុប្រធានាធិបតីអាមេរិក លោក JD Vance ក្នុងទីក្រុង Munich នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថារូបលោកចង់ឱ្យបានការឯកភាពគ្នាលើផែនការមួយដើម្បីបញ្ឈប់ លោក ពូទីន ជាមួយសហរដ្ឋអាមេរិក នៅមុនចូលរួមក្នុងកិច្ចចរចាសន្តិភាព។ «យើងគឺជាប្រទេសអធិបតេយ្យមួយ។ ដូច្នេះយើងនឹងមិនអាចទទួលយកកិច្ចព្រមព្រៀងណាមួយដោយគ្មានពួកយើងនោះទេ»។ នេះជាការលើកឡើងរបស់លោក ហ្សេលេនស្គី។

គួរបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS បានរាយការណ៍ថាអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថាអ៊ុយក្រែននឹងចូលរួមក្នុងកិច្ចចរចាណាមួយដើម្បីបញ្ចប់សង្រ្គាម ប៉ុន្តែបាន អះអាងថាកិច្ចចរចាដាច់ដោយឡែករវាងសហរដ្ឋអាមេរិក និងរុស្ស៉ី កំពុងមានភាពរីកចម្រើនទៅមុខ៕

អត្ថបទដែលជាប់ទាក់ទង