ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានការ ចូលរួមពីទីក្រុងគៀវ មិនអាចទទួលយកបាននោះទេ
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform គ្រប់គ្រងដោយរដ្ឋាភិបាល បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានអះអាងថា ទីក្រុងគៀវ នឹងមិនទទួលយកកិច្ចចរចាសន្តិភាព ទ្វេភាគីណាមួយឡើយ ហើយលោកបានអះអាងថា កិច្ចចរចាស្ដីពីអ៊ុយក្រែន ដោយគ្មានគ្មានការចូលរួម ពីទីក្រុងគៀវ មិនអាចទទួលយកបាននោះទេ។
លោក ហ្សេឡិនស្គី បានប្រាប់អ្នកយកព័ត៌មានថា យើងនឹងមិនទទួលយកកិច្ចពិភាក្សា ទ្វេភាគីណាមួយអំពីអ៊ុយក្រែន ដោយគ្មានវត្ដមានយើង ចូលរួមនោះទេ។
លោកបានថ្លែងថា ជំនួបមួយនៅអ៊ុយក្រែន-អាមេរិក។ ទម្រង់គួរតែជាចំណុចចាប់ផ្តើម សម្រាប់ដំណើរការសន្តិភាព ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន បន្ទាប់មកការចរចាជាមួយរុស្ស៊ី។
យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានគូសបញ្ជាក់អំពី សារៈសំខាន់នៃការមានដៃគូអឺរ៉ុប នៅតុចរចា បើទោះជាគេដឹងថា ដំណើរការចរចាសន្ដិភាពអ៊ុយក្រែន គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយពីមានការសម្របសម្រួល ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។
កាលពីថ្ងៃពុធ លោក ហ្សេឡិនស្គី បានពិភាក្សាអំពីវិធីនាំសន្តិភាព ដល់អ៊ុយក្រែន ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ ការចរចានេះបានធ្វើឡើងបន្ទាប់ពីការសន្ទនាតាមទូរស័ព្ទមុន របស់លោក ត្រាំ ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។