**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ៥០គ្រួសារ រស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម ពីករណីដ៏លំបាករបស់គ្រួសារលោក សឹង ភឺន អាយុ៧៥ឆ្នាំ ប្រកបមុខរបរឡើងត្នោត ប្រពន្ធអាយុ៥៣ឆ្នាំ មានជំងឺប្រចាំកាយ ព្រមទាំងមានកូនប្រុសម្នាក់មានជំងឺខ្សោយសតិពីកំណើតផងនោះ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយមន្ត្រីប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារខាងលើ រស់នៅភូមិត្រពាំងត្រាវ ឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អំណោយផ្តល់ជូនគ្រួសារខាងលើនេះ រួមមាន អង្ករ១០០គ្រួសារ, មី៤កេស, ត្រីខ៤០កំប៉ុង, ទឹកស៊ីអ៊ីវ ៤យួរ, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ និងថវិកា ១លានរៀល។

អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានណែនាំដល់ លោកជំទាវ ម៉ែន នារីសោភ័គ ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាជន ដែលរស់នៅក្នុងភូមិចំនួន៥ នៃឃុំរឡាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទើបមើលឃើញថានៅទីនេះ មានប្រជាជនងាយរងគ្រោះបំផុត ដែលជាចាស់ឥតទីពឹង ជនពិការ និងគ្រួសារមានកូនច្រើន ចំនួន ៤៩គ្រួសារទៀត ហេតុនេះហើយ កាកបាទក្រហមកម្ពុជា ក៏បានដោះស្រាយផ្តល់ជូនអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដល់គ្រួសារងាយរងគ្រោះបំផុតទាំងអស់នោះផងដែរ។

សូមជម្រាបជូនថា ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព សម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយអាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម។

ជាមួយគ្នានេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីលុបបំបាត់គ្រឿងញៀន គ្រឿងស្រវឹង ក្មេងទំនើងនៅក្នុងភូមិដែលខ្លួនរស់នៅ ហើយសូមអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង