**សម្តេច ឃួន សុដារី៖ វិទ្យាសាស្រ្ដ ជាកត្តាគន្លឹះមួយនៅក្នុងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០**បណ្តេញជនជាតិវៀតណាមចំនួន ២៩នាក់ ចេញពីកម្ពុជា បន្ទាប់ពីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន**ឯកឧត្តម ផាន់ ចាន់ធុល ដឹកនាំកិច្ចប្រជ៉ំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយ «ភូមិ ឃ៉ំ-សង្កាត់មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ និងលើកទិសដៅអនុវត្តបន្តត្រីមាសទី២ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**សម្តេចប្រធានរដ្ឋសភា៖ សុខុដុមនីយកម្មសាសនា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ**ការជជែកដេញដោលប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រី ផែថងថា ឈិនៈវ៉ាត់ ចាប់ផ្តើមដោយផ្តោតលើការចោទប្រកាន់ថា លោកស្រីខ្វះសមត្ថភាព គេចវេះមិនបង់ពន្ធ និងធ្វើតាមបញ្ជារបស់ឪពុក**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងស្តីពីការបើកប្រាក់សោធនរបបសន្តិសុខសង្គមលើកទី២ ប្រចាំខែមីនា ឆ្នាំ២០២៥ ដើម្បីបើកផ្តល់ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក**អេហ្ស៉ីបលើកឡើងនូវសំណើថ្មីមួយដែលមានគោលបំណងស្ដារបទឈប់បាញ់ហ្កាហ្សាឡើងវិញ**ក្រសួងមុខងារសាធារណៈ ត្រៀមលក្ខណៈដើម្បីទទួលស្វាគមន៍ថ្នាក់ដឹកនាំអាស៊ានលើកិច្ចការមុខងារសាធារណៈ ក្នុងកិច្ចប្រជុំ (ACCSM) និង (ACCSM+3)**អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ បឹងបួរ និងអាងទឹក ក្នុងភូមិសាស្ត្រខេត្ត**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច

បារាំងគ្រោងរៀបចំកិច្ចប្រជុំកំពូលអឺរ៉ុបក្រៅផ្លូវការ ដើម្បីពិភាក្សាអំពីសង្រ្គាមអ៊ុយក្រែន

ប៉ារីស៖ មន្រ្តីការិយាល័យប្រធានាធិបតីបារាំង កាលពីថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ បានឱ្យដឹងថា បារាំងកំពុងពិគ្រោះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងគោលដៅរៀបចំកិច្ចប្រជុំកំពូលក្រៅផ្លូវការមួយ រវាងបណ្តាមេដឹកនាំនៅអឺរ៉ុប ដើម្បីជជែកអំពីបញ្ហាអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋមន្រ្តីការបរទេសប៉ូឡូញ ក៏បានឲ្យដឹងដែរថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឱ្យមាន កិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប នៅទីក្រុងប៉ារីស។

ប្រភពពីក្រុមអ្នកការទូត បានឱ្យដឹងថា កិច្ចពិភាក្សាកំពុងតែបន្តជុំវិញសំណួរ ថាតើគួរអញ្ជើញនរណាខ្លះ ខណៈចក្រភពអង់គ្លេស ដែលមិនមែនជាសមាជិកសហភាពអឺរ៉ុប (EU) ត្រូវបានអញ្ជើញ។

ដោយឡែក វាមិនទាន់ច្បាស់នោះទេ ថាតើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នឹងទទួលបានការអញ្ជើញ ដែរឬអត់។ បើតាមប្រភពដដែល កិច្ចប្រជុំកំពូលខាងលើ ទំនងជានឹងធ្វើឡើង នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ។

គួរបញ្ជាក់ថា ក្រោយរងសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ការផ្តោតសំខាន់របស់អឺរ៉ុប នាពេលនេះ កំពុងងាកទៅរកថា តើពួកគេអាចដើរតួនាទីរឹងមាំអ្វី ដើម្បីចូលរួមផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ព្រមទាំងមធ្យោបាយ ដើម្បីពង្រឹងសន្តិសុខរួមរបស់អឺរ៉ុប។ កាលពីថ្ងៃសៅរ៍ លោក ហ្សេលេនស្គី បានអំពាវនាវឱ្យបង្កើតកងទ័ពអឺរ៉ុប ក្រោមហេតុផលថា អឺរ៉ុបលែងអាចប្រាកដទៀតហើយ លើការការពាររបស់សហរដ្ឋអាមេរិក។

អត្ថបទដែលជាប់ទាក់ទង