**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា

រដ្ឋមន្ត្រីក្រសួងអប់រំ ៖ AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាននៅឡើយទេ។

នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ដែលប្រព្រឹត្តិទៅនៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកស្រី Moonjung Choi, Country Director of KOICA Cambodia Office, លោកបណ្ឌិត Aniban, Deputy Representative of UNICEF, Chair of ESWG , លោក Simon Perkins នាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យា នៃក្រុមហ៊ុនសែលកាត ឯកឧត្តមបណ្ឌិត សាកលវិទ្យាធិការ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ តំណាងដៃគូអភិវឌ្ឍ វិស័យឯកជន និងសិស្សនិស្សិត។

មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ (The First Cambodia EdTech Summit) ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា ផ្សព្វផ្សាយអំពីយុទ្ធសាស្រ្តអប់រំឌីជីថលសម្រាប់សាលារៀន, ផ្ដល់ឱកាសដល់គ្រប់ភាគីពាក់ព័ន្ធដើម្បីពិភាក្សា ចែករំលែកចំណេះដឹង និងឧត្ដមានុវត្តន៍បច្ចេកវិទ្យាអប់រំ, ការប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍក្របខ័ណ្ឌបច្ចេកវិទ្យាអប់រំ (EdTech Framework) និងក្របខ័ណ្ឌសាលារៀនឌីជីថលកម្ពុជា (Cambodia’s Digital School), និងការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំពីវិស័យសាធារណៈ និងឯកជនជាង ៥០ស្ថាប័ន ព្រមទាំងកម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែលប្រើប្រាស់បច្ចេកវិទ្យាអប់រំ ប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ ២០២៥ និងការប្រកួតប្រជែងសមត្ថភាពឌីជីថលដែលអ្នកចូលរួមអាច វាស់ស្ទង់សមត្ថភាព និងចំណេះដឹងឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះផងដែរ។

ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងយកចិត្តទុកដាក់ធ្វើបរិវត្តកម្មការអប់រំនៅកម្ពុជា ដើម្បីជំរុញការរៀន និងបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឈានទៅលើកកម្ពស់ការអប់រំ និងអភិបាលកិច្ចសាលារៀនប្រកបដោយសក្តានុពល និងផលិតភាពខ្ពស់ ឆ្លើយតបទៅនឹងអាទិភាពកំណែទម្រង់មួយក្នុងចំណោមអាទិភាពកំណែទម្រង់ទាំង ៨ចំណុច ដែលក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញសម្រាប់ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ ស្តីពី “ការអប់រំឌីជីថល” ក៏ដូចជាឆ្លើយតបទៅនឹង ក្របខណ្ឌគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្តកាលពីឆ្នាំ ២០២១ កន្លងទៅ សំដៅជំរុញកំណើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ច ឆ្ពោះទៅកសាងសង្គមមួយប្រកបដោយភាពស៊ីវិល័យនិងពលរដ្ឋឌីជីថល ដែលទទួលបាននូវការប្រើប្រាស់សេវាកម្មឌីជីថលប្រកបដោយបរិយាបន្ន ជំនឿទុកចិត្ត និងសុវត្ថិភាពខ្ពស់។

ក្រសួងក៏បានរៀបចំយុទ្ធសាស្ត្រជំរុញការអប់រំឌីជីថល ដោយបានគ្របដណ្តប់គ្រប់សមាសភាពសំខាន់ៗនៅកម្រិតសាលារៀន ដូចជា៖ ១).សាលារៀនមានបរិយាកាសអំណោយផលសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ២).គ្រូបង្រៀននិងអ្នកអប់រំមានតួនាទីជាអ្នកលើកទឹកចិត្តនិងជាអ្នកដឹកនាំ ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, ៣).នាយកសាលាជាអ្នកដឹកនាំមានចក្ខុវិស័យ និងជាអ្នកដោះស្រាយបញ្ហានៅកម្រិតសាលារៀន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ៤).កម្មវិធីសិក្សាគាំទ្រដល់ការអប់រំឌីជីថល និងវិធីសាស្ត្របង្រៀនគាំទ្រដល់ការអប់រំឌីជីថល។

ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) អាចជួយគាំទ្រដល់អ្នកសិក្សាឱ្យសម្រេចបានគោលដៅនៃការអប់រំ ជួយដល់គ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀន និងធ្វើការរង្វាយតម្លៃលើកិច្ចការសិស្ស និងជាពិសេសទៅលើលទ្ធផលនៃការសិក្សា ដោយចំណាយពេលវេលាតិច។ បន្ថែមពីនេះទៀត AI ក៏ជួយដល់ដល់គ្រូបង្រៀនអាចស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការឆ្លើយសំណួរ ការបង្កើតសំណើ ការបង្កើតមេរៀន សំណួរនិងចម្លើយពេលប្រឡង កិច្ចតែងការ វីដេអូបង្រៀន ផលិតរូបភាពដើម្បីប្រើប្រាស់ក្នុងការបង្រៀន និងល្បែងសិក្សា។ បច្ចេកវិទ្យា AI ឱ្យសិស្សរៀនបានលឿន បង្កបរិយាកាសរីករាយក្នុងការរៀនសូត្រ ជាក់ស្តែងនៅសាលារៀនជំនាន់ថ្មី សិស្សកំពុងប្រើប្រាស់ AI ដើម្បីស្វែងយល់ពីមេរៀនដែលគេកំពុងសិក្សា និងការដោះស្រាយលំហាត់ជាដើម។

ដើម្បីប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយប្រសិទ្ធភាព ទាមទារឱ្យបុគ្គលិកអប់រំ គ្រូបង្រៀន សិស្សានុសិស្សបន្តអភិវឌ្ឍសមត្ថភាព ចំណេះដឹង និងការរៀនសូត្រជាប្រចាំដើម្បីឆ្លើយតបនឹងការវិវត្តឥតឈប់ឈរនេះ។ អ្នកសិក្សាក៏ត្រូវស្វែងយល់ និងប្រតិបត្តិក្រមសីលធម៌នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះផងដែរ ជាពិសេស ចំណេះដឹងពីការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាព ដែលមានផលជះទៅលើកុមារតូច និងត្រូវយល់ដឹងអំពីឥទ្ធិពលនៃបច្ចេកវិទ្យាដែលធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់ផ្នែកបញ្ញា ស្មារតី និងកាយសម្បទាររបស់សិស្សផងដែរ។

យ៉ាងណាមិញ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា AI នៅមិនទាន់ជំនួសលោកគ្រូអ្នកគ្រូ ដោយសារគ្មានបេះដូង និងមិនទាន់អាចមានសមត្ថភាពសម្រេចចិត្តជំនួសមនុស្សបាននៅឡើយទេ។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការដៃគូ ក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ជាពិសេស KOICA អង្គការយូនីសេហ្វ អង្គការយូណេស្កូ ក្រុមហ៊ុនសែលកាត មជ្ឈមណ្ឌលស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា (CDRI) ធនាគារពិភពលោក និងកម្មវិធីអភិវឌ្ឍន៍អន្តរជាតិរបស់ចក្រភពអង់គ្លេស ដែលបានចូលរួមចំណែកគាំទ្រយ៉ាងសំខាន់ទាំងផ្នែកធនធានថវិកា ធនធានសម្ភារៈ និងបច្ចេកទេស ដែលជំរុញឱ្យព្រឹត្តិការណ៍នេះឱ្យលេចចេញជារូបរាងឡើងដោយជោគជ័យ និងសូមលើកទឹកចិត្តឱ្យមានការចូលរួមឱ្យបានផុសផុលពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញឱ្យព្រឹត្តិការណ៍នេះដំណើរការទៅបានដោយរលូន និងប្រកបដោយប្រសិទ្ធផល ឆ្លើយតបនឹងអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមុំទី១ ផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងមុំទី៥ ផ្តោតលើការលើកកម្ពស់ការអប់រំឌីជីថល សំដៅកសាងសេដ្ឋកិច្ចឌីជីថល និងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា២០៣០៕

អត្ថបទដែលជាប់ទាក់ទង