**តម្លៃមាស កើនឡើងដល់ ៣.០៩០ដុល្លារ ក្នុងអំឡុងពេលវគ្គជួញដូរអាស៊ីដំបូង នៅថ្ងៃចន្ទនេះ**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហាញពីគុណតម្លៃ ការចូលរួមសន្សំសំចៃ និងការបណ្តុះភាពរឹងមាំនៃប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា ចេញពីការកែទម្រង់រដ្ឋបាលសាធារណៈ

ភ្នំពេញ៖ ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាយន្តការមួយដែលចូលរួមកែលម្អស្ថានភាពរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងមន្ត្រីកាន់តែប្រសើរ ចាប់តាំងពីដំណាក់ដំបូងនៃការជ្រើសរើសមន្ត្រីតាមរយៈការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព រហូតដល់មន្ត្រីចូលនិវត្តន៍ប្រកបដោយឧត្តមភាព។

ទន្ទឹមនេះ ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន នឹងក្លាយជាឱកាសក្នុងការពង្រឹងខ្លួន កាន់តែរឹងមាំ ការពង្រឹងសមត្ថភាពស្ថាប័ន និងពង្រឹងសមត្ថភាពកូនខ្មែរជាពិសេសក្នុងបរិបទឌីជីថល ដើម្បីបន្តផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋកាន់តែប្រសើរ និងកាន់តែសកម្មក្នុងកម្រិតប្រកួតប្រជែងជាលក្ខណៈតំបន់ និងសាកល នោះគឺ ប្រព័ន្ធរដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។

បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថា “ការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរួមចំណែកសន្សំសំចៃថវិកាជាតិ ជាពិសេសការចំណាយលើបន្ទុកបុគ្គលិក ពោលគឺការប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាពដោយមានមន្ត្រីដែលពោរពេញទៅដោយសមត្ថភាព មានគុណវុឌ្ឍិ ចំណេះជំនាញ ជាក់លាក់ និងអាចសម្រេចចេញជាសមិទ្ធកម្មច្បាស់លាស់ពិតប្រាកដ សម្រាប់ជាតិ និងប្រជាជន”។

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ផងដែរថា ការកែទម្រង់រដ្ឋបាលសាធារណៈនេះ មិនមែនទើបតែចាប់ផ្តើមធ្វើឡើងតែក្នុងពេលនេះ ឬធ្វើតែនៅកម្ពុជានោះទេ។ ការកែទម្រង់រដ្ឋបាលសាធារណៈ ជាការបន្តការអនុវត្តដោយសម្រួចមុំ ហើយការងារទាំងនេះត្រូវបានមើលឃើញថាមានអនុវត្តនៅតាមប្រទេសនានាជាច្រើនក្នុងតំបន់ និងលើពិភពលោក។

“ប្រព័ន្ធរដ្ឋបាលសាធារណៈ ដើរតួយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការផ្តល់សេវាជូនដល់ប្រជាពលរដ្ឋ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់។ ការងារកែទម្រង់រដ្ឋបាលសាធារណៈ មិនមែនជាកិច្ចរបស់ក្រសួង ស្ថាប័ន ឬអង្គភាពណាមួយដោយឡែកនោះទេ។ ទោះបីជាក្រសួងនីមួយៗមានលក្ខណៈពិសេសរៀងៗខ្លួន ទាំងប្រវត្តិ ការវិវឌ្ឍ ដំណើរការទាំងផ្នែកនយោបាយ និងបច្ចេកទេសរបស់ក្រសួងនីមួយៗក៏ដោយ តែការងារដ៏សំខាន់នេះ ទាមទារឱ្យមានការសហការ រួមចិត្ត រួមគំនិត រួមទស្សនៈ រួមផ្នត់គំនិត រួមស្មារតី និងរួមសកម្មភាព ក្នុងនាមជាអ្នកផ្តល់សេវា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយទើបយើងអាចសម្រេចបានជោគជ័យរួមគ្នា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្រួមសេចក្តីថា ការចូលរួមរបស់បុគ្គល និងភាគីពាក់ព័ន្ធទាំងអស់នាថ្ងៃនេះ នឹងក្លាយទៅជាការបន្សល់ទុកកេរតំណែលប្រព័ន្ធរដ្ឋបាលសាធារណៈដ៏រឹងមាំ ស្អាតស្អំ សម្រាប់ជាប្រយោជន៍ដល់អ្នកជំនាន់ក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង