**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឱ្យសហការីចុះពិនិត្យពីស្ថានភាពរស់នៅដល់ខ្នងផ្ទះ និងផ្តល់អំណោយដល់ប្រជាជនងាយរងគ្រោះបំផុតចំនួន ២១គ្រួសារ រស់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

ភ្នំពេញ៖ បន្ទាប់ពីបានឃើញព័ត៌មានតាមបណ្តាញសង្គម ពីករណីដ៏លំបាករបស់គ្រួសារលោកតា ថោង ថុន អាយុ៧៨ឆ្នាំ និងលោកយាយណុង សក្តិ អាយុ៦៤ឆ្នាំ រស់នៅលើខ្នងប្រឡាយក្នុងភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តស៊ូដើរបេះត្រកួន និងការជីកក្ដាមគ្រាន់លក់យកប្រាក់មកផ្គត់ផ្គង់ជីវភាព ជាក់ស្តែងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយមន្ត្រីប្រតិបត្តិអនុសាខាចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់គ្រួសារខាងលើ រស់នៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អំណោយផ្តល់ជូនគ្រួសារខាងលើនេះ រួមមាន អង្ករ១០០គ្រួសារ, មី៤កេស, ត្រីខ៤០កំប៉ុង, ទឹកស៊ីអ៊ីវ ៤យួរ, ឃីត (មុង ភួយ សារុង ក្រមា) ២កញ្ចប់ កន្ទេល២ ខ្នើយ២ និងថវិកា ១លានរៀល។

អនុវត្តតាមអនុសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានណែនាំដល់ លោកជំទាវ ម៉ែន នារីសោភ័គ ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមខ្នងផ្ទះរបស់ប្រជាជន ដែលរស់នៅក្នុងភូមិរាំងដេក២ នៃឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទើបមើលឃើញថានៅទីនេះ មានប្រជាជនងាយរងគ្រោះបំផុត ដែលជាចាស់ឥតទីពឹង ជនពិការ ស្ត្រីមេម៉ាយ គ្រួសារមានកូនច្រើន និងស្ត្រីមានផ្ទៃពោះ ចំនួន២០គ្រួសារទៀត ហេតុនេះហើយ កាកបាទក្រហមកម្ពុជា ក៏បានដោះស្រាយផ្តល់ជូនអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួនដល់គ្រួសារងាយរងគ្រោះបំផុតទាំងអស់នោះផងដែរ។

សូមជម្រាបជូនថា ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវការផ្តាំផ្ញើដល់គ្រួសារនីមួយៗត្រូវយកចិត្តទុកដាក់ គិតគូរពីបញ្ហាសុខភាព, ត្រូវបរិភោគទឹកឆ្អិន, ត្រូវកាត់បន្ថយគ្រឿងស្រវឹង អាហារដែលមានជាតិប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលនាំឱ្យមានជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺបេះដូងសរសៃឈាមជាដើម។

ជាមួយគ្នានេះ លោកជំទាវ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ថា នៅទីនេះមានបរិយាសកាសល្អហើយ ប៉ុន្តែសូមចូលរួមជាមួយអាជ្ញាធរមូលដ្ឋានដើម្បីសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាតល្អ ពីព្រោះជំងឺផ្សេងក៏អាចបណ្តាលមកពីកង្វះអនាម័យផងដែរ និងសូមឱ្យអាណាព្យាបាលទាំងអស់បញ្ជូនកូនៗទៅសាលារៀនឱ្យបានគ្រប់ៗគ្នា រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ដើម្បីមានចំណេះដឹង មានការងារធ្វើ និងជួយលើកស្ទួយជីវភាពគ្រួសាររៀងៗខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង