**រដ្ឋមន្ត្រី ហួត ហាក់ អញ្ជើញជាអធិបតីក្នុងពិធីសង្ក្រាន្តសប្បុរសធម៌មរតកខ្មែរ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ពីមហិច្ឆតាពង្រាយសេវាឱ្យកាន់តែកៀក និងមានគុណភាពជូនប្រជាពលរដ្ឋ**កំណាត់ផ្លូវជាតិលេខ៦ (ថ្នល់កែង ខេត្ដកំពង់ចាម-អង្រ្គង ខេត្តសៀមរាប) បានជួយធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងផ្លូវ កាន់តែល្អប្រសើរឡើងជាងមុន**នាយឧត្តមសេនីយ៍ វង្ស ពិសេន ចុះសួរសុខទុក្ខកងកម្លាំងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម ទិសយោធភូមិភាគទី២**នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចុះសួរសុខទុក្ខយោធិន នៃកងរាជអាវុធហត្ថ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរ និងសមាគមអតីតយុទ្ធជនខេត្តព្រៃវែង បន្តចុះពិនិត្យអតីតយុទ្ធជនដែលខ្វះខាតផ្ទះ និងដីសម្បទានសង្គមកិច្ច**អភិបាលខេត្តតាកែវ អញ្ជើញចូលរួមលេងល្បែងប្រជាប្រិយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅសង្រ្កាន្តជាស៊ីតាកែវ**នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ប្រជាជនអាមេរិករាប់ម៉ឺននាក់ នាំគ្នាធ្វើបាតុកម្មនៅតាមទីក្រុងធំៗ ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងគោលនយោបាយដ៏ចម្រូងចម្រាស របស់លោក ត្រាំ**ឥណ្ឌា និងអារ៉ាប់រួម ព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលថាមពលនៅក្នុងប្រទេសស្រីលង្កា**នាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៉ីនតោន ដើម្បីបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីអាមេរិក ស្តីពីបញ្ហាការគំរាមកំហែងរបស់អ៉ីរ៉ង់ និងរឿងពន្ធគយ**មន្រ្តីក្រសួងបរិស្ថាន រកឃើញជាលើកទី២ករណី រោងចក្រកែច្នៃស្បែកសត្វជ្រូក របស់ក្រុមហ៊ុន CS TAN CO., LTD. នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានបញ្ចេញសំណល់រាវ ពុំបានសម្អាតត្រឹមត្រូវ និងលើសកម្រិតស្តង់ដារ ចូលទៅក្នុងតំបន់ទឹកសាធារណៈ**ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជេីញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ**ការរៀបចំមុខងារមន្ទីរពិសោធន៍ និងមុខងារគ្រឹះស្ថានបណ្តុះបណ្តាល របស់ក្រសួង ស្ថាប័ននានា ជាកិច្ចការដែលបានរកឃើញ និងកំពុងបន្តពិភាក្សា**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលកន្លែងប្រមូលទិញចន្ទីខេត្តកំពង់ចាម និងទីលានហាលចន្ទីដ៏ធំមួយនៅស្រុកសន្ទុក ខេត្តកំពង់ធំ**ថ្នាក់ដឹកនាំខេត្តប៊ិញភឿក នៃប្រទេសវៀតណាម អញ្ជើញចូលជួបសំណេះសំណាល និងជូនពរថ្នាក់ដឹកនាំខេត្តក្រចេះ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់

អគ្គនាយករដ្ឋបាល លើកពីបញ្ហាប្រឈម ៨ចំណុច ដែលខ្លួនជួបប្រទះក្នុងការបំពេញភារកិច្ចកន្លងមក

ភ្នំពេញ៖ តាមរយៈរបាយការណ៍សកម្មភាព និងលទ្ធផលការងារប្រចាំខែមករា និងទិសដៅ អនុវត្តការងារបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានរដ្ឋបាល បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលសម្រេចបាន ក្នុងការបំពេញភារកិច្ចកន្លងមក អគ្គនាយកដ្ឋានរដ្ឋបាលបាន ជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចខាងក្រោម៖

– អគ្គនាយកដ្ឋានរដ្ឋបាលតែងតែទទួលបានការចាត់តាំង និងការអញ្ជើញចូលរួមប្រជុំជាច្រើននៅតាមក្រសួង ដែលករណីខ្លះការបញ្ជូនលិខិតអញ្ជើញមានភាពយឺតយ៉ាវ និងករណីខ្លះជាការអញ្ជើញប្រជុំលក្ខណៈបន្ទាន់ ដែល ធ្វើឱ្យជួបការលំបាកក្នុងការចាត់តាំងមន្ត្រី និងការត្រៀមឯកសារខ្លឹមសារសម្រាប់ចូលរួមកិច្ចប្រជុំ
ថវិកាដែលអនុម័តឱ្យមកអគ្គនាយកដ្ឋានរដ្ឋបាលពុំសមស្របនឹងទំហំការងារដែលមានការកើនឡើងជា រៀងរាល់ឆ្នាំ

– ការចុះបេសកកម្មនៅតាមបណ្តាខេត្តនានា ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅតែជួបបញ្ហាប្រឈម និងការលំបាកទាំងមធ្យោបាយធ្វើដំណើរ និងថវិកា
– ការបណ្តុះបណ្តាល និងកសាងធនធានមនុស្ស នៅតែជាតម្រូវការចាំបាច់ដែលត្រូវខិតខំពង្រឹងបន្ថែម ព្រមទាំង ការគិតគូរអំពីការពង្រឹងសមត្ថភាពទាំងផ្នែកទន់ និងផ្នែករឹងលើបច្ចេកវិទ្យាឌីជីថល

– កិច្ចការដ៏ចម្បងមួយរបស់អគ្គនាយកដ្ឋានរដ្ឋបាល គឺការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងយន្តការតាមដាន និងត្រួតពិនិត្យ ដើម្បីពង្រឹងការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកិច្ចការខ្លះ មានលក្ខណៈបច្ចេកទេស និងទិដ្ឋភាពច្បាប់ច្រើន ទាមទារឱ្យមានការសិក្សាស្រាវជ្រាវ និងទស្សនកិច្ចសិក្សាស្វែងយល់
បន្ថែមនៅបរទេស ឬត្រូវការជំនួយបន្ថែមពីទីប្រឹក្សាជាតិ និងអន្តរជាតិ

– ការចរាចរលិខិតស្នាមរដ្ឋបាលផ្ទៃក្នុងត្រូវការចំណាយពេលច្រើន ប៉ុន្តែលិខិតស្នាមខ្លះជាការងារប្រញាប់ ដែល ត្រូវចាត់ចែងជាបន្ទាន់ និងឱ្យបានទាន់ពេលវេលាកំណត់
– ទំនាក់ទំនងការងារ និងការផ្តល់របាយការណ៍ ឬព័ត៌មានមួយចំនួនពីក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តជូនមកអគ្គនាយកដ្ឋានរដ្ឋបាលពុំទាន់បានរលូនគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា
– អគ្គនាយកដ្ឋានរដ្ឋបាលមិនទាន់បានក្លាយជាអង្គភាពថវិកាកម្មវិធីពេញលេញនៅឡើយធ្វើឱ្យការអនុវត្ត គម្រោងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំជួបការលំបាក និងមានភាពយឺតយ៉ាវ ៕

អត្ថបទដែលជាប់ទាក់ទង