**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺជុំវិញករណីឃាត់រថយន្តបណ្ឌិត សុខ ទូច វាស់ជាតិអាល់កុល

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបំភ្លឺពីករណីបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា ដែលសមត្ថកិច្ចហៅផ្លុំជាតិអាល់កុល កាលពីរាត្រីថ្ងៃទី១៧ កុម្ភៈ។

បើតាមសេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា
«នៅវេលាម៉ោង១១:៥៥នាទី ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្លូវភ្នំពេញហាណូយ មុខសាលាបឋមសិក្សាភ្នំពេញថ្មី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង ខណៈនោះមានរថយន្តមួយគ្រឿង ម៉ាក FORT ពណ៌ទឹកប្រាក់ ផ្លាកលេខរដ្ឋ 052-0431 បានធ្វើដំណើរក្នុងរថយន្តមានគ្នា២នាក់ (ប្រុស ០១នាក់ ស្រី ០១នាក់) ឆ្លងកាត់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅចំណុចខាងលើ ខណៈនោះសមត្ថកិច្ចបានឃាត់រថយន្តនេះឱ្យអ្នកបើកបរចូលមកសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យជាតិស្រវឹង។

បន្ទាប់មកសមត្ថកិច្ចបានឃើញអ្នកបើកបរចុះមកសហការជាមួយសមត្ថកិច្ចដោយសមត្ថកិច្ចនៅគោលដៅនោះមិនបានស្គាល់លោកបណ្ឌិត សុខ ទូច នោះទេ នៅពេលនោះគាត់មានកាយវិកា និងពាក្យសម្តីមិនសមរម្យ មិនព្រមសហការផ្លុំរកជាតិអាល់កុល ហើយសមត្ថកិច្ចព្យាយាមណែនាំគាត់ឱ្យសហការត្រួតពិនិត្យជាតិអាល់កុល។

បន្ទាប់មកគាត់បានយល់ព្រមផ្លុំខ្យល់៤ ទៅ ៥ដង ប៉ុន្តែការផ្លុំខ្យល់នោះមិនដល់កម្រិតខ្យល់ដែលម៉ាស៊ីនចេញទិន្នន័យនោះទេ ហើយគាត់មិនព្រមសហការផ្លុំទៀត និងមានសកម្មភាពច្រងេងច្រងាងទាញកញ្ជក់ម៉ាស៊ីនផ្លុំខ្យល់ពីដៃសមត្ថកិច្ច ដោយចោទថាដាក់បំពង់ផ្លុំខ្យល់ចាស់ឱ្យគាត់ផ្លុំ ប៉ុន្តែសមត្ថកិច្ចបានពន្យល់ណែនាំគាត់ថាបំពង់ផ្លុំខ្យល់នេះ គឺផ្លុំមួយប្តូរបំពង់មួយថ្មី មិនប្រើបំពង់ផ្លុំហើយយកប្រើប្រាស់ទៀតនោះទេ រួចគាត់ក៏បែរជាចោទសមត្ថកិច្ចហៅគាត់(អា) ទៅវិញ និងចោទថាប្រើប្រាស់កាយវិកាមិនសមរម្យដាក់គាត់ទៀតផង ខណៈដែលសមត្ថកិច្ចស្នើសុំឱ្យគាត់សហការផ្លុំរកជាតិអាល់កុល។

បន្ទាប់មកគាត់ក៏បានរើយកអីវ៉ាន់ វ៉ាលី និងសម្ភារ ចេញពីក្នុងរថយន្ត រួចហៅផាស់អេប ជិះចេញទៅបាត់ដោយបន្សល់ទុករថយន្តនៅគោលដៅត្រួតពិនិត្យជាតិស្រវឹង បន្ទាប់សមត្ថកិច្ចយកទៅរក្សាទុកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំអ្នកបើកបរចូលមកដោះស្រាយ»៕

អត្ថបទដែលជាប់ទាក់ទង