**ក្រសួងការបរទេស ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងករណីដែលអាជ្ញាធរបានចុះបង្រ្កាបមជ្ឈមណ្ឌលបោកប្រាស់អនឡាញមួយកន្លែង នៅរាជធានីភ្នំពេញ ហើយចាប់បានឧក្រិដ្ឋជនជាជនជាតិចិន មួយចំនួន**សកម្មភាព កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ចេញប្រតិបត្តិការយាមការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បុណ្យចូលឆ្នាំថ្ងៃទី២**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចំពោះមរណភាពរបស់ ឯកឧត្ដម Tun Abdullah Ahmad Badawi**នគរបាលចាប់ខ្លួនជនសង្ស័យ ០៨នាក់ ស្ថិតនៅចំណុចផ្លូវលេខ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមក្នុងការអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានច្បាស់លាស់ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមលេងកម្សាន្តតំបន់ត្រជាក់ចិត្ត ជាមួយបងប្អូន យុវជន យុវនារីយើង ក្នុងព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង” ឆ្នាំ២០២៥**បទវិភាគ៖មិនខ្លាចព្យុះភ្លៀងនិងបញ្ហាប្រឈម ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនកំពុងខិតខំតស៊ូឆ្ពោះទៅមុខ**ការដាក់របាំងពន្ធគយរបស់សហរដ្ឋម៉េរិកបានធ្វើឱ្យខូចទ្រង់ទ្រាយនៃការអភិវឌ្ឍសាកល**លោកXiJinpingប្រធានរដ្ឋចិនជួបពិភាក្សាជាមួយលោកTrần Thanh Mẫnប្រធានរដ្ឋសភាវៀតណាម**លោក Xi Jinping ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**ការកសាងសហគមន៍រួមវាសនាចិន-កម្ពុជាបានឈានចូលយុគសម័យថ្មី**បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង**កម្មវិធី《ប្រយោគបុរាណចិនដែលលោក Xi Jinping ចូលចិត្ត》(ភាសាវៀតណាម)ចាប់ផ្តើមចាក់ផ្សាយ សកម្មភាពផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនដើម្បីអបអរសាទរខួបទី៧៥នៃការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងវៀតណាមក៏បានប្រារព្ធធ្វើដែរ**ពន្លាជាតិចិននៃពិព័រណ៍ពិភពលោក Osaka បានសម្ពោធបើកជាផ្លូវការ**បទវិភាគ៖ការដែលអាមេរិកលុបចោលទាំងស្រុងនូវការដាក់“ពន្ធគយបដិការ” ទើបជាជម្រើសត្រឹមត្រូវតែមួយគត់សម្រាប់ដោះស្រាយជម្លោះពាណិជ្ជកម្ម**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេស អាចអបអរសាទរ និងសប្បាយរីករាយពិធីបុណ្យចូលឆ្នាំថ្មី**សម្តេចធិបតី៖ ការៀបចំសង្ក្រាន្តនៅទូទាំងប្រទេស គឺជាឱកាសផ្សាព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក**«ភូមិរចនា» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បង្ហាញពីទេពកោសល្យ ស្នាដៃរបស់វិចិត្រករ និងសិប្បករខ្មែរ**ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការងារ ចុះសួរសុខទុក្ខកម្មសិក្សាការី និងពលករខ្មែរនៅជប៉ុន

មន្ត្រីជាន់ខ្ពស់អាមេរិក៖ គ្រប់ភាគីទាំងអស់នឹងត្រូវធ្វើសម្បទានដើម្បីបញ្ចប់សង្គ្រាម រយៈពេលបីឆ្នាំនៅអ៊ុយក្រែន

រីយ៉ាដ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្រោយពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ី នៅប្រទេសអារ៉ាប៊ីសាអូឌីត មន្ត្រីជាន់ខ្ពស់អាមេរិក បានបញ្ជាក់នៅថ្ងៃអង្គារនេះថា គ្រប់ភាគីទាំងអស់នឹងត្រូវធ្វើសម្បទានដើម្បីបញ្ចប់សង្គ្រាម រយៈពេលបីឆ្នាំនៅអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេស លោក Marco Rubio បានថ្លែង បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងរីយ៉ាដថា «ថ្ងៃនេះគឺជាជំហានដំបូង នៃដំណើរដ៏វែងឆ្ងាយនិងលំបាក ប៉ុន្តែជាជំហានដ៏សំខាន់មួយ»។

លោក Rubio បានបញ្ជាក់ថា សហរដ្ឋអាមេរិកចង់ធ្វើសកម្មភាពឱ្យបានឆាប់រហ័ស ដើម្បីព្យាយាមបញ្ចប់សង្គ្រាម ហើយថាគោលដៅគឺស្វែងរកកិច្ចព្រមព្រៀងមួយ ដែលមានភាពត្រឹមត្រូវ យូរអង្វែង និងនិរន្តរភាព។

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Mike Waltz ដែលជាសមាជិកមួយរូប ក្នុងចំណោមគណៈប្រតិភូអាមេរិក រួមទាំងបេសកជនពិសេស លោក Steve Witkoff បានប្រាប់អ្នកសារព័ត៌មានថា មិនទាន់មានកាលបរិច្ឆេទណាមួយ ត្រូវបានកំណត់សម្រាប់កិច្ចប្រជុំកំពូលរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅឡើយទេ។

ទន្ទឹមនឹងនោះ គណៈប្រតិភូអាមេរិកបានបញ្ជាក់ថា ការចរចានឹងរួមបញ្ចូលទាំង ការពិភាក្សាអំពីបញ្ហាទឹកដី និងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ បច្ចុប្បន្ន ប្រទេសរុស្ស៊ីកំពុងគ្រប់គ្រងប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។

ចំពេលមានការព្រួយបារម្ភ ពីអ៊ុយក្រែន និងក្នុងចំណោមសម្ព័ន្ធមិត្តអឺរ៉ុប អំពីកិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហរដ្ឋអាមេរិក លោក Rubio បានអះអាងថា គោលដៅរបស់អាមេរិក គឺជាកិច្ចព្រមព្រៀងមួយ ដែលអាចទទួលយកបានសម្រាប់គ្រប់ភាគីដែលពាក់ព័ន្ធ រួមទាំងអ៊ុយក្រែន ដៃគូអឺរ៉ុប និងរុស្ស៊ីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង