**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន**ចិនស្នើក្រុមហ៊ុនកូរ៉េខាងត្បូង មិនឱ្យដឹកជញ្ជូនផលិតផលមានផ្ទុកសារធាតុរ៉ែកម្ររបស់ចិន ទៅកាន់ក្រុមហ៊ុនការពារជាតិអាម៉េរិក**ក្រសួងការបរទេសអ៊ុយក្រែន សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានរបស់យុទ្ធជនចិនកំពុងជួយទ័ពរុស្ស៊ីក្នុងសមរភូមិ**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

រដ្ឋមន្រ្តីសុខាភិបាល «ត្រូវបង្កើនសារអប់រំសុខភាពផលប៉ះពាល់ ហាមឃាត់ការផ្សាយ និងអនុវត្តវិធានការហាមជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅទីកន្លែងសាធារណៈ»

ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកនៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីគោលបំណងអំពីកិច្ចប្រជុំនាពេលនេះ ដើម្បីធ្វើបច្ចុប្បន្នភាព ការអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់ ដល់សមាជិក គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងរៀបចំសកម្មភាពអាទិភាពសម្រាប់អនុវត្តបន្ត ដែលជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង នៅកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដូចជា ការប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់យុវវ័យ និងជំងឺមហារីក ព្រមទាំងបណ្តាលឱ្យអ្នកប្រើប្រាស់ ងាយញៀនដោយសារធាតុញៀន ក៏អាចជាការបើកផ្លូវឱ្យយុវជនទៅប្រើប្រាស់ផលិតផលថ្នាំជក់ និងគ្រឿងញៀនផ្សេងទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមអំពាវនាវ ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដោយ៖

១. រាជធានី ខេត្ត ជំរុញការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ បង្កើតទីក្រុង ស្រុក ឃុំ គ្មានផ្សែងផលិតផលថ្នាំជក់ ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ឱ្យកាន់តែទូលំទូលាយ ដោយបិទស្លាកហាមជក់បារីនៅតាមទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈ និងអប់រំណែនាំអ្នកប្រើប្រាស់ បង្កើតជាបរិបទសង្គម ដែលគ្មានផ្សែងផលិតផលថ្នាំជក់។
២. ជំរុញការទប់ស្កាត់ និងហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់គ្រប់ប្រភេទ
៣. តាមដានការអនុវត្តច្បាប់ និងពង្រឹងសមត្ថភាព ដំណើរការរបស់មន្ត្រីអធិការកិច្ចផលិតផលថ្នាំជក់ជាពិសេសក្នុងរាជធានីខេត្ត និងអប់រំអ្នកលក់ដូរចែកចាយ និងអនុវត្តវិធានការច្បាប់។
៤. តាមដាន ទប់ស្កាត់ការលក់ ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមទីតាំងផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ។
៥. សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័ន្ធពាក់ព័ន្ធត្រូវគោរពតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយមិនទទួលការឧបត្ថម្ភពីឧស្សាហកម្មថ្នាំជក់។
៦. រាជធានី ខេត្ត ត្រូវជំរុញការបង្កើតអនុគណៈកម្មាធិការត្រួតពិនិត្យផលិតថ្នាំជក់ថ្នាក់រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តច្បាប់ និងការអប់រំ កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។
៧. ជំរុញការប្រឹក្សាលះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាព ដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរ ដែនដី ដើម្បីគាំទ្រអ្នកប្រើប្រាស់ផលិតផលថ្នាំ ជក់លះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លង ៕

អត្ថបទដែលជាប់ទាក់ទង