**កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន**ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី៖ ក្រសួងឧស្សាហកម្មដាក់ចេញទិសដៅយុទ្ធសាស្ត្រចំនួន៧ ដើម្បីសម្រេចយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងនគរបាលក្រោមឱវាទប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមីនា ឆ្នាំ២០២៥ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ**រដ្ឋបាលខេត្តកំពង់ចាម ដាក់ផែនការចាត់តាំងអនុវត្តសកម្មភាពរៀបចំសង្ក្រាន្ត ដើម្បីអបអរសាទរចូលឆ្នាំថ្មី និងបង្កលក្ខណៈឱ្យសប្បាយរីករាយជូនប្រជាពលរដ្ឋ**អគ្គនាយកធនាគារ ARDB អញ្ជើញផ្សព្វផ្សាយស្តីពីឥណទានដល់សហគមន៍ដាំបន្លែ ចិញ្ចឹមសត្វ ក្នុងស្រុកស្ទោងខេត្តកំពង់ធំ និងខេត្តសៀមរាប**ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសង្គមកិច្ច**មហាយក្សចិន នៅតែជាប្រទេសដែលគំរាមកំហែងកំពូលទាំងផ្នែកយោធា និងតាមអ៊ីនធឺណិតចំពោះសហរដ្ឋអាម៉េរិក**នាយករដ្ឋមន្ត្រីថៃ បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តនៅក្នុងរដ្ឋសភាយ៉ាងងាយស្រួល**លោក JD Vance នឹងដឹកនាំគណៈប្រតិភូអាមេរិក ធ្វើទស្សនកិច្ចទៅកាន់ដែនដី Greenland នៅក្នុងសប្ដាហ៍នេះ**សម្តេចធិបតី សង្ឃឹមថា ឆ្នាំ២០២៥នេះ នឹងអាចឈានទៅដល់ការសម្អាតខេត្តព្រះសីហនុ ជាកន្លែងសុវត្ថិភាពល្អ**វៀតណាម នឹងកាត់បន្ថយពន្ធរបស់ខ្លួនលើផលិតផលអាម៉េរិកមួយចំនួន រួមទាំងឧស្ម័នធម្មជាតិរាវ LNG និងរថយន្ត**សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល **យ៉ាងហោចណាស់មនុស្ស១៨នាក់បានបាត់បង់ជីវិត ដោយសារភ្លើងឆេះព្រៃនៅទូទាំងតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង**អ្នកនាំពាក្យ៖ សាធារណជនសូមពិនិត្យនិងតាមដានការប្រែប្រួលគុណភាពខ្យល់ តាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន ព័ត៌មានផ្ទាល់តាមរយៈឧបករណ៍នៅទូទាំងប្រទេស**ប្រធានាធិបតីអ៊ុយក្រែនអះអាងថា ប្រទេសរុស្ស៊ីអាចមានឥទ្ធិពល លើសមាជិកនៃរដ្ឋបាលសហរដ្ឋអាមេរិក “តាមរយៈព័ត៌មាន”**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កំពុងរៀបចំផែនការវាយលុកលើដីថ្មីដ៏ធំមួយ ដែលគ្រោងនឹងដណ្តើមយកទឹកដីដ៏ធំនៅក្នុងតំបន់ហ្គាហ្សា**បុរសជនជាតិជប៉ុនម្នាក់ ត្រូវបានតុលាការកាត់ឱ្យជាប់ពិរុទ្ធទាំងគ្មានកំហុសពីបទឃាតកម្ម**បេសកជនពិសេសរបស់លោក Donald Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ដើរតួនាទីកណ្តាលក្នុងការបើកការចរចាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន**ចិនច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលស្នើថាប្រទេសនេះអាចចូលរួមក្នុងការ ដាក់ពង្រាយកងកម្លាំង រក្សាសន្តិភាព**សម្តេចនាយករដ្ឋមន្រ្តី៖ កោះគុតមិនបានបាត់បង់ដូចការញុះញង់របស់ក្រុមប្រឆាំងនោះទេ

លោក វ៉ាង យី ប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន

ប៉េកាំង៖ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានប្រាប់សមភាគីបូលីវីថា ចិននឹងតែងតែជាមិត្ត និងជាដៃគូដ៏គួរឱ្យទុកចិត្តរបស់បណ្តាប្រទេសអាម៉េរិកឡាទីន ខណៈរដ្ឋធានីប៉េកាំង និងរដ្ឋធានីវ៉ាស៊ីនតោន សម្លឹងមើលការពង្រឹងជំហររៀងៗខ្លួននៅក្នុងតំបន់ ដែលស្ថិតក្រោមឥទ្ធិពលរបស់សហរដ្ឋអាម៉េរិក។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយក្នុងអំឡុងកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៨កុម្ភៈថា៖«អាម៉េរិកឡាទីន គឺជាផ្ទះរបស់ប្រជាជនអាម៉េរិកឡាទីន ហើយមិនមែនជាទីធ្លាបង្ហាញឥទ្ធិពលរបស់ប្រទេសណាមួយឡើយ»។

លោក វ៉ាង បានប្រាប់រដ្ឋមន្ត្រីការបរទេសបូលីវី លោកស្រី សេលីនដា សូសា ថា ចិនចង់បង្កើនភាពជាដៃគូយុទ្ធសាស្ត្រចិន-បូលីវីជាបន្តបន្ទាប់។ បូលីវី ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយរដ្ឋធានីប៉េកាំង ក្នុងឆ្នាំ១៩៨៥ ស្ថិតក្នុងចំណោមប្រទេសជាច្រើននៅអាម៉េរិកខាងត្បូង មានទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសចិនតាមរយៈបំណុល និងការវិនិយោគ។ បូលីវា ជំពាក់បំណុលចិន ជា ប្រទេស ផ្តល់ កម្ចី ទ្វេភាគី ធំ ជាង គេ របស់ ពិភពលោក ពោលកឺជាង១,៧ពាន់ លាន ដុល្លារ អាម៉េរិក នេះ បើ តាម ទិន្នន័យ របស់ ធនាគារ ពិភពលោក។ ក្រុមហ៊ុនចិនបានបណ្តាក់ទុនបន្ថែមចំនួន៦ពាន់លានដុល្លារអាម៉េរិក នៅក្នុងវិស័យលោហៈ ថាមពល និងដឹកជញ្ជូនរបស់ប្រទេសបូលីវី។

ទិន្នន័យរបស់ក្រសួងការបរទេសសហរដ្ឋអាម៉េរិក បង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេសរបស់សហរដ្ឋអាម៉េរិក នៅក្នុងប្រទេសបូលីវីមានចំនួនប្រហែល៤៣០លានដុល្លារអាម៉េរិក នៅក្នុងវិស័យប្រេង និងឧស្ម័ន និងផលិតកម្ម។អាម៉េរិក និងចិន កំពុងប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញនៅតំបន់អាម៉េរិក។

លោក វ៉ាង បានលើកឡើងថា៖ «ប្រទេសចិនគាំទ្រប្រទេសនៅអាម៉េរិកឡាទីន ក្នុងការការពារអធិបតេយ្យភាព ឯករាជ្យភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ»។

លោកក៏បានអបអរសាទរដល់បូលីវីដែល បានក្លាយជាសមាជិកនៃ BRICS ជាក្រុមប្រទេសកំពុងអភិវឌ្ឍដែលបង្កើតឡើងដោយប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដើម្បីប្រជែងនឹងសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយលោកខាងលិច។

ចាប់តាំងពីពេលនោះមក ក្រុមនេះបានពង្រីកសមាជិកភាព ដោយរួមបញ្ចូលអាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម។

លោក ត្រាំ បានព្រមានម្ដងហើយម្ដងទៀត លើ BRICS កុំឱ្យប្រកួតប្រជែងលើឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិក ហើយបានគំរាមកំហែងសមាជិកក្រុមនេះ ជាមួយនឹងពន្ធ១០០ភាគរយ ប្រសិនបើពួកគេចង់ប្រជែងជាមួយប្រាក់ដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង