**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ**ប្រធានាធិបតី Xi Jinping បានសង្កត់ធ្ងន់ថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពន្ធដារទេ**ឯកឧត្តម ច័ន្ទ សុភក្ត្រា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**សម្តេចប្រធានរដ្ឋសភា ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម​​ យឹម​ លាង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម​ ជា​ ប៉ោ ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**លោក Xi Jinping ប្រធានរដ្ឋចិននឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម ម៉ាឡេស៊ី និងកម្ពុជា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**បទវិភាគ៖ប្រទេសចិនឆ្លើយតបនឹងបញ្ហាប្រឈមនិងគាំពារសច្ចយុត្តិធម៌តាមរយៈ”ភាពនឹងនរ”របស់ខ្លួន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ទៀ បាញ់ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារលិខិតគោរពជូនពរ សម្ដេច ស ខេង និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ឯកឧត្តម ហេង រតនា ចាត់ទុកជំនួយរបស់ចិន លើការបោសសម្អាតមីន រួមចំណែករឹតចំណងមិត្តភាពប្រជាជន និងប្រជាជន ស្របតាមទស្សនវិស័យ «សហគមជោគវាសនារួម»


ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចាត់ទុកជំនួយរបស់ចិន លើការងារបោសសម្អាតមីននៅកម្ពុជា គឺជាការចូលរួមចំណែក រឹតចំណងមិត្តភាពប្រជាជន និងប្រជាជន និងនៅក្នុងដំណើរកសាងសហគមជោគវាសនារួម ដែលជាទស្សនវិស័យរួមរបស់រដ្ឋាភិបាលប្រទេសទាំងពីរ។
ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឯកឧត្តម ហេង រតនា បានមានប្រសាសន៍ថា ភាគីកម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ស្ថានទូតចិននៅកម្ពុជា ដោយមានគម្រោងរៀងរាល់ ៣ឆ្នាំម្តង ហើយថ្មីៗនេះ រដ្ឋាភិបាលប្រទេសចិនបានសម្រេចផ្តល់ជំនួយ ចំនួន៤,៤លានដុល្លារអាមេរិក ដែលជាជំនួយឆ្នាំទី៣ នៃដំណាក់កាលទី៣ នៃគម្រោង ហើយគម្រោងនេះ មានគោលដៅ បោសសម្អាត រំដោះផ្ទៃដី នៅបណ្តាខេត្ត ដែលមានអាទិភាពខ្ពស់ សម្រាប់រាជរដ្ឋាភិបាល ដូចជា ដូចជា ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហារ ជាដើម ដែលជាខេត្តគោលដៅ សម្រាប់គម្រោងនេះ ព្រោះថា ជារួម គម្រោងរដ្ឋាភិបាលចិននេះ បានគាំទ្រផ្តល់ថវិកា ជូនរដ្ឋាភិបាលកម្ពុជា ប្រយោជន៍ទាំទ្រ ដល់សកម្មភាពរបស់អង្គភាព CMAC ដែលធ្វើប្រតិបត្តិការ ក្នុងខេត្តគោលដៅទាំងនេះ ។
ឯកឧត្តម មានជំនឿយ៉ាងមុតមាំថា តាមរយៈជំនួយនេះ ជាការរឹតចំណងមិត្តភាព យ៉ាងសំខាន់ រវាងប្រជាជននិងប្រជាជន ហើយឯកឧត្តម ជឿជាក់ថា ការបោសសម្អាតមីន គឺជាចំណែកមួយនៃការចូលរួម នៅក្នុងទស្សនវិស័យ កម្ពុជា-ចិន ជោគវាសនារួម ដោយសារតែមួយផ្នែកធំនៃជំនួយនេះ គឺបានទៅដល់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ដោយសារការគំរាមគំហែង ពីគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់់ផ្ទុះ។
«ជំនួយនេះបានចូលទៅដល់គ្រប់សហគមន៍ ដែលជាខេត្តគោលដៅ របស់យើង ជាតំបន់គោលដៅ សហគមន៍ដែលយើងបើកធ្វើការប្រតិបត្តិការ គឺជាចំណុចមួយ ហើយ ចំណុចសំខាន់…ជាទស្សនរួមសំដៅជំរុញ កិច្ចសហប្រតិបត្តិការរវាងជាតិ និងប្រជាជនទាំងពីរ ឲ្យកាន់តែជិតស្និទ្ធ ជាមួយគ្នាបន្ថែមទៀត ហើយតាមរយៈជំនួយនេះ បានធ្វើឲ្យសកម្មភាពរបស់យើង គឺនៅជាមួយប្រជាជនជាក់ស្តែង លើតម្រូវការនៃការភ័យខ្លាច ដោយសារគ្រាប់មីនយុទ្ធភណ្ឌមិនទាន់់ផ្ទុះ លើដីស្រែចម្ការបស់គាត់ គឺយើងបានប្រើប្រភពធនធាននេះ ដើម្បីចូលរួមជួយគាំទ្រដល់ពួកគាត់ ដូច្នេះ ខ្ញុំមានជំនឿថា ជំនួយនេះបានចូលរួមយ៉ាងសកម្ម ហើយក៏ជាបច្ច័យយ៉ាងសំខាន់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរបស់យើង
កាន់តែល្អប្រសើរថែមទៀត»
ឯកឧត្តម ហេង រតនា ក៏បានអំពាវនាវ ដល់រដ្ឋាភិបាលនិងប្រជាជនចិន បន្តជួយដល់កម្ពុជា លើវិស័យបោសសម្អាតមីន ជាពិសេស មានទាំងជំនួយទៅលើវិស័យបច្ចេកវិទ្យា រួមមានទាំង AIជាដើម៕

អត្ថបទដែលជាប់ទាក់ទង