ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន២០លានរៀល ប្រល់ជូនដល់ក្រុមគ្រួសារសពចំនួន៤នាក់
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍តយ្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមននុស្ស ជាអនុប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្ត តំណាងលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ បានរៀបចំពិធីប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន២០លានរៀល ជូនដល់ក្រុមគ្រួសារនៃសពចំនួន៤នាក់ ក្នុងនោះភរិយារបស់សមាជិក០១នាក់ ៖១-លោកស្រី ពេជ្រ សារ៉ែន ភរិយាសពលោក ឈុំ អាត (និវត្តជន) ទឹកប្រាក់ចំនួន៦,០០០,០០០រៀល។ ២-លោកស្រី គង់ ដារីភរិយាសពលោក គ្រី ហ៊គាត(និវត្តជន) ទឹកប្រាក់ចំនួន៦,០០០,០០០រៀល។ ៣-លោកស្រី សៀង សុីយ៉ុនកូនបង្កើតសពលោក សៀង សំអាត(និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល។៤-លោកប៉ែល សំបួន ស្វាមីសពលោកស្រី ហេង គឹមឡាយទឹកប្រាក់ចំនួន២,០០០,០០០រៀល។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានពាំនាំការផ្តាំសួរសុខទុក្ខ និងចូលរួមរំលែកទុកដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ពីសំណាក់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជាប្រធានគណៈកម្មាធិការសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យចំពោះការបាត់បង់ឪពុក ស្វាមី និងភរិយាជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ។
លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា៖ ថវិកាដែលបានប្រគល់ជូននាពេលនេះ គឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា តាមលក្ខន្តិកៈរបស់សមាគម ចំពោះសមាជិកឬសមាជិកា សមាគម មរណភាពទទួលបានថវិកាចំនួន៦.០០០.០០០រៀល ដោយឡែកភរិយាឬស្វាមី របស់សមាជិក មរណភាពទទួលបានថវិកាចំនួ២.០០០.០០០រៀលផងដែរ៕