**តំណាងពាណិជ្ជកម្មអាមេរិក អះអាងថា លោក ដូណាល់ ត្រាំ គ្មានគម្រោងផ្តល់ ការលើកលែងដល់ប្រទេសណាមួយឡើយ ក្នុងរយៈពេលខ្លីខាងមុខ ពាក់ព័ន្ធវិធានការពន្ធគយជាសកល**រដ្ឋមន្ត្រីការពារជាតិអាមេរិក៖ សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាត ឱ្យចិនបង្កការគំរាមកំហែងដល់ការធ្វើប្រតិបត្តិការ របស់ព្រែកជីកប៉ាណាម៉ា នោះឡើយ**គ្រោះថ្នាក់បាក់រលំដំបូងក្លឹបរាត្រីមួយបានសម្លាប់មនុស្សយ៉ាងហោច ៦៦នាក់ នៅក្នុងសាធារណរដ្ឋដូមីនីក**លោក ដូណាល់ ត្រាំ៖ ក្រុមហ៊ុន TSMC នឹងប្រឈមនឹងពន្ធរហូតដល់ ១០០% ប្រសិនបើមិនសាងសង់រោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក**អង្គការសហប្រជាជាតិ៖ គ្មាននរណាឈ្នះឡើយ ក្នុងសង្រ្គាមពាណិជ្ជកម្ម ហើយបណ្តាប្រទេសក្រីក្រ នឹងត្រូវទទួលរងផលវិបាក**មេដឹកនាំគណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូង គឺលោក លី ជេយុង នឹងចុះចេញពីតំណែង**លោក Trump អះអាងថា អាមេរិកនឹងប្រកាសពន្ធលើការនាំចូលឱសថក្នុងពេលឆាប់ៗនេះ**លោក Xi Jinping៖ ចិន​នឹង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេសជិតខាង ក្នុង​សុន្ទរកថា​ជាសាធារណៈ​លើកដំបូង ​ចំពេល​មាន​ការកើនឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​របស់​អាមេរិក**លោក ត្រាំ គ្មានការលើកលែងពន្ធគយដល់ប្រទេសណាមួយឡើយ**USAID ដកថយ ជារបត់សម្រាប់NGOs និង CBOs នៅកម្ពុជា អត្ថបទដោយ៖ លោកឈាង ឥទ្ធីឬទ្ធិ**កម្ពុជា-ឥណ្ឌា សម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏យូរលង់ និងជិតស្និទ្ធរវាងប្រទេសទាំងពីរ**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ

វិមានក្រឹមឡាំង៖ លទ្ធភាពនៃការផ្លាស់ប្តូរអ្នកទោសថ្មី រវាងរុស្ស៊ីនិងអាមេរិក កំពុងស្ថិតនៅក្នុងរបៀបវារៈ

ម៉ូស្គូ៖ បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា លទ្ធភាពនៃការផ្លាស់ប្តូរអ្នកទោសថ្មី រវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក កំពុង«ស្ថិតនៅក្នុងរបៀបវារៈ»។

ការលើកឡើងនេះ ធ្វើឡើងក្រោយពីទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានព្រមព្រៀងចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារទំនាក់ទំនងនៅគ្រប់កម្រិតឡើងវិញ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលត្រូវបានអ្នកសារព័ត៌មាន សួរអំពីលទ្ធភាពនៃដោះដូរអ្នកទោសថ្មី បានឆ្លើយថា កិច្ចចរចារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីកាលពីថ្ងៃអង្គារ នៅទីក្រុងរីយ៉ាដ បានរួមចំណែកដល់ការស្តារឡើងវិញនូវទំនាក់ទំនងទូទៅ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី។

គួរបញ្ជាក់ថា ការលើកឡើងអំពីលទ្ធភាព នៃការដោះដូរអ្នកទោស រវាងរុស្ស៊ី និងអាមេរិក នាពេលនេះ កើតឡើងក្រោយការដោះដូរអ្នកទោសដ៏ធំមួយ កាលពីខែសីហា ឆ្នាំមុន ដែលមានការចូលរួមពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ន័រវេស ស្លូវេនី រុស្ស៊ី និងបេឡារុស្ស។

ក្នុងចំណោម អ្នកទោសដែលត្រូវបានដោះលែងពេលនោះ គឺលោក Evan Gershkovich អ្នកកាសែត Wall Street Journal ដែលត្រូវបានចោទប្រកាន់ពី បទចារកម្មនៅរុស្ស៊ី ជាការចោទប្រកាន់ដែលត្រូវបានបដិសេធ
យ៉ាងហោចណាស់ មានជនជាតិអាមេរិកចំនួន ១០ នាក់កំពុងស្ថិតក្រោមការឃុំឃាំង នៅក្នុងប្រទេសរុស្ស៊ី រួមទាំងពីរនាក់ដែលត្រូវបានទីក្រុងវ៉ាស៊ីនតោនចាត់ទុកថា «ឃុំខ្លួនដោយខុសច្បាប់»។ ប៉ុន្មានថ្ងៃមុនកិច្ចប្រជុំ នៅរដ្ឋធានីអារ៉ាប៊ីសាអូឌីត ទីក្រុងម៉ូស្គូបានដោះលែងពលរដ្ឋអាមេរិកម្នាក់ឈ្មោះ Kalob Byers។

កាលពីដើមខែនេះ រុស្ស៊ីបានដោះលែង លោក Marc Fogel ដែលជាគ្រូបង្រៀន ជនជាតិអាមេរិក ដែលជាប់ពន្ធនាគាររយៈពេល ១៤ ឆ្នាំ ពីបទរត់ពន្ធគ្រឿងញៀន បន្ទាប់ពីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានទីក្រុងម៉ូស្គូ ជាមួយនឹងកញ្ឆាមួយចំនួន តូច។

លោក Fogel ត្រូវបានដោះលែង ជាថ្នូរនឹងលោក Alexander Vinnik ដែលជាមេខ្លោងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិតជនជាតិរុស្ស៊ី ដែលបានសារភាពកំហុស ក្នុងការលាងលុយកខ្វក់ បន្ទាប់ពីត្រូវបានធ្វើបត្យាប័នពីប្រទេសក្រិក៕

អត្ថបទដែលជាប់ទាក់ទង