**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណអ៉ីស្រាអែល ដែលយកចិត្តទុកដាក់ និងបន្តចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៉ីស្រាអែលប្រចាំកម្ពុជា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃកិច្ចសហប្រតិបត្តិការថ្មីរវាងកម្ពុជា និងអ៉ីស្រាអែល ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ ឯកអគ្គរដ្ឋទូតនៃរដ្ឋអ៉ីស្រាអែលប្រចាំកម្ពុជា បានបង្ហាញសេចក្តីរីករាយ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ព្រមទាំងបានគូសបញ្ជាក់នូវចំណាប់អារម្មណ៍ក្នុងការបន្តពង្រឹងពង្រីកទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ លើការផ្លាស់ប្តូរនិស្សិត ការចុះកម្មសិក្សាជំនាញកសិកម្ម ឧស្សាហកម្ម វិស្វកម្ម បច្ចេកវិទ្យា និងការអប់រំ។

ជាមួយគ្នានេះដែរ លោកជំទាវ ក៏បានចែករំលែកពីលក្ខណៈពិសេសនៃប្រព័ន្ធអប់រំរបស់អ៉ីស្រាអែល ដែលមានការរៀបចំគន្លងអប់រំតាំងពីថ្នាក់ទី២ និងការផ្តោតយកចិត្តទុកដាក់លើការអប់រំតាំងវ័យកុមារតូច ជាពិសេសចំពោះកុមារអូទីហ្សឹម ដោយមិនទុកពួកគេឱ្យនៅដាច់ដោយឡែកឡើយ ហើយថែមទាំងជួយឱ្យពួកគេអាចស្វែងរកឃើញទេពកោសល្យពិសេសរបស់ខ្លួន និងបន្តសម្រួចសក្តានុពលនេះឱ្យកាន់តែខ្លាំងឡើង។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីប្រព័ន្ធអប់រំរបស់អ៉ីស្រាអែល ដោយបានលើកឡើងពីគោលការណ៍ស្រដៀងគ្នារបស់រដ្ឋាភិបាលកម្ពុជាដែលផ្ដោតលើការអប់រំកុមារតូច និងយកចិត្តទុកដាក់លើការពង្រឹងមូលដ្ឋានគ្រឹះចំណេះដឹងតាំងពីកម្រិតបឋមសិក្សា ព្រមទាំងបានលើកឡើងពីប្រព័ន្ធអប់រំនៅកម្ពុជាបច្ចុប្បន្នដែលកំពុងយកចិត្តទុកដាក់លើការបំពាក់បំប៉នជំនាញសតវត្សទី២១ ការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី និងបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការរៀន និងបង្រៀន សំដៅបង្កើតបរិយាកាសសប្បាយរីករាយក្នុងការរៀនសូត្រ និងជំរុញឱ្យសិស្សយល់ខ្លឹមសារមេរៀនឆាប់រហ័ស តាមរយៈសាលារៀនជំនាន់ថ្មី ក្រសួងបានបន្តដាក់បញ្ចូលនូវនវានុវត្តន៍ក្នុងវិស័យអប់រំ កម្មវិធីស្វ័យសិក្សា និងការផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តដើម្បីត្រៀមសិស្សឱ្យបានរួចរាល់សម្រាប់ទីផ្សារការងារនាពេលអនាគត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណរដ្ឋាភិបាលអ៉ីស្រាអែលដែលបានយកចិត្តទុកដាក់ និងបន្តចូលរួមចំណែកដ៏សំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសបានបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយសក្តានុពលក្នុងវិស័យកសិកម្ម និងបានគូសបញ្ជាក់នូវការគាំទ្រលើគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការថ្មីៗ ក្នុងវិស័យវិស្វកម្មបច្ចេកវិទ្យា STEM និងសហគ្រិនភាព ដោយរំពឹងថាកិច្ចព្រមព្រៀងថ្មីនេះ នឹងត្រួសត្រាយផ្លូវឈានទៅសម្រេចបានគោលដៅថ្មីៗរួមគ្នាកាន់តែច្រើនបន្ថែមទៀត ក្នុងបុព្វហេតុអភិវឌ្ឍមូលធនមនុស្សប្រកបដោយចីរភាព គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រទេសទាំងពីរ។

គួរបញ្ជាក់ដែរថា តាមរយៈកិច្ចព្រមព្រៀងថ្មីនេះ ភាគីទាំងពីរនឹងសម្របសម្រួលជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ខ្លួន ផ្អែកលើគោលដៅអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រទេសទាំងពីរ រួមមាន៖ (១) សម្របសម្រួលជំរុញ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង គ្រឹះស្ថានអប់រំ និងវិជ្ជាជីវៈ នៃប្រទេសទាំងពីរ (២) ជំរុញឱ្យមានការចូលរួមក្នុងទស្សនកិច្ចសិក្សាអប់រំ និងវិជ្ជាជីវៈ និងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធផ្សេងៗ ដែលត្រូវបានផ្តួចផ្តើមដោយភាគីណាមួយ (៣) ពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារវាង គ្រូបង្រៀន ជំនួយការគ្រូបង្រៀន និងនាយកសាលា នៅកម្រិតមត្តេយ្យសិក្សាបឋមសិក្សា មធ្យមសិក្សា និងឧត្តមសិក្សា (៤) ការផ្លាស់ប្តូរកម្មវិធីសិក្សាគរុកោសល្យ វិធីសាស្ត្របង្រៀន និងសម្ភារៈផ្សេងៗ (៥) ផ្លាស់ប្តូរព័ត៌មានដែលផ្តល់ផលប្រយោជន៍រួម ដូចជា ព័ត៌មានស្តីពីបរិយាបន្នសង្គមក្នុងវិស័យអប់រំ កម្មវិធីជួយដល់សិស្សក្រីក្រ និងកុមារពិការ, ការអប់រំសិស្សពូកែ និងសិស្សឆ្នើម (៦) ជំរុញឱ្យមានការអភិវឌ្ឍកម្មវិធីសិក្សាភាសាអ៉ីស្រាអែល ក្នុងប្រទេសកម្ពុជា និងកម្មវិធីសិក្សាភាសាខ្មែរ ក្នុងប្រទេសអ៉ីស្រាអែល (៧) លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសតាមរយៈការជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំ និងស្រាវជ្រាវអ្នកជំនាញ និងបញ្ញវន្តក្នុងប្រទេសទាំងពីរ ការចូលរួមទៅវិញទៅមកក្នុងសន្និសីទស្តីពីវិទ្យាសាស្ត្រ ការផ្លាស់ប្តូរផ្នែកកីឡា
និងជំរុញកិច្ចសហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង