**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពពលករខ្មែរ ឈ្មោះ មាស សាវ៉ាង ដែលទទួលមរណភាព ដោយការរញ្ជួយដីក្នុងប្រទេសថៃ**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តមរដ្ឋមន្ត្រី​ កែវ រតនៈ ក្រើនរំលឹកដល់បងប្អូនកងទ័ព ត្រូវចូលរួមថែរក្សាការពារធនធានធម្មជាតិ និងអនុវត្តគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានរឹងមាំ**លុចសំបួ ផ្តល់ថវិកាជំនួយ ២លានអឺរ៉ូ គាំទ្រដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា តាមរយៈគម្រោងបោសម្អាតមីនដេីម្បីលទ្ធផល**ក្រសួងការងារកម្ពុជា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍ**គ្រឹះស្ថានអង្គរ៖ រយៈពេល៣ខែ កម្ពុជាទទួលបានចំណូលជិត ១៩លានដុល្លារ ពីការលក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ**លោក ឌួង ឆាយ សម្រេចប្រគល់កូនស្រី ទៅឲ្យអតីតប្រពន្ធ អ្នកនាង ដេត ម៉ាលីណា ដោយការស្ម័គ្រចិត្ត តាមកាលកំណត់របស់អាជ្ញាសាលា**អ្នកភូមិប្រាសាទ ស្រុកពួក មកធ្វើកិច្ចពិធីកោរជុក នៅប្រាសាទអង្គរវត្ត**អ្នកត្រៀមឆ្លងស្ពានអ្នកលឿង ត្រូវដឹងពីការត្រៀមជើងព្រួលរំដោះការកកស្ទះរបស់អាជ្ញាធរ ក្នុងឱកាសឆ្នាំថ្មី**មន្ទីរបញ្ចកោណ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ភីត ហេគសិត បានពង្រឹងសមត្ថភាពយោធាសហរដ្ឋអាម៉េរិកកាន់តែខ្លាំងនៅតំបន់មជ្ឈិមបូព៌ា**សហរដ្ឋអាម៉េរិកយល់ព្រមលក់យន្តហោះចម្បាំង F-16 ក្នុងតម្លៃ៥,៥៨ ពាន់លានដុល្លារ ទៅឱ្យហ្វីលីពីន**រដ្ឋមន្ត្រីមហាផ្ទៃ៖ ឆន្ទៈដ៏ធំរបស់រាជរដ្ឋាភិបាល គឺមិនឱ្យទឹកដីបាត់បង់សូម្បីតែ ១សង់ទីម៉ែត្រ ហើយក៏មិនមានចិត្តទៅដណ្ដើមទឹកដីរបស់អ្នកណាឡើយ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំ ស្តីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខ្មែរនៅរាជធានីភ្នំពេញ**សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់មួយចំនួន ជូនប្រតិបត្តិការសឹករងកំពង់ធំ**រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំអាជ្ញាធរបន្តថែរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**បទវិភាគ៖សូមដាស់តឿនអាជ្ញាធរតៃវ៉ាន់របស់បុគ្គលវីលៀម ឡៃថា៖រាល់សកម្មភាពអបគមន៍និយមដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យគឺមានតែផ្លូវទាល់ច្រកប៉ុណ្ណោះ**លោក Wang Yi ថ្លែងអំពីសង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិក៖ បើអាមេរិកបន្តកំហែងយកប្រយោជន៍ នោះភាគីចិននឹងតបតវិញយ៉ាងដាច់ខាត**អង្គភាពសារព័ត៌មាន Hot News Asia ទទួលបានបណ្ណសរសើរពី អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយគោលនយោបាយ និងសមិទ្ធផលនានា របស់រាជរដ្ឋាភិបាល**អភិបាលខេត្តបាត់ដំបង ចុះទទួលស្វាគមន៍ពលករខ្មែរវិលត្រលប់ពីប្រទេសថៃមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មី នៅច្រកទ្វាព្រំដែនអន្តរជាតិដូង**ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញសម្ពោធ និងសំណេះសំណាលជាមួយកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម

សៀវភៅ ស្ដីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា” ត្រូវបានសម្ពោធជាផ្លូវការ

ភ្នំពេញ៖ នាថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញធ្វើអធិបតីភាពក្នុងពិធីសម្ពោធសៀវភៅ និងសិក្ខាសាលាស្តីពី “ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា ដែលមានវត្តមានចូលរួមដោយ សាស្រ្តាចារ្យ តេតស៊ូយ៉ា វាតាណាបេ ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងមានសិក្ខាកាមចូលរួមជាច្រើនរូប មកពីអន្តរក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

ក្នុងឱកាសនោះ ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏លេចធ្លោរបស់ក្រុមអ្នកនិពន្ធ នៃ ការសិក្សាស្រាវជ្រាវ និងការសម្ពោធសៀវភៅឈ្មោះថា៖ ខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា៖ ផលបច្ច័យ និងកាលានុវត្តភាពសម្រាប់សមាហរណកម្មតំបន់ និងកម្ពុជា”។ សិក្ខាសាលានេះដែលពិតជាស្របនិងទាន់ពេលវេលា ក្នុងការផ្តល់នូវការវិនិច្ឆ័យសំខាន់ទៅលើគម្លាតក្នុងក្របខណ្ឌគោលនយោបាយ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ខណៈចូលរួមដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍសេវាកម្ម ព្រមទាំងផ្តល់នូវអនុសាសន៍គោលនយោបាយដែលអាចអនុវត្តបាន សម្រាប់អ្នកតាក់តែងគោលនយោបាយជាតិ ជាពិសេសម្រាប់កម្ពុជា។

បន្ថែមពីនេះ លោកជំទាវរដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលានេះ ដែលនឹងផ្តល់នូវការវិភាគ និងអនុសាសន៍គោលនយោបាយសម្រាប់សេវាកម្មនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល ជាពិសេសទាក់ទងនឹងបញ្ហាប្រឈម និងកាលានុវត្តភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់សេវាសកលក្នុងអាស៊ាន និងអាស៊ីបូព៌ា ព្រមទាំងផ្ដល់នូវវេទិកាពិភាក្សាអំពីផលបច្ច័យនៃសេរីភាវូបនីយកម្មសេវាកម្ម ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាពសំខាន់ៗរបស់កម្ពុជា សម្រាប់ការធ្វើសមាហរណកម្មក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅផងដែរ។

លោកជំទាវបន្តថា កិច្ចសន្ទនាគោលនយោបាយនេះ ផ្តល់ឱកាសដ៏ពិសេស និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីពិនិត្យឱ្យបានហ្មត់ចត់នូវបញ្ហាប្រឈមនានានៃវិស័យសេវាកម្មរបស់កម្ពុជា និងដើម្បីស្វែងរកយុទ្ធសាស្ត្រដែលអាចអនុវត្តបានសម្រាប់ដោះស្រាយ តាមរយៈការប្រមូលផ្តុំតំណាងមកពីទាំងវិស័យសាធារណៈ ឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗពីវិស័យឧស្សាហកម្ម យើងកំពុងបង្កើតវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហការប្រកបដោយការស្ថាបនា។

មុននឹងបញ្ចប់ លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការពិភាក្សា និងដើម្បីបង្កើនការយល់ដឹង ពង្រីកចំណេះជំនាញ ដែលនឹងចែករំលែកដោយវាគ្មិនកិត្តិយស សំដៅរួមគ្នាក្នុងការរៀបចំការអភិវឌ្ឍនាពេលអនាគតនៃវិស័យសេវាកម្មរបស់កម្ពុជា ព្រមទាំងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងបរិវត្តកម្មកាន់តែទូលំទូលាយរបស់កម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង