ឯកឧត្តម សួស ប្រាថ្នា ចូលរួមកិច្ចប្រជុំពិភាក្សាលើការស្នើសុំកែសម្រួលអត្រាប្រាក់រង្វាន់របស់រដ្ឋបាលរាជធានី ខេត្ត និងអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ពីចំណូលប្រមូលបាននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត
ភ្នំពេញ៖ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញអមដំណើរឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំពិភាក្សាលើការស្នើសុំកែសម្រួលអត្រាប្រាក់រង្វាន់របស់រដ្ឋបាលរាជធានី ខេត្ត និងអត្រាប្រាក់រង្វាន់របស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ពីចំណូលប្រមូលបាននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ជាមួយឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។