**ក្រសួងការងារ៖ គិតត្រឹមម៉ោង ៣:៣០នាទីរសៀលថ្ងៃទី៣១ ខែមីនា អាជ្ញាធរថៃ រកឃើញសពពលករខ្មែរម្នាក់ ក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកទុក្ខជូនក្រុមគ្រួសារសព ចំពោះមរណភាពរបស់ពលករខ្មែរម្នាក់ឈ្មោះ មាស សាវ៉ាង ក្នុងករណីគ្រោះរញ្ជួយដីនៅថៃ**អភិបាលខេត្តតាកែវ៖ ការបណ្តុះបណ្តាលវប្បធម៌ដល់យុវជន ជាកត្តាសំខាន់ ដើម្បីការពារអត្តសញ្ញាណជាតិ**សង្គមស៊ីវិលកម្ពុជា-ចិនរួមគ្នាបង្កើនកម្លាំងដល់អរិយធម៌អេកូឡូស៊ី**ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ដើម្បីការអភិវឌ្ឍប្រកបចីរភាព នឹងត្រូវដាក់បញ្ជូលផែនការ «ក្របខណ្ឌហិរញ្ញប្បទានជាតិ» របស់រាជរដ្ឋាភិបាលកម្ពុជា**ប្រធានមូលនិធិចិនCFPDប្រចាំកម្ពុជា ៖ ពិធីបុណ្យឆេងម៉េងបង្កើនសាមគ្គីភាពដល់មិត្តភាពកម្ពុជា-ចិន**កម្ពុជា-លុចសំបួ បញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន-ប្រជាជន**សម្តេចប្រធានរដ្ឋសភា ផ្តល់អនុសាសន៍មួយចំនួនសម្រាប់ដោះស្រាយនិងបង្ការជំងឺមិនឆ្លងទាំងក្នុងប្រទេសនិងតំបន់**សម្តេច ឃួន សុដារី៖ សភាកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ នានា ដែលមានគោលដៅការពារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងប្រវែង ៩២,៩០គីឡូម៉ែត្រ ជានិមិត្តរូប នៅខេត្តកំពង់ធំ**អាជ្ញាធរខេត្តកណ្តាល ចុះពិនិត្យការរៀបចំក្លោងទ្វារ និងការតុបតែងផ្សេងៗ សម្រាប់ពិធីសង្ក្រាន្តខេត្តកណ្ដាល ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ**អាជ្ញាធរជាតិអប្សរា ជូនដំណឹងស្ដីពីការដាក់ឱ្យប្រើប្រាស់ឡើងវិញផ្លូវចេញ-ចូល ខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត**ការរញ្ជួយដីដ៏សាហាវដែលបានវាយប្រហារប្រទេសថៃ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរបរទេសទៅកាន់ប្រទេស ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ**អាមេរិក គំរាមទម្លាក់គ្រាប់បែក ប្រសិនបើអ៉ីរ៉ង់មិនឈានទៅសម្រេចកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៉ីនតោន ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញប្រគល់ផ្ទះចំនួន ២ខ្នង ដល់គ្រួសារមានជីវភាពខ្វះខាតចំនួន ២គ្រួសារ ក្នុងស្រុកមង្គលបូរី**អភិបាលខេត្តកំពង់ចាម៖ មុននឹងដល់អាណត្តិចាកចេញទៅ ខ្ញុំចង់បង្កើតអនុស្សាវរីយ៍ ដោយបណ្តុះបណ្តាលសមត្ថភាពមន្ត្រីក្រោមឱវាទ សម្រាប់បន្តវេន**កម្ពុជា គឺជាគោលដៅដ៏សំខាន់បំផុតរបស់វៀតណាមសម្រាប់ការវិនិយោគលើផលិត កម្មកៅស៊ូ**ចលនាតស៊ូប្រដាប់អាវុធប្រឆាំងនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានរិះគន់របបយោធាឥតសំចៃមាត់ ជុំវិញការវាយប្រហារគ្មានធម៌មេត្តាតាមផ្លូវអាកាសលើភូមិ និងទីក្រុងនានា បើទោះបីជាប្រទេសកំពុងជួបគ្រោះរញ្ជួយដី**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អញ្ជើញថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលវាយនភណ្ឌសកលនៅកម្ពុជា ប្រចាំឆ្នាំ២០២៥**រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំកម្មវិធីសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចំនួន៣ថ្ងៃ

ឯកឧត្ដម អ៊ុំ រាត្រី ប្រាប់ដល់អាជ្ញាធរ ត្រូវណែនាំពលរដ្ឋប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ខណៈស្រុកមួយចំនួនអាចប្រឈមខ្វះខាតទឹកប្រើប្រាស់

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត អញ្ជើញ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ប្រារព្ធធ្វើឡើងនៅសាលប្រជុំ(ក) សាលាខេត្តបន្ទាយមានជ័យ។

នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានណែនាំទៅដល់អាជ្ញាធរក្រុង-ស្រុកទាំង៩ទូទាំងខេត្ត អាជ្ញាធរឃុំ-សង្កាត់ទាំង៦៧ និងមន្ទីរជំនាញ បន្តយកចិត្តទុកដាក់ពិនិត្យតាមដានស្ថានភាពទឹកនៅតាមភូមិសាស្ត្ររបស់ខ្លួន ដើម្បីវិធានការបន្ត រិះរកគ្រប់មធ្យោបាយ រកប្រភពទឹកសម្រាប់ត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងករណីខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ ។

ខណៈ បច្ចុប្បន្ននេះបណ្ដាស្រុកមួយចំនួនពិសេស ស្រុកមង្គលបូរី កំពុងប្រឈមជាមួយនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ ចំណែកទឹកក្នុងក្រុងសិរីសោភ័ណ ទឹកស្ទឹងក៏ចាប់ផ្ដើមស្រកជាបណ្តើរៗដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅតាមមូលដ្ឋានរបស់ខ្លួន ត្រូវណែនាំដល់ប្រជាពលរដ្ឋប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់។ ហើយអាជ្ញាធរគ្រប់ឃុំ-សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋប្រកបរបបធ្វើស្រែ ត្រូវណែនាំដល់ពួកគាត់ ចាប់ពីពេលនេះតទៅមិនអនុញ្ញាត ឱ្យមានការបូមទឹកពីស្ទឹង ស្រោចស្រពស្រែប្រាំងទៀតនោះទេ ដើម្បីរក្សាទុកទឹកសម្រាប់ប្រើប្រាស់នាពេលខាងមុខ។

ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចការងារសន្តិសុខសណ្ដាប់ធ្នាប់ឯកឧត្តម អ៊ុំ រាត្រី បានដាក់ចេញនូវបទបញ្ជាដល់គ្រប់កងកម្លាំងទាំងអស់បន្តចូលរួមអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការបង្ក្រាបរាល់បទល្មេីសផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាព ដូចជា ករណីក្មេងទំនើង ល្បែង ស៊ីសង ខុសច្បាប និងបញ្ហាគ្រឿងញៀនជាដេីម។ មួយវិញទៀត គ្រប់កម្លាំងឈរជេីរតាមបន្ទាត់ព្រំដែន ត្រូវបន្តរួមគ្នាការពារសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ទប់ស្កាត់នូវការរត់ពន្ធទំនិញគេចពន្ធ ពលករលួចឆ្លងដែនខុសច្បាប់ ជាពិសេសការចរាចរគ្រឿងញៀនជួញដូរ គ្រឿង ញៀននៅតាមបន្ទាត់ព្រំដែន៕

អត្ថបទដែលជាប់ទាក់ទង