**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន

លោកជំទាវ កែ សួនសុភី៖ បច្ចុប្បន្នស្ត្រីបានសាមគ្គី ស្រាក់ដៃគ្នា ឯកភាពគ្នាជាធ្លុងមួយរួមចំណែកជាមួយបុរសក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច រីកចម្រើនលូតលាស់ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ កែ សួនសុភី ប្រធានកិត្តិយសគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធីបតីក្នុងកិច្ចប្រជុំស្តីពីការពង្រឹងរចនាសម្ព័ន្ធ និងរបៀបរបបការងារគណៈកម្មការសាខាសាមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមផងដែរមានលោកជំទាវប្រធានប្រតិបត្តិ អនុប្រធាន សមាជិក សមាជិការគណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃជាច្រើនរូបទៀត ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ជូ ប៊ុនអេង ប្រធានប្រតិបត្តិគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍ និងរបាយការណ៍ស្តីពី សកម្មភាព និង លទ្ធផលការងារសម្រេចបាន ក្រោយពីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ។

លោកជំទាវ ប្រធានប្រតិបត្តិគណៈកម្មការសាខា បានគូសបញ្ជាក់ថា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គឺជាសមាគមដែលបានបន្តវេនពីសមាគមនារីសង្គ្រោះជាតិកម្ពុជា ដែលត្រូវបានបង្កើតតាំងពីថ្ងៃទី២ ខែឆ្នូ ឆ្នាំ១៩៧៨ ដោយចាប់កំណើតឡើងក្នុងពេលប្រទេសជាតិជួបនូវគ្រោះមហន្តរាយបង្កឡើងដោយរបបប្រល័យពូជសាសន៍ ក្នុងចន្លោះពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩។

ក្រោយថ្ងៃមហាជ័យជំនះជាប្រវត្តិសាស្ត្រ៧ មករា ១៩៧៩ សមាគមនារីបានប្រមូលផ្តុំចងក្រងនារីជាក្រុម និងបំផុសនារីគ្រប់ស្រទាប់រួមគ្នា ជាកម្លាំងដ៏ខ្លាំងក្លាគាំទ្រ និងអនុវត្តគោលការណ៍១១ខ របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងកិច្ចការស្តារកសាង និងការពារមាតុភូមិ ទប់ស្កាត់ការវិលមកវិញនៃរបបប្រល័យពូជសាសន៍ និងបានសហការជាមួយក្រសួង/ស្ថាប័ន និងសមាគមនារីនៃបណ្តាប្រទេសជាមិត្តជាច្រើន ដើម្បីសុំជំនួយសង្គ្រោះបន្ទាន់ជួយដល់នារីដែលកំពុងជួបការលំបាកក្នុងជីវភាព។

នាឱកាសនោះដែរ លោកជំទាវ ជួញ សុឆៃ អនុប្រធានអចិន្ត្រៃយ៍គណៈការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ បានអាននូវសេចក្តីសម្រេច ស្តីពីការទទួលស្គាល់ការបំពេញបន្ថែមសមាសភាព អនុប្រធានថ្នាក់ប្រតិបត្តិគណៈកម្មការសាខា សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ ព្រមទាំងសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋាននិងការតែងតាំងសមាសភាព លេខាធិការដ្ឋាន នៃគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ។

នាឱកាសដ៍ថ្លៃថ្លានោះ លោកជំទាវ កែ សួនសុភី បានថ្លែងនូវប្រសាសន៍សំណេះសំណាល និងវាយតម្លៃខ្ពស់ ព្រមទាំងសម្តែងនូវការកោតសរសើរដែលបានចូលរួម និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចបើទោះបីជាមានការងារមមាញឹកយ៉ាងណាក៏ដោយ។

លោកជំទាវ ក៏សូមសម្តែងនូវការអបអរចំពោះការដាក់បញ្ចូល សមាជិការ និងប្រធានដឹកនាំការងារទាំងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុរបស់គណៈកម្មការសាខាសមាគមនារីកម្ពុជាសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃរបស់យើង។

លោកជំទាវ បានលើកឡើងថា បច្ចុប្បន្នស្ត្រីបានសាមគ្គី ស្រាក់ដៃគ្នា ឯកភាពគ្នា ជាធ្លុងមួយរួមចំណែកជាមួយបុរសដោយស្មារតីទទួលខុសត្រូវ រហូតទទួលបានបន្សល់ទុកជាមរតកដ៏ថ្លៃថ្លា វប្បធម៌ ប្រពៃណីយ វប្បធម៌សាសនា ហេដ្ឋានរចនាសម្ព័ន្ធ ជាគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច រីកចម្រើនលូតលាស់ រហូតមកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ដូច្នេះយើងត្រូវតែយល់ដឹងឱ្យច្បាស់អំពីអត្ថន័យនៃ សមាគមនារីកម្ពុជាសន្តិភាព និងអភិវឌ្ឍន៍ ហើយការចូលរួមក្នុងសមាគម ជាការដឹងគុណ ព្រមទាំងស្គាល់ខ្លួនឯង ហើយក៏ជាការចូលរួមក្នុងសកម្មភាពសង្គមដ៏ធំ ។ការចូលជាសមាជិកសមាគមនារីកម្ពុជាសន្តិភាព និងអភិវឌ្ឍន៍ក្រសួងមហាផ្ទៃ គឺជាការពង្រឹងកម្លាំង សាមគ្គីភាពនារី ភាពអង់អាច និងការកសាងកិត្តិយស កេរ្តិ៍ឈ្មោះ ព្រមទាំងគុណតម្លៃនារីកម្ពុជាឱ្យសាកសមជានារីក្នុងប្រទេសដែលមានខឿនអរិយធម៌ដ៏ល្អផូរផងនៅក្នុងតំបន់ និងលើពិភពលោក។

លោកជំទាវ ក៏បានផ្តល់អនុប្រសាសន៍ដល់លោកជំទាវ លោកស្រី សមាជិការទាំងអស់ ក្នុងបេសកកម្មបន្តពង្រឹងសាមគ្គីភាព រក្សាទំនាក់ទំនងភាពជិតស្និតដល់សមាជិកដទៃទៀត ។ ជាមួយគ្នានេះ យើងទាំងអស់គ្នាត្រូវត្រៀមលក្ខណៈអនុវត្តផែនការ ពង្រឹងសមត្ថភាពតាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល ពិសេសកិច្ចការងារនានាក្នុងមូលដ្ឋានជាដើម៕

អត្ថបទដែលជាប់ទាក់ទង