ប្រជាជនងាយរងគ្រោះបំផុត ១៨គ្រួសារ នៅស្រុកបាទី ខេត្តតាកែវ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនចាស់ឥតទីពឹង និងជនពិការ ចំនួន ១៨គ្រួសារ រស់នៅឃុំពត់សរ និងឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។
គ្រួសារនីមួយៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ (១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យួរ, ឃីត (ក្រមា សារុង មុង ភួយ) ១កញ្ចប់, និងថវិកា ៥ម៉ឺនរៀល៕