**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

កាកបាទក្រហមកម្ពុជា បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ជូនដល់មន្ត្រីកាកបាទក្រហមកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ។

ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហៀម ឃួន អនុប្រធានអចិន្ត្រៃយ៍ សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ លោក Arnaud Raulin អ្នកសម្របសម្រួលការងារកាត់បន្ថយហានិភ័យគ្រោះមហន្ត រាយថ្នាក់តំបន់ នៃសហព័ន្ធអន្តរជាតិ តំបន់អាស៊ីប៉ាស៊ីហ្វិក (IRFC/APRO) កញ្ញា Apinya Khumchart (Nan) តំណាងសហព័ន្ឋអន្តរជាតិប្រចាំទីក្រុងបាងកក លោកនាយក នាយិការងសាខា លោក លោកស្រី មន្ត្រីទីស្នាក់ការកណ្តាល និងសាខាសរុប ៣៨នាក់ ដែលប្រព្រឹត្តទៅពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់។

មានប្រសាសន៍បើកវគ្គបណ្តុះបណ្តាល លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានផ្តាំផ្ញើសួរសុខទុក្ខបងប្អូនទាំងអស់ដែលជាប្រតិបត្តិករជួរមុខដោយក្តីនឹករលឹក ស្រឡាញ់យ៉ាងជ្រាលជ្រៅ ដែលបានខិតខំប្រឹងប្រែងអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជាតាមបាវចនា សកម្មភាពនៅមូលដ្ឋាន សម្រេចគោលដៅសកល”។

ជាមួយគ្នានេះលោកជំទាវបានបន្តឱ្យដឹងថា«វគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់ដើម្បីពង្រឹងចំណេះដឹង និងសមត្ថភាពរបស់មន្ត្រីកាកបាទក្រហមកម្ពុជា នៅក្នុងការងារប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព (តាមបែបចូលរួម) និងប្រព័ន្ធប្រកាសឱ្យដឹងមុនរបស់សហគមន៍ ព្រមទាំងអាចយកចំណេះដឹងទាំងនេះ ទៅបណ្តុះបណ្តាលបន្តជូនមន្ត្រីសាខា អនុសាខា និងអ្នកស្ម័គ្រចិត្ត ហើយថែមទាំងអាចធ្វើការប៉ាន់ប្រមាណ ការកសាងផែនការភាពធន់ និងដែលអាចអនុវត្តបាន។»

ទន្ទឹមនឹងនេះលោកជំទាវបានបញ្ជាក់ថា «ដោយសារការផ្លាស់ប្តូរបរិបទនៃបរិយាកាសខាងក្រៅ (ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ និងការប្រែប្រួលរយៈពេលវែង ការរីកចម្រើនផ្នែកនគរូបនីយកម្មយ៉ាងឆាប់រហ័ស ការសឹករិចរិលបរិស្ថាន/ធម្មជាតិ។ល។) ដែលចាំបាច់ខ្លាំងសម្រាប់ពង្រឹងភាពធន់ ការយល់កាន់តែច្បាស់អំពីហានិភ័យដែលសហគមន៍កំពុងប្រឈម ក៏ដូចជាវិមាត្រសំខាន់ៗ ដែលអាចធ្វើ ឱ្យសហគមន៍មានភាពធន់ ដែលចាំបាច់ត្រូវមានអ្នកដែលចេះសម្របសម្រួលក្នុងការប៉ាន់ ប្រមាណ និងមានជំនាញធ្វើការប៉ាន់ប្រមាណ។»

ជាទីបញ្ចប់ក្នុងនាមកាកបាទក្រហមកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ដែលបានចូលរួមសហការ និងផ្តល់សាលប្រជុំរបស់សាខាសម្រាប់ដំណើរការវគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃនេះ និងថ្លែងអំណរគុណដល់សហព័ន្ធអន្តរជាតិ ដែលបានជួយឧបត្ថម្ភថវិកា និងអ្នកសម្របសម្រួលវគ្គមកពី IFRC Country cluster ទីក្រុងបាងកក និង IFRC/APRO ដែលឆ្លៀតពេលដ៏មានតម្លៃនាពេលនេះ។

នៅព្រឹកថ្ងៃដដែលបន្ទាប់ពីបើកវគ្គបណ្តុះបណ្តាល លោកជំទាវ ម៉ែននារីសោភ័គ អគ្គលេខាធិការរងទី១ រួមជាមួយលោកជំទាវ អាំង សុជាតា ខូយរីដា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ និងក្រុមការងារបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៥គ្រួសារ នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ (១០កំប៉ុង), ទឹកស៊ីអ៊ីវ ១យួរ, ឃីត (ក្រមា សារុង មុង ភួយ) ១កញ្ចប់, និងថវិកាមួយចំនួនផងដែរ។

ឆ្លៀតពេលបន្ទាប់ពីចុះជួបបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុតរួចមក លោកជំទាវអគ្គលេខាធិការរងទី១ និងក្រុមការងារ បន្តដំណើរចុះពិនិត្យមើលពីជីវភាពនិងការប្រកបរបរដាំដុះបន្លែរបស់បងប្អូនប្រជាពលរដ្ឋដែលបានចងក្រងជាសហគមន៍នៅតាមគេហដ្ឋានសម្រាប់ដាំបន្លែដែលមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ ស្ថិតនៅសួនបន្លែសហគមន៍ភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ផងដែរ។

ជាក់ស្តែងក្រោយពីបានចុះពិនិត្យផ្ទាល់ពីស្ថានភាពរស់នៅរបស់សហគមន៍ខាងលើ លោកជំទាវអគ្គលេខាធិការរងទី១ បានឱ្យដឹងថា ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ផែនទីបង្ហាញផ្លូវទៅកាន់ភាពធន់តាមរយៈការលើកកម្ពស់ ការប៉ាន់ប្រមាណភាពងាយរងគ្រោះ និងសមត្ថភាព” ពិតជាមានសារៈសំខាន់ខ្លាំង អាចឱ្យយើងបានដឹងថាប្រជាពលរដ្ឋទាំងអស់មិនមែនជួបការលំបាកទាំងអស់គ្នានោះទេ ប្រសិនបើគាត់អាចចងក្រងជាសហគមន៍និងទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសត្រឹមត្រូវ សង្កេតឃើញថាគ្រួសាររបស់ពួកគាត់មានជីវភាពល្អប្រសើរ។ ទន្ទឹមនឹងនេះបញ្ហាប្រឈមដែលបងប្អូនជួបប្រទះគឺបញ្ហាទឹក ជាមួយគ្នានេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដោះស្រាយបញ្ហាទឹកដើម្បីជួយសង្គ្រោះផលដំណាំរបស់បងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់ និងបានផ្តួចផ្តើមកសាងសហគមន៍កសិកម្មទំនើប និងបានចាត់មន្ត្រីកសិកម្មឃុំចុះជួយប្រជាពលរដ្ឋទៅដល់សហគមន៍ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង