**មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ អញ្ជើញបើកការពារនិក្ខេបបទបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាព្រះសីហនុរាជ**ប្រមុខការពារជាតិអាម៉េរិក ចែករំលែកព័ត៌មានស្ដីពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកលើប្រទេសយេម៉ែនពេលខាងមុខ**រដ្ឋមន្រ្តីសុខាភិបាល៖ «ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងពីដំបូង នឹងជួយប្រជាពលរដ្ឋយើង រស់នៅប្រកបដោយសុខភាពល្អ និងសុខុមាលភាព ដែលនឹងជួយកាត់បន្ថយចំណាយប្រាក់ហោប៉ៅគ្រួសារលើសុខភាព»**ក្រសួងកិច្ចការនារី មិនមានការពង្រីករចនាសម្ព័ន្ធនោះទេ ហើយបានធ្វើបច្ចុប្បន្នភាពមុខងារទៅតាមតម្រូវការរបស់សង្គមនាពេលបច្ចុប្បន្ន និងបានព្យាករណ៍ទៅពេលអនាគត**ចិន ប្រកាសថាខ្លួនប្រឆាំងចំពោះប្រទេសផ្សេងទៀតដែលធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាម៉េរិក**អតីតប្រធានាធិបតីកូរ៉េខាងត្បូង បានមកដល់តុលាការក្រុងសេអ៊ូល ដើម្បីចូលខ្លួនក្នុងសវនាការជាលើកទីពីរ**នាយកដ្ឋានឧតុនិយមថៃ៖ ការរញ្ជួយដីចំនួន៧ ត្រូវបានកត់ត្រានៅក្នុងទីក្រុង Mae Hong Son និងតាមបណ្តោយព្រំដែនមីយ៉ាន់ម៉ា**WHO ថាការកាត់បន្ថយជំនួយបរទេសរបស់អាមេរិក​ បានបង្កើន​ហានិភ័យមកលើ​​វិបត្តិ​មនុស្សធម៌​ទូទាំង​ពិភពលោក**ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលស្រុកព្រះនេត្រព្រះ**ប្រវតិ្តរូបសង្ខេបរបស់សម្ដេចប៉ាប ហ្រ្វង់ស៊ីស**សម្តេចប៉ាប ហ្រ្វង់ស៉ីស បានយាងចូលទិវង្គតហើយ ក្នុងព្រះជន្មាយុ៨៨ព្រះវស្សា**ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការបង្ក្រាប បទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដឹកនាំកិច្ចប្រជុំសមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការរៀបចំខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ និងខួបលើកទី៧០ នៃកាកបាទក្រហមកម្ពុជា**ប្រមុខក្រសួងមហាផ្ទៃ និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ**អភិបាលខេត្តកំពង់ធំ ណែនាំសិស្សានុសិស្ស ត្រូវខិតខំបន្តការសិក្សារៀនសូត្រ ដើម្បីអនាគតនៅពេលខាងមុខ**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន

អភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ច អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប

បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ទទួលបដិសណ្ឋារកិច្ច អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប លោក NarutSoontarodom  ចូលសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំខេត្ត ប្រារព្ធ ធ្វើ ឡើង នៅសាលប្រជុំ “ខ “សាលាខេត្ត ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល ខេត្ត បានបង្ហាញពីទំនាក់ទំនងដ៏ល្អរវាងខេត្តបន្ទាយមានជ័យ ជាមួយប្រទេសថៃ ដែលក្នុងរយៈពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន។

ឯកឧត្ដម ក៏បានរាយការណ៍សង្ខេបជូន អគ្គកុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ពីសក្កានុពលលេីវិស័យសំខាន់ដែរមាននៅក្នុងខេត្តបន្ទាយមានជ័យ តំបន់សេដ្ឋកិច្ចនៅក្នុងក្រុងប៉ោយបែត ដែលមានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ជាច្រកសម្រាប់ការចេញចូលអ្នកដំណើរ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ក្នុងនោះ មានភ្ញៀវទេសចរណ៍អន្តរជាតិចេញ-ចូល ប្រមាណជិត១ម៉ឺននាក់ក្នុង១ថ្ងៃ និងច្រកទ្វារព្រំដែនអន្តរជាតិមួយទៀតគឺ ច្រកស្ទឹងបត់ សម្រាប់ដឹកទំនិញចេញចូលដោយរថយន្តធុនធ្ងន់ ហើយនឹងមានការអនុញ្ញាតឱ្យមានការចេញចូលអ្នកដំណើរបាននាពេលខាងមុខនេះផងដែរ។ ក្រៅពីនេះមានច្រកទ្វារតំបន់ព្រំដែនចំនួន២ទៀតសម្រាប់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនចេញចូលដោះដូរទំនិញប្រចាំថ្ងៃ និងនាំចេញកសិផលផ្សេងៗ គឺច្រកទ្វារតំបន់ម៉ាឡៃ ស្ថិតក្នុងស្រុកម៉ាឡៃ និងច្រកទ្វារព្រំដែនតំបន់បឹងត្រកួន ស្ថិតក្នុងស្រុកថ្មពួក។

ជាមួយគ្នានោះដែរលោក NarutSoontarodom ក៏បានសម្តែងនូវក្តីរីករាយចំពោះការស្វាគមន៍ចំពោះដំណេីរទស្សកិច្ចរបស់លោកមកកាន់នៅក្នុងខេត្តបន្ទាយមានជ័យ។

តាមរយៈ ទំនាក់ទំនងដ៏ល្អ លោកក៏បាន ស្នេីសុំកិច្ចសហប្រតិបត្តិការពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បន្តកិច្ចសហប្រតិបត្តិការបន្តទៀត សហការស្រាជ្រាវ បង្ក្រាបករណីជំរិតតាមអនឡាញ, ល្បែងស៊ីសងតាមអនាញ នៅតាមព្រំដែនដែលមានជនជាតិថៃស្នាក់នៅធ្វេីការ ។ ជាពិសេស ភាគីថៃក៏បានស្នេីសុំភាគីខេត្តបន្ទាយមានជ័យ ក្នុងការសាសង់របស់តាមប ណ្តោយព្រំដែនរបស់ខ្លួន ដោយសុំការឯកភាពពីរដ្ឋាលខេត្តបន្ទាយមានជ័យ។

ឆ្លេីយតបតាមសំណេីររបស់កុងស៊ុលថ្មី ព្រះរាជាណាចក្រថៃ ប្រចាំខេត្តសៀមរាប ឯកឧត្ដម អ៊ុំ រាត្រី បានបញ្ជាក់ថា កន្លងរដ្ឋបាលខេត្ត ក៏ដូចជាគ្រប់បណ្តាសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ លេីកិច្ចការទាំងនេះប្រកបដោយភាពទទួលខុសត្រូវ ដោយពាក់ព័ន្ធករណីជំរិតតាមអនឡាញ ឯកឧត្ដម អភិបាល ខេត្ត បញ្ជាក់យ៉ាងច្បាស់ថា ក្នុងខេត្តបន្ទាយមានជ័យ មិនមានករណីជំរិតអនាញពីសំណាក់ជនជាតិថៃនោះទេ ។ ពាក់ព័ន្ធការស្នេីរសុំកសាងរបងតាមព្រំដែនក្នុងទឹកដីថៃនោះ ក្នុងនាមរដ្ឋបាលខេត្តមិនមានការជំទាស់នោះទេ តែភាគីថៃត្រូវមានការឯកភាពគ្នា ពីគណៈកម្មការ តាមព្រំដែនទាំង២ រវាងខេត្តនិងខេត្ត ជាពិសេសរដ្ឋាភិបាលនៃប្រទេសទាំង២ ។

ក្នុងនោះដែរភាគីទាំងពីរ ក៏បានប្តេជ្ញារយ៉ាងមុះមុតក្នុងកិច្ចសហប្រតិបត្តិការក្នុងនាមប្រទេសជាមិត្ត ដោយបន្តរួមគ្នាទប់ស្កាតលរាល់បទល្មេីសនៅតាមបន្ទាត់ព្រំដែនរវាងប្រទេសទៃងពីកម្ពុជា-ថៃ ទប់ស្កាត់រាល់ទំនិញគេចពន្ធ ,ការលួចឆ្លងដែនដោយខុសច្បាប់រវាងប្រជាពលរដ្ឋទាំងសងខាង ជាពិសេសការលួចរត់ពន្ធគ្រឿងញៀនតាមព្រំដែន ដែលកន្លងទៅភាគីទាំង២ បានសហការរួមគ្នាបង្ក្រាបបានជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង