**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល**អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា**នាយកប្រចាំប្រទេស នៃអង្គការ WVI ប្រកាសគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែមានភាពស្អិតល្មួតបន្ថែមទៀត**រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**មេទ័ពជើងគោកម៉ាឡេស៊ី កោតសរសើរកម្ពុជាចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ​**អាមេរិក​ដំឡើង​ពន្ធ​ខ្ពស់​ដល់​ទៅ ៣.៥២១ភាគរយ លើ​ការ​នាំ​ចូល​ពន្លឺព្រះអាទិត្យ​ពី​ប្រទេសអាស៊ីអាគ្នេយ៍**រដ្ឋមន្រ្តី ឈាង រ៉ា៖ ថ្នាក់ដឹកនាំមិនមែនសម្រេចកិច្ចការបាន ដោយត្រឹមតែការចរចារនោះទេ គឺបន្ថែមពីនោះទាមទារនូវសមត្ថភាពពិចារណាគិតគូរយ៉ាងល្អិតល្អន់ប្រកបដោយភាពត្រឹមត្រូវ**ឧបនាយករដ្ឋមន្រ្តី ២រូប អញ្ជើញប្រកាសខេត្តកំពង់ស្ពឺ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋ ជិត៦មុឺនបណ្ណ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ**កម្ពុជា-ចក្រភពអង់គ្លេស បញ្ជាក់អំពីការរីកចម្រើនក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានរិះរកមធ្យោបាយដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី**ឱកាសការងារ! អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា ១៥រូប**និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ចេញសេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ**ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងករណីស៊ើបអង្កេតប្រឆាំងនឹងការលក់បង្ខូចថ្លៃ និងការឧបត្ថម្ភធនលើផលិតផលបន្ទះសូឡានាំចូលពីកម្ពុជា**អភិបាលខេត្តកំពង់ធំ៖ ការអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរ**ចូលឆ្នាំថ្មីមានក្មេងទំនើង ជាង ១០នាក់ ត្រូវបញ្ជូនទៅពន្ធនាគារ ក្រោយចូលឆ្នាំករណីនេះថយចុះច្រើន!

រដ្ឋមន្ត្រីក្រសួងអប់រំ៖ បច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកនៅក្នុងការលើកកម្ពស់លទ្ធផលសិក្សា ជំរុញការប្រើប្រាស់វិធីសាស្រ្តបង្រៀន

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានចូលរួមចំណែកនៅក្នុងការលើកកម្ពស់លទ្ធផលសិក្សា ជំរុញការប្រើប្រាស់វិធីសាស្រ្តបង្រៀន ប្រកបដោយភាពច្នៃប្រឌិត និងទំនើបកម្មសម្ភារៈសិក្សាក៏ដូចជាក្នុងទីផ្សារការងារ ក៏ប៉ុន្តែបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ក៏អាចជាបញ្ហាប្រឈមមួយសម្រាប់ប្រព័ន្ធអប់រំ នាពេលបច្ចុប្បន្ន។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យលើកឡើងទៀតថា សម្រាប់គ្រូបង្រៀនវិញ បានប្រើប្រាស់ AI ដើម្បីរៀបចំមេរៀន និងកិច្ចតែងការបង្រៀន ការប្រើប្រាស់ AI ដើម្បីពិនិត្យកិច្ចការរបស់សិស្ស កាត់បន្ថយការប្រើប្រាស់ពេលពេលវេលា ក្នុងការផលិតធនធានបង្រៀន ព្រមទាំងជួយដល់ការងាររដ្ឋបាលសិក្សាផ្សេងៗ ដូចជា៖ ការបកប្រែភាសា ការស្វែងរកព័ត៌មាន ការសរសេរអត្ថបទ ការបង្កើតមេរៀន សំណួរ វីដេអូបង្រៀន ផលិតរូបភាពដើម្បីប្រើប្រាស់ក្នុងការបង្រៀន និងល្បែងសិក្សា ។ល។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីថាក្រសួងមានទិសដៅបញ្ជ្រាបបច្ចេកវិទ្យាអប់រំ និងបញ្ញាសិប្បនិម្មិត (AI) ដែលជាមធ្យោបាយជំនួយដល់ការរៀន និងការបង្រៀន។ គ្រូបង្រៀននៅតាមជនបទ ក៏អាចប្រើប្រាស់បច្ចេកវិទ្យា ក្នុងការបង្រៀនបានល្អប្រសើរផងដែរ ប្រសិនបើគ្រូបង្រៀនមានផ្នត់គំនិត និងការប្តេជ្ញាចិត្តទទួលយកបច្ចេកវិទ្យាអប់រំថ្មី។ ចំណុចខាងលើនេះទាមទារនូវកិច្ចសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ។ ក្រសួងនឹងរៀបចំយន្តការវាយតម្លៃទទួលស្គាល់គ្រូល្អ បង្រៀនបច្ចេកវិទ្យា រួមទាំងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយបញ្ហាខ្វះគ្រូ និងខ្វះបន្ទប់រៀន។

បើតាមឧបនាយករដ្ឋមន្ត្រី នៅកម្រិតឧត្តមសិក្សា និស្សិតត្រូវចាប់យកឱ្យបាននូវជំនាញបញ្ញាសិប្បនិម្មិត (AI) និងជំនាញស្ទែម (STEAM) ជាពិសេសផ្សារភ្ជាប់ការអប់រំ ទៅនឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងទីផ្សារការងារ។ ជាមួយគ្នានេះ ក្រសួងនឹងរៀបចំបង្កើតក្រុមការងារ ដើម្បីពិនិត្យឡើងវិញលើការពង្រឹងការបង្រៀនគណិតវិទ្យា និងស្ថិតិ ដើម្បីឆ្លើយតបនឹងបច្ចេកវិទ្យា និងបញ្ញាសប្បនិម្មិត(AI) នាសតវត្សទី២១ ដោយទាមទារឱ្យសាកលវិទ្យាល័យត្រូវតែមានការកែលម្អជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង