**ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ រៀបចំពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរ សិរីសួស្តី ជ័យមង្គល ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំសោភណភាពក្នុងក្រុងកំពង់ចាម ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់**ក្រុមការងារអង្គការ WWF រកឃើញកូនសត្វរំពេទន្លេ និងកូនសត្វត្រយងចង្កំក-ស ហើរជាលើកដំបូងនៅតំបន់ទេសភាពព្រៃលិចទឹកមេគង្គ**សន្និសីទប្រធានសភានៃអន្តរសភាក្រោមការដឹកនាំរបស់សម្តេចប្រធានរដ្ឋសភាកម្ពុជា បានឯកភាពលើតួនាទីដ៏សំខាន់នៃការទូតសភានិងកិច្ចសន្ទនាអន្តរសភា ដើម្បីវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពរួមគ្នា**កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥៖ សម្តេចប្រធានរដ្ឋសភា អំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបានបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាព**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញបើកព្រឹត្តិការណ៍ “សង្ក្រាន្តព្រៃវែង ២០២៥”**ប្រជាពលរដ្ឋសម្រុកចាកចេញពីភ្នំពេញទៅស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាមរថយន្ដក្រុងដោយមិនគិតថ្លៃ**អ្នកនាំពាក្យក្រសួងព័ត៌មាន៖ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ**សម្តេចធិបតី រំពឹងថាផ្លូវជាតិលេខ៧១សេ នឹងរួមចំណែកសម្រួលដល់ការដឹកជញ្ជូនកសិផល និងទាក់ទាញការវិនិយោគបន្ថែមទៀតមកកាន់តំបន់នេះ**សម្តេចធិបតី៖ ចំពោះមុខនៃបញ្ហាសង្គ្រាមពាណិជ្ជកម្ម រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងចរចាដោះស្រាយ ដើម្បីរក្សាឱ្យបាននូវផលប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ**សម្តេចធិបតី៖ ស្ពាន និងផ្លូវលើទឹកដី ស្ទឹងត្រង់ និងក្រូចឆ្មារ គឺមានអត្ថន័យណាស់សម្រាប់គ្រួសារសម្តេច**សម្តេចធិបតី៖ ឆ្នាំនេះរាជរដ្ឋាភិបាលនិងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តមានលក្ខណៈធំ ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនិងទាក់ទាញភ្ញៀវទេសចរណ៍**សម្ដេចធិបតី ផ្ដាំទៅអ្នកវិភាគមួយចំនួនថាបើរដ្ឋាភិបាលមិនធ្វើអីសោះ មិនមានអ្វីសម្ពោធសមិទ្ធផលដូចថ្ងៃនេះទេ**សម្តេចធិបតី ស្នើឱ្យពិនិត្យលើផ្លូវដែលមាននៅសល់ពីសង្គម ដើម្បីជួសជុល និងពង្រីកបន្ថែម ដើម្បីប្រើប្រាស់**សម្តេចធិបតី អំពាវនាវដល់ប្រជាពលរដ្ឋបើកបរកុំលឿនកុំស្រវឹងក្នុងឱកាសចូលឆ្នាំថ្មីនេះ**សម្តេចធិបតី៖ ចិនជាមិត្តមួយដែលមិនអាចខ្វះបានរបស់កម្ពុជា**សម្តេចធិបតី និងឯកអគ្គរដ្ឋទូតចិន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥**សារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណចំពោះការបន្តគាំទ្ររបស់ធនាគារពិភពលោក ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំកម្ពុជា ជាងមួយទសវត្សមកនេះ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោកស្រី Tania Meyer, Country Manager ធនាគារពិភពលោកប្រចាំកម្ពុជា និងលោក Cristian Aedo, Practice Manager សម្រាប់ការអប់រំ តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៃធនាគារពិភពលោក និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ជំនួបនេះមានគោលបំណងដើម្បីពិនិត្យតាមដានវឌ្ឍនភាពនៃគម្រោងក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារពិភពលោក ដូចជា គម្រោងកែលម្អការអប់រំឧត្តមសិក្សាជំហានទី២ (HEIP2), គម្រោងកែលម្អការអប់រំទូទៅ (GEIP) និងគម្រោងកែលម្អការអប់រំ មធ្យមសិក្សា (SIEP) និងគម្រោងការអប់រំមូលដ្ឋាន(BEIP) ព្រមទាំងពិភាក្សាពីការបន្តកែលម្អគោលនយោបាយសំខាន់ៗដើម្បីជំរុញឱ្យមានការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅលើបញ្ហានានាក្នុងវិស័យអប់រំ ដោយដោះស្រាយបញ្ហាប្រឈមតាមវិស័យ និងកិច្ចសហការសម្រាប់ការអនុវត្តការងារបន្ត។

ក្នុងឱកាសនៃជំនួបនេះ ភាគីធនាគារពិភពលោក បានចូលរួមអបអរសាទរចំពោះការដាក់ឱ្យអនុវត្តគម្រោងកែលម្អឧត្តមសិក្សា ជំហានទី២ និងបានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ផ្តល់នូវកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជំរុញឱ្យរាល់កិច្ចសហប្រតិបត្តិការដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ។ ក្នុងភាពជាដៃគូនេះ ភាគីធនាគាពិភពលោក បានបង្ហាញការគាំទ្ររាល់គំនិតផ្តួចផ្តើម និងបន្តចូលរួមចំណែកអនុវត្តផែនការយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយបានគូសបញ្ជាក់ពីការបេ្តជ្ញាចូលរួមដោះស្រាយបញ្ហាប្រឈមនានាក្នុងការលើកកម្ពស់ការរៀន និងបង្រៀន ការផ្តល់ការប្រឹក្សា និងវិភាគ (Advisory Services and Analytics – ASA) ដើម្បីដោះស្រាយគម្លាតចំណេះដឹងក្នុងវិស័យអប់រំ និងការកសាងសមត្ថភាពសម្រាប់ការសម្រេចចិត្ត។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក និងចែករំលែកពីវឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការធ្វើកំណែទម្រង់គ្រូបង្រៀន ជំរុញឱ្យមានការកែលម្អវិធីសាស្ត្របង្រៀន និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ បញ្ញាសិប្បនិមិ្មត (AI) ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការរៀន និងបង្រៀន ដោយរំលេចពីការដាក់បញ្ចូលកម្មវិធីនេះទៅក្នុងការបណ្ដុះបណ្ដាលគ្រូ និងបន្តធ្វើឱ្យប្រសើរឡើងនូវធនធានដែលមានស្រាប់ ជាជាងធ្វើការផ្លាស់ប្តូរ ឬបង្កើតថ្មី។ ទន្ទឹមនឹងនេះ ក្រសួងក៏បាននិងកំពុងផ្តោតលើការកែលម្អគុណភាព និងការប្រើប្រាស់គ្រូបង្រៀនជាប់កិច្ចសន្យា ធ្វើវិសោធនកម្មប្រកាសស្តីពីគ្រូបង្រៀនជាប់កិច្ចសន្យា, ណែនាំការផ្តល់អាជ្ញាបណ្ណគ្រូបង្រៀន ដោយត្រូវការបទប្បញ្ញត្តិ និងគោលនយោបាយថ្មី, ការពង្រឹងមូលនិធិប្រតិបត្តិការសាលា (School Operating Fund – SOF)។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបន្តគាំទ្ររបស់ធនាគារពិភពលោក ក្នុងការអនុវត្តកំណែទម្រង់វិស័យអប់រំជាងមួយទសវត្សមកនេះ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា និងរំលេចពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការបន្តកែលម្អកម្មវិធីសិក្សា ជាពិសេសនៅកម្រិតឧត្តមសិក្សា ដោយសហការជាមួយវិស័យឯកជន ដើម្បីសិក្សាស្វែងយល់ពីតម្រូវការទីផ្សារការងារ និងនិន្នាការពិភពលោកនៃតម្រូវការជំនាញ ខណៈបញ្ញាសិប្បនិម្មិតកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស នឹងធ្វើឱ្យជំនាញមួយចំនួនលែងប្រើប្រាស់នាពេលអនាគត និងបានផ្តល់អនុសាសន៍ឱ្យ HEIs ត្រូវរៀបចំបណ្ណាល័យឌីជីថល និងកន្លែងសិក្សា-ការងាររួមគ្នា (co-learning and working space) សម្រាប់ការសិក្សាពេញមួយជីវិត ដែលផ្សារភ្ជាប់ទំនាក់ទំនងគ្នា រវាងការសិក្សា អតីតនិស្សិត សង្គមវិទ្យាសាស្ត្រ និងវិស័យឯកជន សំដៅលើកកម្ពស់ការចែករំលែកបទពិសោធ និងចំណេះដឹងថ្មីៗ៕

អត្ថបទដែលជាប់ទាក់ទង