**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម

ឯកឧត្ដម ប៉ែន បូណា៖ រដ្ឋាភិបាលអាណត្តិថ្មី បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ទាំងម្ចាស់បុរី ទាំងធនាគារ ព្រោះបើធនាគារដួលរលំ នោះបញ្ហាជាច្រើននឹងចូលមកដល់

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រដ្ឋាភិបាលអាណត្តិថ្មី បាននិងកំពុងខិតខំប្រឹងប្រែងដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ ទាំងម្ចាស់បុរី ទាំងធនាគារ ព្រោះបើធនាគារដួលរលំ នោះបញ្ហាជាច្រើននឹងចូលមកដល់។

នៅក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» ដែលផ្សព្វផ្សាយនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះឯកឧត្ដម ប៉ែន បូណា បានឱ្យដឹងថា ការជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលជំពាក់ធនាគារ និងការធ្វើឱ្យចរន្តសេដ្ឋកិច្ចមានដំណើរការទៅមុខ គឺជាបញ្ហាធំដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់។

បើតាម អ្នកនាំពាក្យរាជរដ្ឋាភិបាល, នៅមុនកូវីដ១៩ សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានស្ថានភាពល្អ ការទិញដូរអចលនទ្រព្យ កើនឡើងជាហូរហែរ ដែលការទិញដូរជាច្រើន បានធ្វើឡើងតាមរយៈការបង់រំលោះ និងការខ្ចីប្រាក់ធនាគារជាដើម។ ប៉ុន្តែនៅពេលកូវីដ១៩ បានចូលមកដល់ អ្វីៗបានជាប់គាំង ប្រាក់ចំណូលប្រជាពលរដ្ឋថយចុះ ដែលធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋមានបញ្ហា និងលំបាកក្នុងការសងបំណុល។

ឯកឧត្ដម ប៉ែន បូណា បានគូសបញ្ជាក់បន្ថែមថា ដើម្បីធ្វើឱ្យចរន្តសេដ្ឋកិច្ចមានភាពល្អរលូន រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់លើបញ្ហានេះ និងបានស្នើឱ្យធនាគារជាតិនៃកម្ពុជាជួយសម្រួលចំពោះអត្រាការប្រាក់ នៅបណ្ដាមីក្រូហិរញ្ញវត្ថុ ធនាគារ ជូនដល់បងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង