**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ

ឯកឧត្ដម ប៉ែន បូណា៖ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី គឺជារាជរដ្ឋាភិបាល ដែលមានថាមពលខ្លាំងក្លា ជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាប វរធិបតី ហ៊ុន ម៉ាណែត គឺជារាជរដ្ឋាភិបាលដែលមានសុខភាពល្អ មានថាមពលខ្លាំងក្លា ហើយជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ហើយសមិទ្ធផលធំៗមួយចំនួន ត្រូវសម្រេចបាន។

ឯកឧត្ដម ប៉ែន បូណា លើកឡើងបែបនេះនៅក្នុងវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ» ដែលផ្សព្វផ្សាយនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ជាមួយគ្នានេះ ឯកឧត្ដម ប៉ែន បូណា បានបង្ហាញពីសមិទ្ធផលធំៗមួយចំនួន ដែលសម្រេចបានដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះមានដូចជា៖

ទី១៖ ប្រជាពលរដ្ឋបានទទួលផលប្រយោជន៍យ៉ាងធំធេង ពីនយោបាយសុខាភិបាលរបស់រាជរដ្ឋាភិបាល ដោយក្នុងនោះ រាជរដ្ឋាភិបាល បានផ្តល់បណ្ណសមធម៌ដល់ប្រជាពលរដ្ឋ ក្នុងការព្យាបាលជំងឺដោយឥតគិតថ្លៃ និងការធ្វើកំណែទម្រង់សុខាភិបាល។

ទី២៖ ប្រជាពលរដ្ឋទទួលផលពីនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបំបាត់បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង ចោរកម្ម ធ្វើម៉េចឲ្យភូមិ-ឃុំ ពលរដ្ឋរស់នៅមានសុវត្ថិភាព និងភាពសុខសាន្ត។

ទី៣៖ ប្រជាពលរដ្ឋទទួលផលពីការបង្ក្រាបការទន្ទ្រានដីខុសច្បាប់ និងបទល្មើសនេសាទ ដើម្បីការពារធនធានធម្មជាតិ និងធនធានជលផលឲ្យបានគង់វង្ស សម្រាប់កូនខ្មែរតជំនាន់ទៅមុខទៀត។

ទី៤៖ ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍អំពីកិច្ចអន្តរាគមន៍ផ្នែកហរិញ្ញវត្ថុ ដែលរាជរដ្ឋាភិបាលឲ្យរៀបចំឥណទានឡើងវិញ។

ទី៥៖ ប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ពីកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះ ទី១. ដើម្បីផ្តល់ដីកម្មសិទ្ធិដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទី២. ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យក្នុងការទន្ទ្រានដីរដ្ឋ និងទី៣ ដើម្បីការពារព្រៃឈើ បរិស្ថាន និងអភិវឌ្ឍសហគមន៍៕

អត្ថបទដែលជាប់ទាក់ទង