**ចំនួនអ្នកស្លាប់កើនឡើងដល់ ១,៦៤៤នាក់ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា**មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នឹងចូលរួមកិច្ចប្រជុំកំពូលរបស់មេដឹកនាំថ្នាក់តំបន់ក្នុងប្រទេសថៃនៅសប្តាហ៍ក្រោយ**ក្រសួងការបរទេស៖ មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ណាមួយថាមានជនជាតិខ្មែរបានបាត់បង់ជីវិត បណ្តាលមកពីគ្រោះរញ្ជួយដីទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងថៃ**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបណ្ឌិត្យសភានគរបាលកម្ពុជា រួមគ្នាជំរុញឲ្យនិស្សិតនគរបាលប្រើប្រាស់ App NoDrug**ក្រសួងធនធានទឹក៖ កម្រិតរញ្ជួយរបស់ aftershock នៅមីយ៉ាន់ម៉ា នាម៉ោង ១៤:០៣នាទី នាថ្ងៃទី២៩ ខែមីនានេះ បានថយចុះមកត្រឹមកម្រិត ៣,៥ វ៉ិចទ័រ**ចិននឹងផ្តល់ជំនួយមនុស្សធម៌បន្ទាន់ចំនួន ១០០លានយន់ដល់មីយ៉ាន់ម៉ា**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការសោកស្តាយ និងក្រៀមក្រំយ៉ាងជ្រាលជ្រៅជាមួយ​រាជរដ្ឋាភិបាល និងប្រជាជនថៃ ចំពោះការជួបនូវហេតុការណ៍មហន្តរាយ​នៃគ្រោះ​រញ្ជួយដី**រដ្ឋមន្ត្រី ថោ ជេដ្ឋា៖ បច្ចុប្បន្ន កម្ពុជានៅពុំទាន់មានអ្នកជំនាញ និងឧបករណ៍វាស់ស្ទង់លើវិស័យរញ្ជួយផែនដីនៅឡើយទេ**អាមេរិក​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​កូរ៉េ​ខាង​ជើង​ចំពោះ​ភ្លើង​ឆេះ​ព្រៃ ដោយ​សន្យា​ផ្តល់​ជំនួយ​ចាំបាច់**អភិបាល​ស្រុកសូទ្រនិគម អំពាវនាវដល់ពលរដ្ឋក្នុងតំបន់ បន្តយកចិត្តទុកដាក់តាមដានសភាពការណ៍ និងព័ត៌មានពាក់ព័ន្ធករណីរញ្ជួយដី **រថយន្តតាក់ស៊ី EV របស់ចិនទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពេលមានការកើនឡើងនៃសីតុណ្ហភាព**ក្រសួងសុខាភិបាល៖ មនុស្ស៩២១នាក់ ត្រូវបានសម្លាប់ក្នុងដែនដីប៉ាឡេស្ទីន ចាប់តាំងពីអ៉ីស្រាអែល បានបន្តការវាយប្រហារក្នុងទ្រង់ទ្រាយធំសាជាថ្មី**UN ទាត់ចោលយោបល់របស់លោក ពូទីន ដែលចង់ឱ្យអ៊ុយក្រែនត្រូវដាក់ឱ្យស្ថិតក្រោម រដ្ឋាភិបាលបណ្តោះអាសន្នមួយ ដើម្បីអាចបញ្ចប់សង្រ្គាម**អាមេរិក ចោទប្រកាន់លើដាណឺម៉ាក ថាធ្វើមិនបានល្អក្នុងការរក្សាការពារដែនដី Greenland ឱ្យមានសុវត្ថិភាព**ប្រមុខការពារជាតិអាម៉េរិក អះអាងជាថ្មីនូវការប្តេជ្ញាចិត្តដែកថែបរបស់រដ្ឋធានីវ៉ាស៊ីនតោន ចំពោះសន្ធិសញ្ញាការពារជាតិជាមួយហ្វីលីពីន**ប្រទេសថៃមានបំណងកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកត្រឹម ២០ពាន់លានដុល្លារតាមរយៈការនាំចូលផលិតផលសហរដ្ឋអាមេរិកបន្ថែមទៀត**មាសបានឡើងថ្លៃដល់កម្រិតខ្ពស់បំផុត!**ផ្សារហ៊ុនថៃបានផ្អាកសកម្មភាពជួញដូរទាំងអស់ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងខ្លា**តោះមកស្គាល់ប្រទេសទាំង៨ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីញឹកញាប់ជាងគេ គិតចាប់ពីឆ្នាំ១៩៩០ ដល់ ឆ្នាំ២០២៤

នាយករដ្ឋមន្រ្តីថៃ៖ ថៃបានអនុវត្តស្របទៅតាមច្បាប់សិទ្ធិមនុស្ស នៅពេលបញ្ជូនជនជាតិភាគតិច Uyghur ៤០នាក់ ត្រឡប់ទៅចិនវិញ

បាងកក៖ នៅថ្ងៃចន្ទ ទី៣ ខែមីនា នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៉ីណាវ៉ាត់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ប្រទេសរបស់លោកស្រី បានអនុវត្តស្របទៅតាមច្បាប់សិទ្ធិមនុស្ស នៅពេលបញ្ជូនជនជាតិភាគតិច Uyghur ចំនួន៤០នាក់ ត្រឡប់ទៅប្រទេសចិនវិញ កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការលើកឡើងដូចខាងលើរបស់លោកស្រីនាយករដ្ឋមន្រ្តីថៃ គឺបន្ទាប់ពីអង្គការសហប្រជាជាតិ (UN) និងប្រទេសមួយចំនួន រួមមាន​សហរដ្ឋអាមេរិក និងអូស្រ្តាលី ជាដើម បានចេញមុខថ្កោលទោសប្រទេសថៃ ជុំវិញរឿងនេះ។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស UN បាននិយាយថា វាគឺជាទង្វើរំលោភបំពានយ៉ាងច្បាស់ ចំពោះច្បាប់សិទ្ធិមនុស្សអន្តរជាតិ។ រីឯអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់ថៃ ក៏បានចេញមុខថ្កោលទោសផងដែរ ដោយនិយាយថា ទីក្រុងវ៉ាស៉ីនតោន ថ្កោលទោសជាទម្ងន់លើទង្វើរបស់ថៃ ដែលផ្ទុយពីកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន នៅក្រោមអនុសញ្ញាពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ក៏ដូចជាសន្ធិសញ្ញាសកលផ្សេងៗទៀត។

យ៉ាងណាមិញ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីសប្តាហ៍មុន រដ្ឋាភិបាលថៃ បាននិយាយថា ការសម្រេចចិត្តបញ្ជូនជនជាតិ Uyghur ត្រឡប់ទៅកាន់ប្រទេសចិនវិញបែបនេះ គឺធ្វើឡើងស្របតាមសំណើរបស់ទីក្រុងប៉េកាំង ដែលបានផ្តល់ការធានាអះអាងថា អ្នកទាំងនោះនឹងមិនប្រឈមការដាក់ពិន័យ ឬការធ្វើបាបអ្វីឡើយ។ ម៉្យាងវិញទៀត ពួកគេផ្ទាល់ បានយល់ព្រមត្រឡប់ទៅវិញ ដោយស្ម័គ្រចិត្ត ក្រោយបានអានកិច្ចព្រមព្រៀងរបស់ចិន ដែលស្នើសុំការធ្វើមាតុភូមិនិវត្តន៍ពួកគេ ហើយប្រកាសអះអាងថា ពួកគេនឹងត្រូវអនុញ្ញាត ឱ្យរស់នៅជាធម្មតា។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ ថៃធ្លាប់ចាប់បញ្ជូនជនជាតិភាគតិច Uyghur ១០៩នាក់ត្រឡប់ទៅកាន់ប្រទេសចិនវិញ ជាហេតុជំរុញឱ្យមានការថ្កោលទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផងដែរ នៅពេលនោះ៕

អត្ថបទដែលជាប់ទាក់ទង