**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនក្មេងទំនើងប្រុសស្រី ៨នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥**ព្រឹកនេះ! សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត**បទវិភាគ៖ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងការបើកទូលាយចំពោះក្រៅប្រទេសប្រកបដោយកម្រិតខ្ពស់របស់ប្រទេសចិននឹងនាំមកនូវឱកាសអភិវឌ្ឍន៍ដ៏ទូលំទូលាយសម្រាប់ការវិនិយោគបរទេស**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម

សន្ដិបណ្ឌិត ចាន់ អ៊ាន៖ ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ និងផ្ដល់អាទិភាពខ្ពស់ដល់ការងារអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ

ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការរៀបចំ និងហ្វឹកហ្វឺនផែនឈរ និងផែនព្យុហយាត្រា បានថ្លែងថា ក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់និងផ្តល់អាទិភាពខ្ពស់ដល់ការងារ អប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ និងជំនាញ វិជ្ជាជីវៈនគរបាល ឱ្យបានល្អប្រសើរ ក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការលើកឡើងរបស់ ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន នាឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីសំណេះសំណាល និងត្រួតពិនិត្យកម្លាំងផែនព្យុហយាត្រា សម្រាប់ប្រារព្ធពិធីអបអរសាទរខួបកំណើត នគរបាលជាតិកម្ពុជា លើកទី៨០។

ឯកឧត្តមសន្ដិបណ្ឌិត ចាន់ អ៊ាន បានបន្ដថា ទន្ទឹមនេះដែរ ក្រសួង ក៏បានចំណាយថវិកាជាច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់និងបំពាក់សម្ភារៈផ្សេងៗ នៅបណ្ឌិត្យសភានគរបាលកម្ពុជា សាលានគរបាល ជាតិភូមិភាគទាំងអស់ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដើម្បីឱ្យឆ្លើយតប ទៅនឹងតម្រូវការនៃការងារបណ្តុះបណ្តាលនិងស្របតាមស្តង់ដាគុណភាពដែលបានកំណត់។

តាមរយៈសមិទ្ធផលគួរឱ្យមានមោទនភាពនេះ ឯកឧត្តមសន្ដិបណ្ឌិត បានកោតសរសើរដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ គ្រូនគរបាលជាតិ និងមន្ត្រីនៃបណ្ឌិត្យសភា សាលានគរបាលជាតិភូមិភាគទាំង៦ និងសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ដែលមានគំនិតនវានុវត្តន៍ និងចេះច្នៃប្រឌិត ក្នុងការកៀរគរថវិកាពីប្រភពធនធានសម្រាប់ការអភិវឌ្ឍបម្រើឱ្យផលប្រយោជន៍ រួមរបស់ជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១-ក្មួយៗត្រូវយកចិត្តទុកដាក់សិក្សានិងហ្វឹកហាត់ឱ្យបានខ្លាំងក្លា ខ្ជាប់ខ្ជួន ទៅតាម កាលវិភាគសិក្សាដែលបានកំណត់ ព្រោះការប្រឹងប្រែងរបស់ក្មួយៗមានសារៈសំខាន់ណាស់ គឺដើម្បីប្រទេសជាតិជាទីស្រឡាញ់របស់យើង។

២-ប្រឹងប្រែងហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា ឱ្យបានល្អប្រសើរ ប្រកបដោយ ភាពម៉ឺងម៉ាត់ ម៉ត់ចត់ និងស្វាហាប់ ដើម្បីកិត្តិយសកងកម្លាំងនគរបាលជាតិ កិត្តិយស ក្រសួងមហាផ្ទៃ និងលើកកិត្តិយសដល់សង្គមជាតិយើងទាំងមូល ក្នុងឱកាសរំឭកខួប អនុស្សាវរីយ៍លើកទី៨០ ខាងមុខ។

៣-គោរពវិន័យ បទបញ្ជា និងការកំណត់របស់គ្រូបង្រៀន និងគ្រូបង្វឹក។

នាឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥តទៅ អនុគណៈកម្មការរៀបចំ និងហ្វឹកហ្វឺនផែនឈរនិងផែនព្យុហយាត្រា បានដំណើរការហ្វឹកហ្វឺនដល់និស្សិតនៅបណ្ឌិត្យសភា នគរបាលកម្ពុជានិងចាប់ពីថ្ងៃទី២៤ ខែមីនា រហូតដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅសាលា នគរបាលជាតិភូមិភាគ។

សូមរំលឹកថា មកទល់ពេលនេះ នគរបាលជាតិកម្ពុជា មានអាយុ ៨០ឆ្នាំហើយ ខណៈ ខួបអនុស្សាវរីយ៍លើកទី៨០ នឹងធ្វើនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង