**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

ក្រសួងសុខាភិបាល រៀបចំសន្និបាតលើកទី៤៤ បូកសរុបសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ និងឆ្នាំបន្ត


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងសុខាភិបាល បានរៀបចំ​ «សន្និបាតលើកទី៤៤ បូកសរុបសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារ ឆ្នាំ២០២៥ និងឆ្នាំបន្ត» ដែលធ្វើឡើងក្រោមអធិបតីភាព ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ឯកឧត្ដមសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចុកោណ-ដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្សនូវសន្តិភាព ដែលមានគុណតម្លៃជាសកល ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការសម្រេចបាននូវវឌ្ឍនភាពថ្មី ក្នុងការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ច រួមទាំងវឌ្ឍនភាពនៃវិស័យសុខាភិបាលឆ្នាំ២០២៤ ជាពិសេស ការបន្តកែលម្អសុខភាព និងសុខុមាលភាពប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់ ដែលជាកត្តាសារវន្តរួមចំណែកដល់ការអភិវឌ្ឍមូលធនមនុស្ស និងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។

នៅក្នុងឆ្នាំ២០២៤ ក្នុងការបំរើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ រួមមាន៖ សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ និងអន្តរាគមន៍សុខភាពសាធារណៈសារវន្ត តាមរយៈ កម្មវិធីលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភ កម្មវិធីបង្ការ និងគ្រប់គ្រងជំងឺឆ្លង រួមទាំងប្រព័ន្ធសន្តិសុខសុខភាព និងកម្មវិធីជំងឺមិនឆ្លង និងបញ្ហាសុខភាពសាធារណៈដទៃទៀត។ រីឯ កម្មវិធីពង្រឹងប្រព័ន្ធសុខាភិបាល ដែលផ្តោតជាចម្បងលើការអភិវឌ្ឍស្ថាប័ននិងអភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក៏ត្រូវបានកត់សម្គាល់ដោយវឌ្ឍនភាពផងដែរ។

ឯកឧត្ដមសាស្ដ្រាចារ្យបានថ្លែងបន្ដថា «ក្នុងន័យនេះ ខ្ញុំសូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការសុខាភិបាលគ្រប់លំដាប់ថ្នាក់ រដ្ឋបាលរាជធានី ខេត្ត ដែលបានខិតខំអនុវត្តការងារ តាមតួនាទី និងភារៈកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចំពោះក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមវិភាគទានដ៏សំខាន់ ក្នុងការបំរើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍវិស័យសុខាភិបាល»។

ជាមួយវឌ្ឍនភាព ដែលវិស័យសុខាភិបាលសម្រេចបាននាពេលបច្ចុប្បន្ន នៅមានកិច្ចការសំខាន់ៗជាច្រើនទៀត ដែលអង្គភាពសុខាភិបាល គ្រប់លំដាប់ថ្នាក់ នឹងបន្តអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងសក្តិសិទ្ធភាព ដើម្បីលើកកម្ពស់ការបំរើសេវាថែទាំសុខភាព និងអន្តរាគមន៍សុខភាពសាធារណៈជាសារវ័ន្តជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរជាងឆ្នាំ២០២៤ ជាពិសេស ការបង្កើនសមិទ្ធកម្មប្រព័ន្ធសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ឆ្នាំ២០៣០ ទាក់ទងសុខភាព រួមទាំងបន្តពង្រឹងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ ការពង្រីកសេវាសុខាភិបាល ឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ឆ្ពោះទៅសម្រេចគោលដៅនៃការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០៣៥។

នៅក្នុងបរិការណ៍នេះ ការជួបជុំគ្នានៅក្នុងរយៈពេល ២ថ្ងៃនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការពិភាក្សា ដែលនឹងផ្តល់អត្ថប្រយោជន៍ជាសារវន្ត ដល់ការបន្តដំណើរទៅមុខ ដោយភាពស្វាហាប់ ក្នុងចក្ខុវិស័យ រួម ស្របតាមទស្សនទាន មួយចំនួន ដូចតទៅ៖
ទី១៖ សមិទ្ធផលវិស័យសុខាភិបាលឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត បង្ហាញពីទិដ្ឋភាពគ្រប់ជ្រុងជ្រោយនៃកិច្ចការជាច្រើនក្នុងវិស័យសុខាភិបាល ដែលក្រសួងសុខាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងតួអង្គពាក់ព័ន្ធទាំងឡាយបាននិងកំពុងអនុវត្ត និងបន្តអនុវត្ត។ កិច្ចការទាំងអស់នោះ ឆ្លុះបញ្ចាំងពីការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់យើង ក្នុងការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ដោយផ្អែកលើគុណតម្លៃសមធម៌ ក្នុងការទទួលបានថែទាំសុខភាពដែលមានគុណភាព និងក្នុងហិរញ្ញប្បទានសុខាភិបាល ស្របតាមអាទិភាពនៃការអភិវឌ្ឍមូលធនមនុស្ស និងកម្មវិធីគោលនយាបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាល។

អត្ថបទដែលជាប់ទាក់ទង