**ឯកឧត្តម ហេង សួរ អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍**អគ្គនាយកធនាគារ ARDB អំពាវនាវឱ្យរោងម៉ាស៊ីនកិនស្រូវនៅទូទាំងប្រទេសបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះអគ្គីភ័យ និងទិញធានារ៉ាប់រងអគ្គីភ័យ**សម្តេចធិបតី៖ ចូលឆ្នាំមិនមានការហាមលេងបាញ់ទឹកទេ ប៉ុន្ដែត្រូវលេងដោយប្រយ័ត្នប្រយែង**សម្តេចធិបតី៖ ខេត្តតាកែវមានសក្ដានុពលច្រើនខាងវិស័យទេសចរណ៍ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាច្រើន**សម្តេចធិបតី អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ផ្តល់កម្ចីជាមួយការប្រាក់សមរម្យ ដើម្បីជួយដល់សហគមន៍ទេសចរណ៍**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ប្រកបដោយភាពអធិកអធម**សម្តេចធិបតី៖ រាជរដ្ឋាភិបាល នឹងខិតខំជួយលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរថែមទៀត**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ ទោះបីកម្ពុជាមានកំណើនភ្ញៀវទេសចរក៏ដោយ ក៏រាជរដ្ឋាភិបាលមិននៅស្ងៀមដែរ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលគ្រោងនឹងទូលស្នើព្រះមហាក្សត្រ តែងតាំងបណ្ឌិត ជួន កក្កដា អតីតព្រះសង្ឃនៅវត្តប្រាសាទនាងខ្មៅ ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ**សម្តេចធិបតី៖ ព្រះសង្ឃជួន កក្កដា សឹកគឺសឹកដោយការសម្រេចចិត្តខ្លួនឯងផ្ទាល់**សម្ដេចធិបតី៖ ការវិនិយោគរបស់វិស័យឯកជននៅតំបន់ណាមួយ មិនត្រូវធ្វើឱ្យសហគមន៍ស្លាប់នោះឡើយ**សម្តេចធិបតី៖ បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» មានអត្ថន័យជ្រាលជ្រៅឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍របស់ទន្លេ**សម្តេចធិបតី៖ ដើម្បីជួយសហគមន៍នៅតាមមូលដ្ឋាន គឺត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍ឱ្យរឹងមាំជាមុនសិន**សម្តេចធិបតី៖ រាជរដ្ឋាបាលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាពមូយដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**សម្តេចធិបតី៖ កត្តាសុខសន្តិភាព បានទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិមកទស្សនាកម្ពុជា ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលថ្មីរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ**លោក ត្រាំ ជ្រើសរើសក្រុមហ៊ុន Boeing ឱ្យអភិវឌ្ឍយន្តហោះចម្បាំងអាមេរិកជំនាន់ថ្មី ហៅថា F-47**ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំក្បួនដង្ហែរពានរង្វាន់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យសុខាភិបាល ឆ្នាំ២០២៤**រដ្ឋមន្រ្តី ឈាង រ៉ា៖ កងទ័ពជាវីរៈបុរសរបស់ជាតិ ជាកម្លាំងដ៏រឹងមាំ ការពារឯករាជ្យ បូរណភាពជាតិ ទឹកដី និងមាតុភូមិ ដូច្នេះសុខភាពកងទ័ពជារឿងសំខាន់

លោក ហ្សេលេនស្គី ថា វានឹងមិនមែនជា​រឿងងាយស្រួលឡើយ ដើម្បីជំនួសរូបលោក ជាប្រធានាធិបតីអ៊ុយក្រែន

ឡុងដ៍៖ កាលពីថ្ងៃអាទិត្យ ទី២ ខែមីនា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសថា វានឹងមិនមែនជា​រឿងងាយស្រួលឡើយ ដើម្បីជំនួសរូបលោក ជាប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែលោក ហ្សេលេនស្គី បានបញ្ជាក់ម្តងទៀតថា រូបលោក​យល់ព្រមចុះចេញតំណែង ជាថ្នូរនឹងសមាជិកភាពអង្គការ NATO សម្រាប់ប្រទេសរបស់លោក ដែលកំពុងហែកហួរដោយសង្រ្គាម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ក្រុមសមាជិកកំពូលៗនៃគណបក្សសាធារណរដ្ឋ ដែលជាសម្ព័ន្ធមិត្តរបស់ប្រធានាធិបតិអាមេរិក លោក ដូណាល់ ត្រាំ បាននាំគ្នាជំរុញ ឱ្យលោក ហ្សេលេនស្គី ផ្លាស់ប្តូរគោលជំហររបស់លោក ចំពោះសង្រ្គាមជាមួយរុស្ស៉ី ឬក៏លាលែងចេញពីតំណែង បន្ទាប់ពីលោក ត្រាំ និងលោកប្រធានាធិបតីអ៊ុយក្រែន បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ចំពោះមុខក្រុមអ្នកកាសែត នៅឯសេតវិមាន កាលពីសប្តាហ៍មុន ជុំវីញបញ្ហាសង្រ្គាមនៅអ៊ុុយក្រែន។

លោក ហ្សេលេនស្គី បាននិយាយដូច្នេះថា «ដោយសំអាងលើអ្វីដែលកំពុងកើតឡើង បូករួមជាមួយទំហំនៃការគាំទ្ររបស់ខ្ញុំ ប្រសិនបើពួកគេចង់ជំនួសខ្ញុំ គឺមិនអាចជារឿងងាយស្រួលឡើយ។ រៀបចំការបោះឆ្នោតតែមួយមុខ នឹងមិនទាន់គ្រប់គ្រាន់នោះទេ គឺអ្នកត្រូវហាមមិនឱ្យខ្ញុំឈរឈ្មោះ ដែលរឿងនេះនឹងពិបាកបន្តិចហើយ។ មើលទៅ អ្នកនឹងត្រូវតែចរចាជាមួយខ្ញុំ។ ខ្ញុំធ្លាប់និយាយរួចហើយថា ខ្ញុំសុខចិត្តដោះដូរដើម្បីសមាជិកភាព NATO»។

គួរបញ្ជាក់ថា លោក ហ្សេលេនស្គី បានប្រឹងប្រែងអំពាវនាវឱ្យអ៊ុយក្រែន ទទួលបានសមាជិកភាពនៅក្នុងអង្គការ NATO ក្រោមកិច្ចព្រមព្រៀងនានា ដែលចង់បិទបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែបក្សសម្ព័ន្ធយោធាលោកខាងលិច ដែលដឹកនាំដោយអាមេរិកមួយនេះ បានស្ទាក់ស្ទើរក្នុងការសន្យាធ្វើបែបនោះ។ កាលពីខែកុម្ភៈ លោក ត្រាំ បាននិយាយថា អ៊ុយក្រែនគួរបំភ្លេចចោលទៅ នូវក្តីស្រមៃចង់ក្លាយជាសមាជិក ​NATO ក្រោមកិច្ចព្រមព្រៀងបញ្ចប់សង្រ្គាម ដោយលោកលើកហេតុផលថា វាគឺជាមូលហេតុចម្បង ដែលបានបង្កឱ្យសង្រ្គាមផ្ទុះឡើងដំបូង។ រុស្ស៉ីបានចាត់ទុក លទ្ធភាពអ៊ុយក្រែនចូលជាសមាជិក NATO គឺជាហេតុផលមួយ ដែលជំរុញឱ្យខ្លួនចាប់ផ្តើមសង្រ្គាមឈ្លានពាន កាលពី៣ឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង