**នាយករដ្ឋមន្ត្រីឡាវ ថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធអតីតប្រធានរដ្ឋឡាវ**កម្ពុជា-ឡាវ នឹងបន្តជំរុញពង្រឹងនិងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ លេីគ្រប់វិស័យឱ្យកាន់តែរឹងមាំនិងរីកចម្រេីនបន្ថែមទៀត**បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់**ឯកឧត្តម ហួត សុីនាដ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ការសិក្សានៅប្រទេសជប៉ុន ក្រោមប្រធានបទ «ផ្តើមចេញពីថ្នាក់រៀន ឆ្ពោះទៅរកសកលលោក»**អភិបាលខេត្តកំពង់ចាម ចុះសួរសុខទុក្ខសំណេះសំណាល និងនាំអំណោយសម្តេចធិបតី ប្រគល់ជូនកងទ័ពអង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ**ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ**ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១០ក្បាល!**ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំ តាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវាចេញ-ចូល **ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ៣ ៣៥៤នាក់**នាយករដ្ឋមន្ត្រីបែលហ្ស៉ិក និយាយថាប្រទេសរបស់លោកទំនងជានឹងមិនចាប់ខ្លួនលោក Benjamin Netanyahu តបតាមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នោះទេ**អាវុធហត្ថខេត្តបញ្ជូនជនសង្ស័យ៥នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងរំលោភលើលំនៅឋាន**នាយករដ្ឋមន្ត្រីជប៉ុន កំពុងស្វែងរកលទ្ធភាពនៃការសន្ទនាតាមទូរស័ព្ទ ជាមួយលោក ដូណាល់ ត្រាំ ពាក់ព័ន្ធនិងការដាក់ពន្ធគយ**ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត**កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន **ចិនប្រកាសនឹងដាក់ពន្ធ៣៤ ភាគរយលើការនាំចូលទាំងអស់ពីសហរដ្ឋអាម៉េរិក**វៀតណាម សង្កត់ធ្ងន់លើឆន្ទៈដើម្បីកាត់បន្ថយពន្ធនាំចូលលើទំនិញរបស់អាម៉េរិកមកត្រឹមសូន្យភាគរយ**នាយករដ្ឋមន្រ្តីហ្គ្រោអង់ឡង់ដែលនឹងចូលកាន់តំណែងឆាប់ៗនេះ អះអាងថា កិច្ចពិភាក្សាអំពីការបញ្ចូលកោះពាក់កណ្តាលស្វយ័តដាណឺម៉ាកជាកម្មសិទ្ធិអាម៉េរិកគឺមិនអាចទទួលយកបានទេ**តុលាការក្នុងប្រទេសថៃ ចេញដីកាចាប់ខ្លួនសាស្ត្រាចារ្យអាមេរិកម្នាក់ពីបទប្រមាថព្រះមហាក្សត្រថៃ**ប្រមុខក្រុមប្រឹក្សាសន្តិសុខជាតិរបស់កោះតៃវ៉ាន់ ធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបពិភាក្សាជាមួយក្រុមមន្ត្រីនៃរដ្ឋបាលលោក ដូណាល់ ត្រាំ បន្ទាប់ពីចិនបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់**សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូ អញ្ជើញដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ការចូលរួមគោរពវិញ្ញាណក្ខន្ធសពអតីតប្រធានរដ្ឋឡាវ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ផ្តល់អនុសាសន៍១០ចំណុច ដល់ស្ថាប័នពាក់ព័ន្ធបន្តអនុវត្ត ក្នុងការលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូស្ត្រី មកពី១៥ ស្ថាប័ន នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ សរុបមានចំនួនជាង៣០០នាក់ ដឹកនាំដោយលោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅវិមានរដ្ឋសភាក្នុងការអបអរសាទរ ទិវាអន្តរជាតិនារីលើកទី១១៤ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប » នៅវិមានរដ្ឋសភា នាថ្ងៃទី៤ ខែមីនាឆ្នាំ២០២៥ ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ក្រៅពីការលើកឡើងពីលទ្ធផលជាច្រើនដែលរាជរដ្ឋាភិបាលក៏ដូចជាសភាសម្រេចបាន នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការកសាងច្បាប់ បទដ្ឋានគតិយុត្តនានា ក៏ដូចជាការដាក់ចេញនូវកម្មវិធីគោលនយោបាយជាច្រើនរួចមកហើយនោះ សម្តេចប្រធានរដ្ឋសភា បានផ្តល់អនុសាសន៍ចំនួន១០ចំណុច ជូនអ្នកពាក់ព័ន្ធទំាងអស់ក្នុងការបន្តអនុវត្តដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ជាបន្តទៀត។

អនុសាសន៍ទំាង១០របស់សម្តេចប្រធានរដ្ឋសភា រួមមាន៖
១-រួមគ្នាបន្តអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី ៦ (ឆ្នាំ២០២៤-២០២៨) ដោយមានស្នូលនៃផែនការផ្តោតលើបរិវត្តកម្មយេនឌ័រ។
២-លើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ តាមរយៈការលើកកម្ពស់យន្តការអន្តរក្រសួង ស្ថាប័ន និងវិធានការពហុវិស័យ និងការអនុវត្តកម្មវិធីភាពជាមាតាបិតា និងការអប់រំកូនតាមបែបវិជ្ជមាន។
៣-ជំរុញការចូលរួមរបស់ស្ត្រីក្នុងជីវិតនយោបាយ និងសាធារណៈ តាមរយៈគំនិតផ្តួចផ្តើម និងគោលនយោបាយកសាងសមត្ថភាពដែលលើកទឹកចិត្តស្ត្រីឱ្យទទួលបាននូវតួនាទីជាអ្នកដឹកនាំនៅគ្រប់វិស័យ និងគ្រប់កម្រិត។

៤-ពង្រីកកម្មវិធីដែលផ្តោតលើការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី រួមទាំងផ្តល់ការគាំទ្រសម្រាប់សហគ្រិនស្ត្រី និងគំនិតផ្តួចផ្តើមដែលជួយសម្រួលដល់ស្ត្រីក្នុងការទទួលបានធនធាន ទីផ្សារ និងការបណ្តុះបណ្តាល។
៥-ធានាថា ក្មេងស្រីទាំងអស់មានលទ្ធភាពទទួលបានការអប់រំ និងសេវាសុខភាពប្រកបដោយគុណភាពនិងទាន់ពេលវេលា ជាពិសេសស្រ្តីនិងក្មេងស្រីនៅតំបន់ជនបទដាច់ស្រយាល និងតំបន់ដែលខ្វះខាត ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមដែលផ្តល់សិទ្ធិអំណាចដល់ស្ត្រីក្នុងការសម្រេចចិត្តទាក់ទងនឹងសុខភាព និងផែនការគ្រួសារ។

៦-អនុវត្តប្រព័ន្ធថវិកា និងការត្រួតពិនិត្យដែលឆ្លើយតបនឹងយេនឌ័រនៅគ្រប់គោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាលដើម្បីធានាថា ការគិតគូរ រួមបញ្ចូលទិដ្ឋភាព នៃសមភាពយេនឌ័រ ត្រូវបានដាក់បញ្ចូលទៅក្នុងផែនការ និងការបែងចែកធនធាននៅគ្រប់កម្រិត និងគ្រប់វិស័យអាទិភាព។
៧-ជំរុញយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីសហគមន៍ដែលមានគោលបំណងផ្លាស់ប្តូរឥរិយាបថសង្គម ចំពោះស្ត្រីនិងកុមារី និងអប់រំដល់សាធារណជន ដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី។
៨-លើកទឹកចិត្តនិងផ្តល់ឱកាសដល់ស្ត្រីនិងកុមារីបានចូលរួមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) តាមរយៈការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការបណ្ដុះចំណាប់អារម្មណ៍ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី ។

៩-បង្កើតអក្ខរកម្មឌីជីថលសម្រាប់ស្ត្រីនិងកុមារី ព្រមទាំងគាំទ្រដល់ស្ត្រី ឱ្យមានសំឡេងខ្លាំងជាងមុន និងមានវត្តមានច្រើនជាងមុននៅក្នុងប្រព័ន្ធអេកូឌីជីថល។
១០-ផ្តល់ភាពអង់អាចដល់ស្ត្រីឱ្យចូលរួមក្នុងការធ្វើផែនការទាក់ទងនឹងការប្រែប្រួលអាកាសធាតុ ការបង្កើតគោលនយោបាយ ការអនុវត្តនិងការពិចារណាអំពីយេនឌ័រក្នុងការសម្របសម្រួលនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ ដែលតំណាងឱ្យឆន្ទៈប្រជាពលរដ្ឋកម្ពុជាទាំងមូល សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គាំទ្រទាំងស្រុងចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ឥស្សរជនបន្តវេន ជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បានដាក់ចេញ និងពង្រឹងការអនុវត្តគោលនយោបាយកម្មវិធី និងវិធានការនានា រួមទាំងការពង្រឹងកិច្ចសហការ និងភាពជាដៃគូរវាងក្រសួង ស្ថាប័ននិងដៃគូពាក់ព័ន្ធ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីនិងក្មេងស្រីនៅតាមវិស័យអាទិភាព និងនៅគ្រប់កម្រិត។ ទាំងអស់នេះ ពិតជាមានសារៈសំខាន់ និងចាំបាច់ ដើម្បីពន្លឿនវឌ្ឍនភាព ឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា និងការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕

អត្ថបទដែលជាប់ទាក់ទង