**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល

នគរបាលខេត្តព្រៃវែង ឃាត់តៃកុងរថយន្តក្រុង ភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកធ្វើកិច្ចសន្យាជាច្រើននាក់

ភ្នំពេញ៖ កម្លាំងនគរបាលចរាចរណ៍នៃស្នងការដ្ឋានខេត្តព្រៃវែងបានធ្វើប្រតិបត្តិការឃាត់រថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលបើកបរល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យកមកអប់រំធ្វើកិច្ចសន្យាជាច្រើននាក់។ នេះបើតាមការចេញផ្សាយរបស់ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋានខេត្តព្រៃវែង បង្ហោះនាព្រលប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ។

តាមរយៈទំព័រហ្វេសប៊ុក លោកស្នងការ បានសរសេរ រៀបរាប់ថា រថយន្តក្រុង កម្ពុជា-វៀតណាម វៀតណាម-កម្ពុជា ជាច្រើនគ្រឿងដែលឆ្លងកាត់ខេត្តព្រៃវែង មានខ្លះល្មើសច្បាប់ចរាចរណ៍ ខ្លះត្រឹមត្រូវ ត្រូវបានឃាត់អប់រំយ៉ាងហ្មត់ចត់ដោយមិនផាកពិន័យ និងធ្វើឱ្យបានគ្រប់ៗគ្នាតែម្តង។  លោកស្នងការបន្តថា«តទៅទៀត បើពួកគាត់នៅតែល្មើស នោះការអនុវត្តច្បាប់យ៉ាងតឹងរឹងត្រូវតែធ្វើ ហើយសុំកុំប្រមាថនគរបាល ។ ច្បាស់ហើយ នគរបាលចរាចរណ៍មិនល្អឥតខ្ចោះនោះទេ តែខ្ញុំជាប្រធានអង្គភាពនឹងខិតខំសម្អាតឱ្យបានតាមតែអាចធ្វើទៅបាន។ យ៉ាងណាក៏ដោយ ខ្ញុំជឿថា អ្នកចូលចិត្តប្រព្រឹត្តល្មើសនៅតែល្មើសកែពិបាកឡើង ម្យ៉ាងនគរបាលយើងក៏គ្មានលទ្ធផលឈរប្រចាំការមើល ១០០ម៉ែត្រមួយៗនោះដែរ ។ ទាមទារការចូលរួម…។»

ថ្មីៗនេះ អ្នកនាំពាក្យ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លោក រ៉េន រតនៈ ទើបតែបញ្ជាក់អំពីចំណារ របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ណែនាំទៅអគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការមួយចំនួនលើរថយន្តក្រុងដឹកអ្នកដំណើរភ្នំពេញ-វៀតណាម ដែលត្រូវបានសង្កេតឃើញថា មានសកម្មភាពបើកបរតាមដងផ្លូវល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បើកបរវ៉ាជែងគ្មានសណ្ដាប់ធ្នាប់ បង្កក្ដីព្រួយបារម្ភលើអ្នកដំណើរ និងប្រជាពលរដ្ឋរស់នៅតាមបណ្ដាដងផ្លូវ។ សកម្មភាពនេះ ក៏ទទួលការរិះគន់ច្រើនលើកច្រើនសារពីសំណាក់ប្រជាពលរដ្ឋ ស្របពេលដែលជារឿយៗមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តដឹកអ្នកដំណើរនេះកើតមានឡើងតាមបណ្ដាផ្លូវជាតិលេខ១ជាបន្តបន្ទាប់។ នេះជាការបន្ថែមពីលោក រ៉េន រតនៈ។

ជុំវិញព័ត៌មាននេះ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅថ្ងៃនេះថា ការអនុវត្តតឹងរឹងបែបនេះមិនមែនជាការរើសអើងលើអ្នកបើកបររថយន្តក្រុងកម្ពុជា-វៀតណាម ឬវៀតណាម-កម្ពុជានោះទេ។ ប៉ុន្តែដោយសារតែគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងម្ដងហើយម្ដងទៀត ដែលនាំឱ្យប៉ះពាល់ទៅដល់សតិអារម្មណ៍របស់មហាជនទូទៅ ទាំងអ្នកប្រើប្រាស់ផ្លូវ និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវជាតិលេខ១ ដែលចាំបាច់ត្រូវអនុវត្តជាគំរូ ដោយនៅដំណាក់កាលបន្ទាប់ គឺនឹងត្រូវអនុវត្តចំពោះអ្នកបើកបរទូទៅផងដែរ។

លោកបណ្ឌិតថា«ចាប់ពីពេលនេះតទៅ គឺឱ្យតែអ្នកប្រើប្រាស់ផ្លូវគ្រប់មធ្យោបាយទាំងអស់ គឺត្រូវតែគោរពឱ្យបាន ទី១គឺសីលធម៌ក្នុងការបើកបរ និងទី២គឺច្បាប់ចរាចរណ៍ផ្លូវគោក»។

លោកបណ្ឌិតបន្ថែមក្នុងន័យដើមថា «យើងមិនដកដៃទេ គឺយើងមានតែបង្កើននូវយន្តការកាន់តែច្រើន ដើម្បីគ្រប់គ្រងសកម្មភាពល្មើសច្បាប់នៅលើដងផ្លូវជាតិនេះ ហើយមិនមែនមានតែតាមដងផ្លូវជាតិហ្នឹងមួយទេ គឺនឹងបន្តពង្រីកការអនុវត្តឱ្យបានគ្រប់ទីកន្លែង គ្រាន់តែផ្លូវជាតិលេខ១ ជាគោលដៅចម្បង ឬអាទិភាព។ ជារួមសម្រាប់ជនបរទេសការបើកបរនៅលើទឹកដីរបស់រដ្ឋមួយដែលមានអធិបតេយ្យមួយ ដាច់ខាត គឺត្រូវតែគោរពទៅតាមច្បាប់នូវរាល់អធិបតេយ្យនោះ ពោលគឺគោរពច្បាប់ចរាចរណ៍របស់ព្រះរាជណាចក្រកម្ពុជា ជាដាច់ខាត»។

«បើផ្អែកលើគោលការណ៍សីលធម៌ សុជីវធម៌ក្នុងការបើកបរ គឺយើងត្រូវតែគោរពជាទូទៅ នូវសីលធម៌ និងសុជីវធម៌ ក្រោមភាពជាមនុស្សដែលបញ្ជាយានយន្ត ឬប្រើប្រាស់ផ្លូវ។ ការប្រុងប្រយ័ត្ននៅក្នុងការបញ្ជាយានយន្តត្រូវមានការឈ្វេងយល់នូវចំណុចទាំងនេះ ដើម្បីបង្ហាញអ្នកបើកបរមានការទទួលខុសត្រូវក្នុងការបញ្ជាយានយន្ត ព្រមទាំងបានបង្ហាញថា អ្នកបើកបរទាំងអស់គឺបានគោរពមិនថាច្បាប់របស់រដ្ឋនោះទេ គឺគោរពភាពជាម្ចាស់ផ្ទះរបស់ប្រជាពលរដ្ឋនៃរដ្ឋមួយផងដែរ។ នេះជាការបន្ថែមពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែរ៕

អត្ថបទដែលជាប់ទាក់ទង