**លោក Trump បញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់លោក Zelensky មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាជាមួយរុស្ស៊ី**ប្រធាន WTO ជំរុញឱ្យរៀនពីប្រវត្តិសាស្ត្រលើការជំរុញរបស់សហរដ្ឋអាមេរិកសម្រាប់ការជំនួសការនាំចូល**ការរញ្ជួយដីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កម្រិត ៦.២រ៉ិចទ័រ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ១៥១នាក់រងរបួស**កាកបាទក្រហមកម្ពុជា រៀបចំពិធីផ្សព្វផ្សាយស្តីពីទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៥ ក្រោមមូលបទ “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” នៅខេត្តកំពង់ឆ្នាំង**CNN៖ លោក ដូណាល់ ត្រាំ ផ្ដល់សញ្ញាពីលទ្ធភាពនៃការផ្លាស់ប្តូរជំហរ ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយចិន**លោក ត្រាំ និង លោក ហ្សេលេនស្គី ប៉ះទង្គិចពាក្យសម្តីគ្នាម្តងទៀត ជុំវិញកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម**អ្នកនាំពាក្យ៖ ការឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ក្រោមមូលហេតុប្រមាថព្រះមហាក្សត្រ និងផ្សាយព័ត៌មានញុះញង់**លោកជំទាវបណ្ឌិត ជា សិរី៖ ការទូទាត់ឆ្លងដែនតាម KHQR Code បានពង្រីកកាន់តែទូលំទូលាយទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់**កម្លាំងចុះបង្ក្រាបបទល្មើសជលផល និងរុះរើបំផ្លាញចោលឧបករណ៍ខុសច្បាប់នៅស្រុកចំនួនពីរ ក្នុងខេត្តកំពង់ចាម**ឆ្នាំ២០២៤ សមត្ថកិច្ច ដកពិន្ទុបណ្ណបើកបរ ជាង៦ម៉ឺនពិន្ទុ !**ឥណ្ឌា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការផ្តល់ជាជំនួយផ្សេងៗបន្ថែមទៀត**ក្រសួងវប្បធម៌ បានបន្តធ្វើការសម្រួលមុខងារ ភារកិច្ច និងរចនាសម្ព័ន្ធ ដោយបានកាត់បន្ថយចំនួនការិយាល័យ**រាជបណ្ឌិត្យសភាកម្ពុជា និងអង្គការពាក់ព័ន្ធផ្សព្វផ្សាយលទ្ធផលអង្កេត ស្តីពី «ទស្សនៈសាធារណជនចំពោះការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង»**កម្ពុជាបានវ៉ាដាច់ក្រុងធំៗ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក!**កម្ពុជាបានត្រៀមខ្លួនរួចរាល់ សម្រាប់ការទទួលភ្ញៀវទេសចរមូស្លីម !**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥**កម្ពុជា បាននិងកំពុងរៀបចំនីតិវិធីពិសេសបន្ថែមសម្រាប់ការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក**នគរបាលឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីហិង្សា នៅចំណុចស្ថានីយ៍ប្រេង PTT ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ**លោកជំទាវ ជា សិរី លើកឡើងពីសារៈសំខាន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់ការងារដល់ប្រជាជន

លោក ពូទីន សាទរការពង្រីកចំណងទាក់ទងជាមួយមីយ៉ាន់ម៉ា អំឡុងជំនួបពិភាក្សាជាមួយលោក Min Aung Hlaing នៅទីក្រុងមូស្គូ

មូស្គូ៖ កាលពីថ្ងៃអង្គារ ទី៤ ខែមីនា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសាទរការពង្រីកចំណងទាក់ទងជាមួយមីយ៉ាន់ម៉ា អំឡុងជំនួបពិភាក្សាជាមួយ មេដឹកនាំរដ្ឋាភិបាលយោធានៃប្រទេសអាស៊ានមួយនេះ គឺលោក Min Aung Hlaing នៅទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងជំនួបខាងលើ ដែលប្រព្រឹត្តទៅនៅវិមានក្រឹមឡាំង លោក ពូទីន បានប្រាប់លោក Min Aung Hlaing យ៉ាងដូច្នេះថា «ឆ្នាំនេះ យើងអបអរគម្រប់ខួបទី២៥ នៃការចុះហត្ថលេខាលើ សេចក្តីប្រកាសស្តីពីការបង្កើតចំណងមិត្តភាពរវាងប្រទេសយើង។ ទំនាក់ទំនង​រវាងប្រទេសយើងទាំងពីរ កំពុងអភិវឌ្ឍទៅមុខជាលំដាប់»។

លោក ពូទីន ក៏បានប្រកាសដែរថា អង្គភាពយោធាមួយមកពីមីយ៉ាន់ម៉ា នឹងមកចូលរួមក្នុងពិធីព្យុហយាត្រាយោធា នៅទីក្រុងមូស្គូ នាថ្ងៃទី៩ ខែឧសភា ដែលជាខួបទី៨០ នៃជ័យជម្នះសង្រ្គាមលោកលើកទី២ លើរបបណាហ្ស៉ីអាល្លឺម៉ង់ ហើយលោក Min Aung Hlaing ផ្ទាល់ ក៏នឹងមកចូលរួមផងដែរ។

គួរបញ្ជាក់ថា នាឱកាសនោះ ប្រមុខរបបសឹកមីយ៉ាន់ម៉ា បានស្ងើចសរសើរគុណភាព នៃគ្រឿងបរិក្ខារយោធារុស្ស៉ី ដែលប្រទេសរបស់លោក ទទួលបាន និងបាននិយាយថា រូបលោកនៅតែគាំទ្រលោក ពូទីន ក្នុងសង្រ្គាមអ៊ុយក្រែន ហើយជឿជាក់ថា ទីក្រុងមូស្គូ មុខជានឹងទទួលបានជ័យជម្នះ ក្នុងពេលឆាប់ៗ។ អំឡុងទស្សនកិច្ចរបស់លោក Min Aung Hlaing ភាគីទាំងពីរ ក៏បានចុះកិច្ចព្រមព្រៀងស្តីពីការសាងសង់ រោងចក្រថាមពលនុយក្លេអ៊ែរខ្នាតតូច នៅមីយ៉ាន់ម៉ាផងដែរ។ សព្វថ្ងៃ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងប្រឈមការលំបាក ដោយសារបញ្ហាសង្រ្គាមស៉ីវិលនៅក្នុងប្រទេស ខណៈសេដ្ឋកិច្ច បានធ្លាក់ចុះដុនដាបខ្លាំង ហើយ១ភាគ៣ នៃប្រជាជនទាំង៥៥លាននាក់ នៅក្នុងប្រទេសនេះ កំពុងត្រូវការជំនួយ។ មីយ៉ានម៉ា បានធ្លាក់ទៅក្នុងវិបត្តិធ្ងន់ធ្ងរ ចាប់តាំងពីឆ្នាំ២០២១មក នៅពេលយោធាធ្វើរដ្ឋប្រហារផ្តួលរំលំ រដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី៕

អត្ថបទដែលជាប់ទាក់ទង