**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត លើកទឹកចិត្តឱ្យសមាគមជប៉ុន-កម្ពុជា បន្តខិតខំប្រឹងប្រែងរៀបចំកម្មវិធីផ្សេងៗ ដើម្បីផ្គូផ្គងអាជីវកម្មនិងវិនិយោគិនកម្ពុជា-ជប៉ុន**ឯកឧត្តម ហេង សួរ ចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនពលការិនី ឈ្មោះសឿន សំណាង រស់នៅខេត្តកំពង់ធំ បន្ទាប់ពីជួបគ្រោះថ្នាក់បាក់កែងជើង ដោយសារការរញ្ជួយដីក្នុងប្រទេសថៃ**នាយកដ្ឋានបុគ្គលិកមន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ នៃអគ្គនាយកដ្ឋានធនធានមនុស្ស ប្រជុំពិនិត្យពិភាក្សាលើឯកសារជំនួយស្មារតី និងកម្រងបញ្ជីសំណួររបស់ក្រុមការងារសិក្សាវាយតម្លៃសមត្ថភាពស្ថាប័ន**ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន ចេញសេចក្តីប្រកាសព័ត៌មាន ទាក់ទងនឹងការបើកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ**រដ្ឋមន្ត្រីសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «រូបធាតុបដិសំយោគ នៃសម្ភារនិយមវិចារវិទ្យា»**នាយកដ្ឋានសេដ្ឋកិច្ចបៃតង សហការជាមួយអង្គការ WWF រៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងអំពី “ការលុបបំបាត់ប្លាសិ្ទក សម្រាប់វិស័យសាធារណៈ និងវិស័យឯកជន”**ឯកឧត្តម នេត្រ ភក្ត្រា ស្នើដល់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា ពិសេសយុវជន សូមចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត និងកុំចែកចាយព័ត៌មានក្លែងក្លាយ តាមប្រព័ន្ធឌីជីថល**អភិបាលខេត្តតាកែវ ទទួលស្វាគមន៍គណៈប្រតិភូអគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី**សម្តេចតេជោ ហ៊ុន សែន ទទួលជួបសវនាការជាមួយ រជ្ជទាយាទ នៃប្រទេសលុចសំបួ**សហរដ្ឋអាម៉េរិក ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ចិន និងហុងកុងចំនួន៦រូប ជុំវិញការគាបសង្កត់ឆ្លងប្រទេស និងសកម្មភាពបំផ្លាញស្វ័យភាពរបស់ហុងកុង**នាវាទេសចរណ៍បរទេស ដឹកភ្ញៀវទេសចរជាង ៦០០នាក់ មកទស្សនាកម្ពុជា**បង្ក្រាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនជាតិចិនម្នាក់ រឹបអូសបានថ្នាំជិត ៦គីឡូក្រាម នៅខេត្តកណ្តាល**ជប៉ុននឹងបង្កើត «មជ្ឈមណ្ឌលពិគ្រោះយោបល់» ប្រហែល ១០០កន្លែង សម្រាប់អាជីវកម្មដែលរងផលប៉ះពាល់ ពីពន្ធគយរបស់សហរដ្ឋអាមេរិក**កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងពាណិជ្ជកម្មលើកទី១៣រវាងប្រទេសចិន ជប៉ុននិងកូរ៉េខាងត្បូងបើកធ្វើនៅក្រុងសេអ៊ូល**ទស្សនាវដ្ដី« Qiushi» ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនក្រោមចំណងជើងថា « ឆ្ពោះទៅកាន់គោលដៅដ៏មហាស្ចារ្យដោយអង់អាចក្លាហាន ដើម្បីកសាងប្រទេសខ្លាំងខាងបច្ចេកវិទ្យា »**យោធភូមិភាគខាងកើតចិនរៀបចំចាត់ចែងកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតឱ្យធ្វើសមយុទ្ធចម្រុះនៅជុំវិញកោះតៃវ៉ាន់**ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖ ការធ្វើសមយុទ្ធចម្រុះរបស់កងទ័ពរំដោះប្រជាជនចិនគឺជាការដាក់ពិន័យនិងព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើបង្កហេតុចង់ឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើនរបស់អាជ្ញាធរ Lai Qingde**លទ្ធផលនៃព្រះរាជទស្សនកិច្ចជាន់ខ្ពស់របស់ព្រះអង្គម្ចាស់រជ្ជទាយាទ នៃប្រទេសលុចសំបួ នៅកម្ពុជា**ឆេះរោងចក្រផលិតស័ង្កសី និងសម្ភារជ័រ ព្រមទាំងផ្ទះប្រជាពលរដ្ឋនៅឃុំពើក ស្រុកអង្គស្នួល ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបានទាំងស្រុង ក្រោយប្រើរថយន្តពន្លត់អគ្គិភ័យ ៤៣គ្រឿង និងទឹកអស់ ១១៣ឡាន**អភិបាលខេត្តកណ្តាល ណែនាំកងកម្លាំងទាំងអស់ បន្តថែរក្សាការពារព្រំដែន និងបង្ក្រាបទប់ស្កាត់បទល្មើសនានា

៣០ឆ្នាំក្នុងអាជីពនគរបាលចរាចរណ៍ លោក អៀន វ៉ិច ថ្លែងថា «ញើសខ្ញុំស្រក់ច្រើនជាងការរិះគន់រាប់លានដង»

ភ្នំពេញ៖ លោកអនុសេនីយ៍ឯក អៀន វ៉ិច ជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមគ្រប់គ្រងកម្លាំង៨នាក់ រួមទាំងមន្រ្តីជាប់កិច្ចសន្យានៅគោលដៅចរាចរណ៍កាំកូស៊ីធី។

ថ្លែងប្រាប់មន្ត្រីព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកយកនូវបទពិសោធន៍អនុវត្តការងារចាប់តាំងពីឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ដែលបើតាមលោក គឺប្រមាណ៣០ឆ្នាំមកនេះ លោកបានជួបបញ្ហាជាច្រើនក្នុងជីពការងារ និងរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងការធ្វើចរាចរណ៍របស់អ្នកដំណើរ។

បើតាមលោកអនុសេនីយ៍ឯក ក្នុងនាមជាមន្ត្រីនគរបាលចរាចរណ៍ផង និងជាមេគ្រួសារផង លោកជាអ្នកទទួលបន្ទុករ៉ាប់រងគ្រួសារ ដែលមានសមាជិក៤នាក់ ទាំងការសិក្សារបស់កូនៗ ទាំងការចំណាយផ្សេងៗគ្រប់បែបយ៉ាង បូករួមទាំងបំណុលធនាគារ។

លោកបន្តថា «ពេលខ្លះគ្រួសារខ្ញុំមិនបានពេញចិត្តនឹងការងារនគរបាលចរាចរណ៍នេះទេ ព្រោះគាត់គិតពីសុវត្ថិភាពយើង ម្យ៉ាងទៀតទទួលបានចំណូលមិនគ្រប់គ្រាន់ ធ្វើការមិនគិតពេលវេលា ហើយត្រូវគេរិះគន់ គុំស្អប់ ដោយសារតែការអនុវត្តច្បាប់។

ថ្វីដ្បិតជួបរឿងស្មុគស្មាញច្រើនក្នុងជីវិតការងារ និងបន្ទុកគ្រួសារ នគរបាលពាក់ស័ក្ដិ៣រូបនេះ អះអាងសម្រាប់លោក គឺបញ្ហាទាំងនោះ មិនមែនជាឧបសគ្គឡើយ ហើយសម្រាប់ពាក្យរិះគន់ពីមហាជនមួយចំនួន ទាំងមកលើរូបលោក និងនគរបាលចរាចរណ៍ផ្សេងទៀត លោកក៏មិនបដិសេធអ្វីនោះដែរ ប៉ុន្តែលោកបានបង្ហាញការឯកភាព ចំពោះទស្សនៈដែលថា បើធៀបនឹងការរិះគន់ដែលចៀសមិនផុតក្នុងជីវិតការងារលើដងផ្លូវ ប្រហែលជាញើសលោកស្រក់ជារៀងរាល់ថ្ងៃដើម្បីសុវត្ថិភាពអ្នកដំណើរ មានច្រើនជាងរាប់រយលានដងឯណោះ»។

លោកបានបន្តថា«ការងារជាមន្ត្រីនគរបាលចរាចរណ៍បានលះបង់ធ្ងន់ណាស់ កុំថាឡើយសុវត្ថិភាពផ្ទាល់ខ្លួន សូម្បីតែពេលវេលាសម្រាប់គ្រួសារក៏គ្មានដែរ មិនថាថ្ងៃឈប់សម្រាក សូម្បីតែថ្ងៃបុណ្យទាន ភ្ជុំ ចូលឆ្នាំ ឬកម្មវិធីផ្សេងៗ និយាយរួម គឺគ្មានពេលផ្តល់ភាពកក់ក្តៅជូនគ្រួសារបានពេញលេញឡើយ។ ពេលខ្លះ គឺត្រូវក្រោកតាំងពីម៉ោង៣ព្រឹក ចេញទៅបំពេញភារកិច្ចតាមគោលដៅរៀងៗខ្លួន តាមបទបញ្ជាថ្នាក់លើ។ សម្លៀកបំពាក់នៅនឹងខ្លួនមិនដែលបានល្អក្លិនទឹកអប់អ្វីទេ មានតែញើសជូរឈរក្បែរគេមិនបាន»។

មានទាំងឈរសម្រួលចរាចរណ៍តាំងពីព្រលឹមដល់ព្រលប់ មានទាំងហាលភ្លៀង ហាលក្តៅ និងហាលខ្យល់ ហើយពេលខ្លះ លោកអះអាងថា ក្នុងករណីចាំបាច់ណាមួយ គឺប្រចាំការ២៤ លើ២៤ម៉ោងតែម្ដង។

ត្រង់ចំណុចនេះ លោកបង្ហាញក្តីព្រួយបារម្ភចំពោះបញ្ហាសុខភាព ដោយអះអាងថា «គ្រប់មន្ត្រីនគរបាលចរាចរណ៍ ហើយខ្ញុំផ្ទាល់មិនមានពេលសម្រាកគ្រប់គ្រាន់ទេ តែជាកាតព្វកិច្ចត្រូវបំពេញ និងមិនអាចប្រកែកបាន ពេលខ្លះដោយទ្រាំនឹងកំដៅថ្ងៃមិនបាន ក៏មានអាការៈខ្យល់ចាប់មួយដងមួយកាលដែរ ប៉ុន្តែក៏ត្រៀមក្រមួន ប្រេងកូឡា និងប្រេងខ្យល់ជាប់តាមខ្លួនជានិច្ច»។

លោកបានលើកឡើងទៀតថា ការលះបង់របស់មន្ត្រីនគរបាលចរាចរណ៍ មិនមែនតែសម្រាប់ខ្លួនឯង ឬសម្រាប់នណាម្នាក់ឡើយ គឺដើម្បីប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវ និងដើម្បីជាតិទាំងមូល ក្នុងពេលបំពេញភារកិច្ចញើសហូរសស្រាក់ តាំងពីក្បាលរហូតដល់ចុងជើង ពោលគឺគ្មានពេលត្អូញត្អែរឡើយ។

លោកសំណូមពរទៅកាន់មតិរិះគន់មួយចំនួនថា សូមកុំមើលឃើញតែម្ខាង ឬឃើញតែជ្រុងមួយ ពិចារណាឱ្យបានល្អិតល្អន់មុននឹងវាយតម្លៃសូមថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយ បើគ្មានមន្ត្រីនគរបាលចរាចរណ៍ទេ ច្បាស់ណាស់ថានឹងមានបញ្ហាអ្វីកើតឡើងនៅតាមដងផ្លូវ។

លោកបន្តថា «ពួកគាត់មានពេលរិះគន់ មានពេលជុំគ្រួសារ ហូបចុកសប្បាយរីករាយ ផ្ទុយទៅវិញយើងខ្ញុំជាមន្ត្រីនគរបាលចរាចរណ៍ មិនមានពេលបែបនេះឡើយ»។

លោកបានគូសបញ្ជាក់ថា ថ្វីដ្បិតការនេះនឿយហត់លំបាកក៏ពិតមែន ប៉ុន្តែលោកដាក់ចិត្តដាក់កាយប្រកបដោយឆន្ទៈ និងការស្រឡាញ់ លះបង់ ចូលរួមជួយសង្គមជាតិ ជាមួយរាជរដ្ឋាភិបាល និងបំពេញតួនាទីលើការងារនេះ រហូតដល់អាយុចូលនិវត្តន៍។មន្រ្តីនគរបាលចរាចរណ៍រូបនេះ ក៏បានផ្តាំផ្ញើទៅកាន់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន បើកបរដោយការប្រុងប្រយ័ត្នខ្ពស់ និងស្នើឱ្យអាណាព្យាបាលគ្រប់រូប កុំបណ្តែតបណ្តោយកូនដែលមិនទាន់គ្រប់អាយុបើកបរ ទាំងម៉ូតូ ឬរថយន្តទៅសាលរៀន ឬទីតាំងណាផ្សេង ជាហេតុ អាចបង្កគ្រោះថ្នាក់ណាមួយកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង