**រឿងក្រៅឆាក «មេដឹកនាំកំពូលចិន៖ ពីរថ្ងៃនៅលើទឹកដីកម្ពុជា»**នាយឧត្តមសេនីយ៍ ឯក មនោសែន អញ្ជើញសំណេះសំណាលនិងរៀបចំដាក់បញ្ចូលគ្នារវាងនិស្សិតនិងសិស្សដែលហ្វឹកហាត់ផែនឈរនិងផែនព្យុហយាត្រា**សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតថ្លែងអំណរគុណ សមាជិករដ្ឋសភាអាល្លឺម៉ង់ ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ**ក្រុមការងារអន្តរស្ថាប័ន ចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ៣៣ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាពេលខាងមុខនេះ**រដ្ឋបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំស្តីពីដំណាំស្វាយចន្ទីក្នុងភូមិសាស្រ្តខេត្ត**អភិបាលខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់គ្រប់បណ្តាវត្តអារាមនានា បន្តកសាង និងចូលរួមថែរក្សាព្រះពុទ្ធសាសនា ឱ្យនៅស្ថិតស្ថេរគង់វង្ស**កម្ពុជា និងកាហ្សាក់ស្ថាន ចាត់ទុកទេសចរណ៍ជាវិស័យអាទិភាព និងបេ្តជ្ញាបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឆ្នាំថ្មីនេះ**លោក Trump យល់ពីមូលហេតុនៃជម្លោះអ៊ុយក្រែន**យន្តហោះ​ផលិត​ក្នុងស្រុក​របស់​ចិន C909 ចាប់ផ្តើម​សេវាកម្ម​ពាណិជ្ជកម្ម​ក្នុង​ប្រទេស​វៀតណាម**អូម៉ង់​បញ្ជាក់​ពី​វឌ្ឍនភាព​នៅ​អ៊ីរ៉ង់​-​អាមេរិក**ឧត្តមសេនីយ៍ឯក យឹម លាង ផ្ញើសារលិខិតថ្លែងអំណរគុណ ជូនដល់កងកម្លាំងនគរបាលជាតិ ​នៃនាយកដ្ឋានអង្គរក្ស**រាជរដ្ឋាភិបាល សម្រេចឲ្យក្រសួងការពារជាតិ ជ្រើសរើសពលទាហានថ្មី ៣០០នាក់ បំពេញក្របខ័ណ្ឌឲ្យកងឯកភាព**ប្រធានាធិបតីអេហ្ស៊ីប បញ្ជាក់ជាថ្មីពីការគាំទ្រហ្សកដានីក្នុងការប្រឈមមុខនឹងអំពើភេរវកម្ម**នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាក់ថា ក្រុមហាម៉ាស់បដិសេធកិច្ចព្រមព្រៀងប្រគល់ពាក់កណ្តាលនៃចំណាប់ខ្មាំងដែលនៅរស់នោះមកវិញ**រុស្ស៊ី-អ៊ុយក្រែន ដោះដូរអ្នកទោស ៤៩២នាក់**UN៖ ពន្ធអាមេរិកគំរាមកំហែងការនាំចេញមិនមែនប្រេងរបស់អារ៉ាប់**លោក ពូទីន ប្រកាសបទឈប់បាញ់ ក្នុងជម្លោះអ៊ុយក្រែន**រួចដៃពីភារកិច្ចចូលឆ្នាំ មន្រ្តីនគរបាលនៅមូលដ្ឋានផ្ដល់អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅជូនពលរដ្ឋជាង៣ពាន់សេវា**លើសមុទ្រមានរោងភាពយន្តហើយ**កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងព្រែកជ្រីកហ្វូណនតេជោ ទំហំទឹកប្រាក់ ១១៥៦លានដុល្លារ

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល ជាក្តីសង្ឃឹមនិងជាកម្លាំងចិត្តសម្រាប់ការសិក្សារបស់យុវជន

ភ្នំពេញ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ប្រសិនបើយុវជនយល់ច្បាស់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ពួកគេនឹងមានក្តីសង្ឃឹមនិងមានកម្លាំងចិត្តក្នុងការសិក្សា។

ការលើកឡើងបែបនេះធ្វើឡើងនាឱកាសដែលឯកឧត្តមអញ្ជើញផ្តល់បាឋកថា ស្ដីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ និងនិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់សរុបចំនួនជិត ៥០០នាក់ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត មុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្សដែលផ្តល់ប្រយោជន៍ដល់យុវជនទាំងអស់គ្នា។ ក្នុងគោលនយោបាយអាទិភាព៦ចំណុច ក៏មាននិយាយពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដោយឥតគិតថ្លៃដល់យុវជនដែលគ្មានលទ្ធភាពបន្តការសិក្សាទៅសាកលវិទ្យាល័យ។

លើសពីនេះ រាជរដ្ឋាភិបាលក៏មានកម្មវិធីជាតិជំនួយសង្គមដែលផ្តល់ការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ កុមារក្រោមអាយុ២ឆ្នាំ ផ្តល់អាហារូបករណ៍ដល់កុមារក្រីក្រនៅថ្នាក់បឋមនិងមធ្យមសិក្សា និងឧបត្ថម្ភដល់ចាស់ជរាអាយុចាប់ពី៦០ឆ្នាំឡើង មានន័យថា រាជរដ្ឋាភិបាលគាំពារដល់ប្រជាពលរដ្ឋចាប់តាំងពីចាប់កំណើតរហូតដល់ចាស់ជរា។ គោលនយោបាយនេះផ្តល់ក្តីសង្ឃឹមដល់អនាគតរបស់យុវជនគ្រប់រូប។ ដូច្នេះ ក្រៅពីការសិក្សានិងស្រាវជ្រាវអំពីចំណេះជំនាញផ្សេងៗដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ក្មួយៗជាយុវជនក៏ត្រូវឈ្វេងយល់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ពីព្រោះវាជាក្តីសង្ឃឹម និងជាកម្លាំងចលករជំរុញទឹកចិត្តឱ្យយើងស្រឡាញ់ការសិក្សាដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាមូលធនមនុស្សសម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។

ទន្ទឹមនឹងការផ្តល់ក្តីសង្ឃឹមដល់និស្សិតតាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានចែករម្លែកបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជារៀមច្បងដែលកើតក្នុងសម័យសង្គ្រាមនិងដែលបានហែលឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹតដើម្បីផ្តល់កម្លាំងចិត្តដល់យុវជនជំនាន់ក្រោយផងដែរ។

បើតាមឯកឧត្តម ប៉ែន បូណា យុវជនជំនាន់មុនបាត់បង់ឱកាសស្ទើរទាំងស្រុងសម្រាប់ការសិក្សា ប៉ុន្តែ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការតស៊ូ ព្យាយាមប្រកបដោយការតាំងចិត្តយ៉ាងមោះមុតទើបមានឱកាសឈរជើងក្នុងសង្គមដូចថ្ងៃនេះ។ ដូច្នេះ យុវជនដែលកើតក្នុងសម័យសន្តិភាព និងសម្បូរសប្បាយដូចសព្វថ្ងៃ មានឱកាសគ្រប់យ៉ាងដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាបញ្ញវន្តជាន់ខ្ពស់នាពេលអនាគត ប្រសិនបើពួកគេខិតខំស្រវាស្រទេញក្នុងការសិក្សារៀនសូត្រនិងសម្រួចខ្លួនឱ្យក្លាយជាមូលធនមនុស្សដ៏លេចធ្លោស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕

អត្ថបទដែលជាប់ទាក់ទង