**មនុស្ស៦នាក់បានស្លាប់ បន្ទាប់ពីយន្តហោះមួយគ្រឿងបានធ្លាក់ចូលទឹកសមុទ្ទភ្លាមៗ ក្រោយប៉ុនប៉ងហោះចេញពីកោះរ៉ូតាន់ក្បែរឆ្នេរសមុទ្ទនៃប្រទេសហុងឌូរ៉ាស**ការកាត់បន្ថយជំនួយមនុស្សធម៌របស់អាម៉េរិក កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា**ក្រសួងការពារជាតិតៃវ៉ាន់៖ យន្ដហោះយោធាចិន ៥៩គ្រឿង បានធ្វើសកម្មភាពនៅក្បែរដែនកោះតៃវ៉ាន់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បានចាត់ទុកចិនជា «កម្លាំងអរិភាព ក្រៅ ប្រទេ ស»**ថៃយល់ព្រមកាត់បន្ថយរយៈពេលស្នាក់នៅដោយគ្មានទិដ្ឋាការពី៦០ថ្ងៃមក៣០ថ្ងៃវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាជីវកម្មខុសច្បាប់**កងទ័ពស៊ីរី ប៉ះទង្គិចគ្នាជាមួយកងទ័ពលីបង់ និងក្រុមប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនភាគឦសាននៃប្រទេសលីបង់ពេញមួយយប់**ប្រធានអាជ្ញាធរទន្លេសាប៖ បច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ក្នុងការការពារបឹងទន្លេសាបឱ្យបានគង់វង្សយូរអង្វែង**រដ្ឋមន្ត្រី ហួត ហាក់៖ ពិធីបុណ្យទន្លេ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គូសរំលេចពីគោលបំណងបីសំខាន់ៗ នៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ**អភិបាលខេត្តតាកែវ ចុះពិនិត្យសង្វាក់ផលិតកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ស្ថិតនៅឃុំពេជសារ ស្រុកកោះអណ្ដែត ទើបបើកដំណើរការថ្មី**ការវាយប្រហារតាមអាកាសរបស់អាមេរិកលើក្រុម Houthis ជាគំរូគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអន្តរាគមន៍យោធានៅមជ្ឈិមបូព៌ា**រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍភូមិគំរូគន្លឹះបន្ថែមទៀតឱ្យទទួលបានជោគជ័យ**សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យគណៈប្រតិភូកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីប ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**យោធាអាមេរិកបើកការវាយប្រហារតាមអាកាសថ្មីៗលើរដ្ឋធានីដែលកាន់កាប់ដោយក្រុម Houthi របស់យេម៉ែន**លោក Zelensky និងលោក Macron ជជែកគ្នាតាមទូរស័ព្ទមុនការសន្ទនាជាមួយលោក Trump និងលោក Putin**ក្រុមហ៊ុន Airbus និងក្រុមហ៊ុនបច្ចេកវិទ្យាអឺរ៉ុបជាង ៩០ ជំរុញឱ្យប្រធានគណៈកម្មការអឺរ៉ុប បង្កើតមូលនិធិហេដ្ឋារចនាសម្ព័ន្ធរដ្ឋមួយដើម្បីបង្កើនការវិនិយោគសាធារណៈលើបច្ចេកវិទ្យាទំនើប**យោធាអ៉ីស្រាអែល វាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅទូទាំងតំបន់ហ្កាហ្សា បន្ទាប់ពីកិច្ចចរចាស្ដីពីបទឈប់បាញ់បានជាប់គាំង**UN បង្ហាញក្តីព្រួយបារម្ភអំពីការគំរាមកំហែងរបស់ Houthi ក្នុងការបន្តការ វាយប្រហារលើនាវានៅសមុទ្រក្រហម**សហរដ្ឋអាមេរិកកំពុងពិចារណាទទួលស្គាល់តំបន់ គ្រីមៀ ជាផ្នែកមួយនៃប្រទេសរុស្ស៊ី**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»**ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃទី២៦-៣១ ខែមីនា នឹងមានភ្លៀងកក់ខែ គ្របដណ្តប់ទូទាំងប្រទេស

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅស្រុកអន្លង់វែង

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា នៅក្នុងភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បន្ទាប់ពីសម្ពោធជាផ្លូវការ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដឹកនាំគណៈប្រតិភូ អាជ្ញាធរមូលដ្ឋាន និងយុវជនកាកបាទក្រហមកម្ពុជា ដាំដើមឈើជាច្រើនប្រភេទ ក្នុងនោះមានប្រភេទដើមនាងនួន, ដើមក្រញូង, និងដើមបេងជាដើមនៅក្នុងដើមឧទ្យានខាងលើនេះ។

ឧទ្យានកាកបាទក្រហមកម្ពុជានៅក្នុងទឹកដីខេត្ដឧត្ដរមានជ័យនេះ គឺជាឧទ្យានទី៣ហើយ បន្ទាប់ពីឧទ្យានកាកបាទក្រហមកម្ពុជានៅក្នុងខេត្ដសៀមរាប និងខេត្ដកំពង់ស្ពឺ ។សម្រាប់ឧទ្យានកាកបាទក្រហមកម្ពុជាខេត្ដឧត្ដរមានជ័យ ដែលបានសម្ពោធស្លាកឧទ្យាននៅពេលនេះ គឺត្រូវបានរៀបចំ និងចាប់ផ្ដើមដាំដើមឈើប្រណិតចំនួន ១,៥០០ដើម ក្នុងឱកាសអបអរសាទរការបោះជំរំយុវជនកាកបាទក្រហមកម្ពុជា ថ្នាក់ជាតិ និងអន្តរជាតិ កាលពីថ្ងៃពីចុងឆ្នាំ២០២៤មកម្លេះ។

នេះបានបង្ហាញឱ្យឃើញជាក់ច្បាស់ថា កាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន, គឺជាស្ថាប័នមនុស្សធម៌ដ៏ធំ ដែលតែងតែគិតគូរគ្រប់ជ្រុងជ្រោយទាំងក្នុងការងារមនុស្សធម៌ ធនធានមនុស្ស និងភាពធននៅក្នុងសហគមន៍តាមរយៈសកម្មភាពចូលរួមដាំដើមឈើជាដើម ដើម្បីថែរក្សា ការពារ សម្បត្ដិធនធានធម្មជាតិ និងបរិស្ថាន ជាពិសេសជំរុញផ្សព្វផ្សាយដល់យុវវ័យ កូនចៅជំនាន់ក្រោយៗទៀត ឱ្យចេះស្រលាញ់ការពារ និងថែរក្សាដើម្បីសុខុមាលភាពមនុស្សជាតិ។

សូមជម្រាបថា ការអញ្ជើញសម្ពោធស្លាកឧទ្យានកាកបាទក្រហមកម្ពុជា និងដាំដើមឈើខាងលើនេះ បន្ទាប់ពីសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាលជាមួយកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ចំនួន ២,២៥០គ្រួសារ នៅខេត្ដឧត្ដរមានជ័យ ក្នុងឱកាសបំពេញបេសកកម្មមនុស្សធម៌ នៅក្នុងទឹកដីនៃខេត្តឧត្តរមានជ័យ ថ្ងៃទី៥ និង៦ ខែមីនា ឆ្នាំ២០២៥នេះ៕

អត្ថបទដែលជាប់ទាក់ទង