**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ផ្ដល់អនុសាសន៍៣ចំណុច ដល់អង្គសន្និបាតរបស់ក្រសួងធម្មការ ដើម្បីអភិវឌ្ឍន៍កិច្ចការធម្មការ និងសាសនា តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣-២០២៨

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងធម្មការនិងសាសនា នៅសាលសន្និសីទចតុមុខ នារសៀលថ្ងៃទី៥ ខែ មិនា ឆ្នាំ២០២៥។

ពិធីបិទអង្គសន្និបាតនេះ មានការយាង និមន្ត និង អញ្ជើញចូលរួមពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចព្រះមហាសុមេធាធិបតី អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា , សម្តេចសង្ឃ ព្រះមន្រ្តីសង្ឃ ឯកឧត្តម សមាជិក ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម រដ្ឋមន្រ្តី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងស្ថាប័ននានា ឯកឧត្តមលោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងស្ថានទូត នៃបណ្តាប្រទេសជាមិត្តប្រចាំកម្ពុជានិងតំណាងនិកាយសាសនាផ្សេងៗ ក៏បានអញ្ជើញចូលរួមផងដែរ។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍លើកឡើង អំពីការរអនុវត្តផែនការសកម្មភាពការងាររបស់ក្រសួងធម្មការនិងសាសនា នាឆ្នាំ២០២៤កន្លងទៅនេះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួង បានខិតខំបំពេញការងារយ៉ាងសកម្ម បន្តនិរន្តរភាពការងារដោយរលូន រួមមានការអនុវត្តការងារគ្រប់គ្រងដឹកនាំក្រសួង ដើម្បីពង្រឹងរបៀបរបបធ្វើការ សំដៅបង្កើនប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពការលើកកម្ពស់ព្រះពុទ្ធសាសនា និងរក្សាសុខដុមនីយកម្មសាសនា តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ប្រធានព្រឹទ្ធសភា ហើយត្រូវបានបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចង្អុលបង្ហាញដល់ក្រសួងធម្មការនិងសាសនា លើកការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សានៅគ្រប់កម្រិតសិក្សា ដោយសម្រេចបានលទ្ធផលការងារចម្បងៗជាច្រើនដូចជា៖ គ្រប់គ្រងវិស័យសាសនានៅទូទាំងប្រទេស, ពង្រឹងបន្ថែមនូវវិស័យអប់រំ ចាត់តាំងពី ពុទ្ធិកបឋមសិក្សា ដល់ពុទ្ធិកសកលវិទ្យាល័យ, លើកកម្ពស់សីលធម៌សង្គមនិងសុខដុមនីយកម្មសាសនា,ធ្វើកិច្ចសហប្រតិការវិស័យសាសនាជាមួយបណ្តាប្រទេសជាច្រើន ទាំងនៅក្នុងតំបន់និងពិភពលោក និង បានបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយ អភិក្រម ស.៣ របស់ក្រសួងធម្មការនិងសាសនារួមមាន៖ ១.វត្តស្អាត ២.វត្តស្វាង ៣.វត្តស្ងប់ សម្រាប់អនុវត្តតាមវត្តអារាមនៅទូទាំងប្រទេស។ ដោយឡែកសម្រាប់ទិសដៅចំបងៗសម្រាប់ឆ្នាំ២០២៥ អង្គសន្និបាតបានលើកឡើងនូវសកម្មភាពគន្លឹះមួយចំនួនរបស់ក្រសួង ស្របតាមយុទ្ធសាស្ត្រទាំង៥ រួមមាន៖
១. ការលើកកម្ពស់សាសនារបស់រដ្ឋ, ២. ការលើកកម្ពស់សីលធម៌សង្គម, ៣. ការរក្សាសុខដុមនីយកម្មសាសនា, ៤. ការពង្រឹងគុណភាពវិស័យអប់រំពុទ្ធិកសិក្សាគ្រប់កម្រិត, ៥. ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។

ថ្លែងសន្ទរកថា បិទអង្គសន្និបាតឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងធម្មការនិងសាសនា ដឹកនាំដោយឯកឧត្តម ចាយ បូរិន ដែលបានរៀបចំអង្គសន្និបាតនេះឡើង ក្នុងគោលបំណងពិនិត្យមើលសមិទ្ធផលការងារឆ្នាំ២០២៤និងធ្វើការឆ្លុះបញ្ចាំងក៏ដូចជាការកំណត់រកបញ្ហាប្រឈមនានា ដើម្បីលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ និងស័ក្តិសិទ្ធភាពការងារ និងការថែរក្សាទំនៀមទម្លាប់ប្រពៃណី ដែលជាអត្តសញ្ញាណជាតិដ៏ល្អផូផង់របស់យើង។

ឯកឧត្តមបណ្ឌិតសភាចារ្យបានផ្តល់អនុសាសន៍ចំនួន៣ចំណុចដល់អង្គសន្និបាត ដើម្បីអភិវឌ្ឍន៍កិច្ចការធម្មការ និងសាសនា
តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានចង្អុលបង្ហាញយ៉ាងច្បាស់ស្តីពី ការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៍៖
១. គោរព និងធ្វើប្រតិបត្តិខាងផ្លូវសាសនា សេរីភាពខាងជំនឿ លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។
២ .ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា រាំងស្កាត់ការធ្វើអាជីវកម្មលើសាសនា និងប្រឆាំងការរើសអើងក្នុងជំនឿនិងសាសនា សំដៅប្រែក្លាយសក្កា នុពលរបស់សាសនាទាំងអស់ ទៅជាកម្លាំងសាមគ្គីជាតិតែមួយដ៏ខ្លាំងក្លា ក្នុងការការពារសន្តិភាព ឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
៣.បន្តពង្រឹងនិងពង្រីក ការអប់រំ ពុទ្ធិកសិក្សាគ្រប់កម្រិត។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ក៏បានបំពាក់គ្រឿងឥស្សរិយយស ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងធម្មការ និងសាសនាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង